25/12/2020 09:32
សប្តាហ៍កន្លងហើយ ក្រុមប្រឹក្សាប្រជាជនស្រុកកូវង៉ាងនីតិកាលទី ១១ អាណត្តិកាល ២០១៦-២០២១ ចាត់តាំងសម័យប្រជុំសាមញ្ញលើកទី ១៨។ ក្នុងសម័យប្រជុំអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកបានរបាយការណ៍អំពីលទ្ធផលការងារឆ្នាំ ២០២០ លទ្ធផល ពិនិត្យអង្កេតការដោះស្រាយយោបល់សំណើរបស់ម្ចាស់ឆ្នោតមុន និងក្រោយសម័យប្រជុំលើកទី ១៣។ លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមដំណាក់កាល ២០១៥-២០២០ តម្លៃផលិតកើនជាមធ្យម ១១,៨៨%។ សរុបទុនវិនិយោគអភិវឌ្ឍលើភូមិសាស្រ្ត ១៧.៤៤៥ ពាន់លានដុង សម្រេច ៨២,៩៣% បើប្រៀបនឹងផែនការ។ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៥២ លានដុង កើន ១,៨ ដងប្រៀបនឹងឆ្នាំ ២០១៥។ ផ្សព្វផ្សាយអនុវត្តគម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅលើកកម្ពស់តម្លៃអភិវឌ្ឍស្ថិរភាព។ ផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកសិកម្ម-នេសាទ កម្ម-រុក្ខាកម្មតាមទិសដៅកំណត់ និងសមស្របជាមួយលក្ខណៈជាក់ស្តែង។ ដោយឡែកឆ្នាំ ២០២០ សរុបតម្លៃផលិតលើភូមិសាស្រ្តប៉ាន់ស្មានសម្រេចជាង ១៦.០០០ ពាន់លានដុង កើន ១៣,៥៩% បើប្រៀបនឹងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២០ អនុវត្តសម្រេច និងសម្រេចលើស ២៤/២៨ កម្រិតផែនការ នៅ ០៤ កម្រិតផែនការមិនទាន់សម្រេច។ ឆ្នាំ ២០២១ ជាឆ្នាំដំបូងអនុវត្តផែនការរដ្ឋ ០៥ ឆ្នាំ ២០២១-២០២៥ និងជាឆ្នាំចាប់ផ្តើមអនុវត្តសេចក្តីសម្រេចចិត្តអាណត្តិកាលថ្មី។
ក្រុមប្រឹក្សាប្រជាជនស្រុកបានអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ០៧ យ៉ាងរួមមាន៖ សេចក្តីសម្រេចចិត្តស្ដីពីលទ្ធផល ពិនិត្យអង្កេតបធានបទក្រុមប្រឹក្សាប្រជាជនស្រុកអំពីការឲ្យបុលនិងប្រើប្រាស់ទុនបុលពីធនាគារគោលនយោបាយសង្គមចំពោះគ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសាររួចផុតពីភាពក្រីក្រលើភូមិសាស្រ្តស្រុក សេចក្តីសម្រេចចិត្តកែតម្រូវបំពេញបន្ថែមផែនការទុនវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ ២០១៦-២០២០ និងឆ្នាំ ២០២០ សេចក្តីសម្រេចចិត្តស្ដីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២១-២០២៥ សេចក្តីសម្រេចចិត្តស្ដីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ សេចក្តីសម្រេចចិត្តស្ដីពីផ្ដល់សច្ចាប័នគម្រោងថវិកាបត់បែងភារកិច្ចចំណូល ចំណាយថវិកាឆ្នាំ ២០២១។
ក្នុងសម័យប្រជុំនេះដែរ ក្រុមប្រឹក្សាប្រជាជនស្រុកបានបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការប្រជាជនស្រុក ០២ រូប៕
*ក្នុងបណ្ដាថ្ងៃដដែលនោះដែរក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹងនីតិកាលទី ០៩ ក៏ចាត់តាំងសម័យប្រជុំលើកទី ១៦ អាណត្តិកាល ២០១៦-២០២១។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ តូវៀង
នៅសម័យប្រជុំលើកនេះ បណ្តាតំណាងបានស្តាប់អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុករបាយការណ៍អំពីលទ្ធផលការងារឆ្នាំ ២០២០ និងសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ កោះហៅប្រជុំក្រុមប្រឹក្សាប្រជានជន ០៤ លើក ក្នុងនោះ(សម័យប្រជុំសាមញ្ញ ០២ លើក សម័យប្រជុំបធានបទ ០២ លើក) អនុម័តិឆ្លងសេចក្តីសម្រេចចិត្តស្ថិតក្នុងសិទ្ធិអំណាច ៣៤ យ៉ាង ផ្សាយបណ្តាផែនការចាត់តាំងសម័យប្រជុំ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ពិនិត្យអង្កេតការដោះស្រាយយោបល់សំណើរបស់ម្ចាស់ឆ្នោត ពិនិត្យអង្កេតការទូទាត់ថវិកាបណ្តាគម្រោងការស្ថិតក្នុងប្រភព ថវិការដ្ឋ ពិនិត្យអង្កេតការអនុវត្តន៍កម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រស្ថិរភាពនៅបណ្តាឃុំ ពិនិត្យអង្កេតការប្រើប្រាស់ក្របខ័ណ្ឌបុព្វហេតុលើវិស័យសុខាភិបាល អនុវត្តការងារចង្អុលការ សហការសកម្មភាពរបស់បណ្តាគណៈក្រុមប្រឹក្សាប្រជាជនស្រុក ចង្អុលការបណ្តាគណៈក្រុមប្រឹក្សាប្រជាជនស្រុកឲ្យពិនិត្យអង្កេតបធានបទ ០៦ លើក ចំពោះស្ថាប័ន អង្គភាព ០៦ កន្លែងក្នុងការអនុវត្តន៍យន្តការ គោលនយោបាយបង្ការ ទប់ស្កាត់ជំងឺអាសន្នរោគជ្រូកអាហ្រិ្វក គោលនយោបាយស្ដីពីលំនៅឋានស្ដីពីការផ្សព្វផ្សាយអប់រំច្បាប់ ការងារទទួលដោះស្រាយលិខិតបណ្តឹងតវ៉ារបស់ពលរដ្ឋ ការងារសម្រុះសម្រួលនៅមូលដ្ឋាន។ល។
នៅសម័យប្រជុំ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកទីវកឹងក៏បានរបាយការណ៍សង្ខេបអំពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនស្រុកស្ដីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២០។ ប្រការគួរយកចិត្តនោះគឺ ក្នុងចំណោមកម្រិតផែនការនៃសេចក្ដីសម្រេចទាំង ៣០ មាន ១១ កម្រិតផែនការអនុវត្តសម្រេចលើស ១៥ កម្រិតផែនការសម្រេច ០៤ កម្រិតផែនការមិនទាន់សម្រេច។
សម័យប្រជុំលើកនេះ នៅទាំងពិនិត្យអង្កេតឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ៥ យ៉ាង៖ សេចក្តីសម្រេចចិត្តស្ដីពីការបំពេញបន្ថែមគម្រោងថវិកាឲ្យបណ្តាការិយាល័យ គណៈ ផ្នែកស្រុក និងបំពេញបន្ថែមមានទិសដៅឲ្យគណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជន សេចក្តីសម្រេចចិត្តស្ដីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១-២០២៥ សេចក្តីសម្រេចចិត្តស្ដីពីភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ សេចក្តីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នគម្រោងថវិកា បត់បែងភារកិច្ចចំណូល ចំណាយថវិកាឆ្នាំ ២០២១ សេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នផែនការទុនវិនិយោគសាធរណៈរយៈពេលមធ្យម ០៥ ឆ្នាំ ២០២១-២០២៥៕
ឌិញកាញ់-តូវៀង-តឹងង៉ុក