06/07/2021 09:07
សមមិត្ត ង្វៀងធីង៉ុកបិទ អនុលេខាប្រចាំការបក្សស្រុកទីវកឹង ជូនបាច់ផ្កាប្រសិទ្ធពរ ប្រធាន អនុប្រ
ធានក្រុមប្រឹក្សាប្រជាជន និង គណៈកម្មាធិការប្រជាជនស្រុក ។ រូបថត៖ ថាញ់ក្វាង
ក្នុងសម័យប្រជុំបណ្ដាតំណាងក្រុមប្រឹក្សាប្រជាជនស្រុកថ្កូវបានស្ដាប់របាយការណ៍លទ្ធផលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុក (នីតិកាលទី ១២) អាណត្តិកាល ២០២១ -២០២៦។ បោះឆ្នោតតែងតាំងប្រធានក្រុមប្រឹក្សាប្រជាជនស្រុកថ្កូវ (នីតិកាលទី ១២) ចំ ពោះលោក យឿងវុាំងត្រេវ លេខាបក្សស្រុក បោះឆ្នោតតែងតាំងអនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចំពោះលោក ង៉ូក្វឹកថាញ់ លេខាគណៈកម្មាធិការបក្សទីប្រជុំជនថ្កូវ។ បោះឆ្នោតប្រធានគណៈកម្មាធិការប្រជាជនស្រុកចំពោះ លោកឡេថាញ់បិញ និងបណ្ដាអនុប្រធាន គណៈកម្មាធិការប្រជាជនស្រុកចំពោះលោកស្រីតាំងធីធឹម និងលោកវិញវុាំងង៉ី។
ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាប្រជាជនស្រុកថ្កូវ នីតិកាលទី ១២) នៅទាំងដំណើរការបោះឆ្នោត បណ្ដាតួនាទីប្រធាន គណៈ បណ្ដាអនុប្រធាន គណៈរបស់ក្រុមប្រឹក្សាប្រជាជនស្រុក ចៅក្រមប្រជាជនរបស់តុលាការប្រជាជនស្រុក។ ឆ្លងសេចក្ដីសម្រេចចិត្តបង្កើតគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនស្រុក។ ស្ដាប់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក របាយការណ៍បូកសរុបយោបល់សំណើរបស់ម្ចាស់ឆ្នោតក្នុងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុក អាណត្តិកាល ២០២១-២០២៦។ ស្ដាប់បណ្ដាគណៈក្រុមប្រឹក្សាប្រជាជនស្រុក គណៈកម្មាធិការប្រជាជនស្រុក បណ្ដាសមាជិក គណៈកម្មាធិការប្រជាជនស្រុករបាយការណ៍អំពីការងារពិនិត្យអង្កេតឆ្នាំ ២០២០ ការងារបង្ការ ប្រឆាំងអំពើពុករលួយ។ល។ ស្ដាប់បណ្ដាផ្នែកតុលាការប្រជាជនស្រុក សភាត្រួតពិនិត្យប្រជាជនស្រុក សាខានាយកដ្ឋានអនុវត្តសាសាលក្រមរដ្ឋប្បវេណីស្រុក អធិការកិច្ចស្រុក នគរបាលស្រុករបាយការណ៍ការងារ ០៦ ខែ ដើមឆ្នាំ ២០២១ និងកម្មវិធីការងារសម្រាប់ ០៦ ខែចុងឆ្នាំ ២០២១។ ក្រៅពីនោះ នៅទាំងអនុម័តិឆ្លងបណ្ដាសេចក្ដីសម្រេចចិត្ត ស្ដីពីបែបបទធ្វើសកម្មភាព លក្ខន្តិកៈសម័យប្រជុំ សេចក្ដីសម្រេចចិត្តទូទាត់ការប្រមូលចំណាយ ថវិកាឆ្នាំ ២០២០ បំពេញគម្រោងថវិកាចំណាយ និងបំពេញបន្ថែមមានគោលដៅឲ្យបណ្ដាឃុំ ទីប្រជុំជនឆ្នាំ ២០២១ បំពេញបន្ថែមវិធីសាស្រ្តបត់បែងផែនការវិនិយោគសាធារណៈកំណត់ពេលមធ្យម ដំណាក់ឆ្នាំ ២០២១-២០២៥ ផែនការវិនិយោគ សាធារណៈសម្រាប់ឆ្នាំ ២០២២ កម្មវិធីពិនិត្យអង្កេតឆ្នាំ ២០២២៕
សម័យប្រជុំលើកទីមួយ -ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ នីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦៖
លោកឡេវុាំងម៉ាញ់បានបោះឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ
បណ្តាសមមិត្ត បានបោះឆ្នោតជ្រើសតួនាទី ជាក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ នីតិកាលទី ១២ អាណត្តិ
កាល ២០២១-២០២៦។ រូបថត៖ ហ្វាងវ៉ូវ
សម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ នីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃទី ២០-៣០ មិថុនា។សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ បោះឆ្នោតតែងតាំងបណ្តាតួនាទីរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ បោះឆ្នោតតែងតាំងក្រុមប្រឹក្សាតុលាការប្រជាជនរបស់ទីក្រុងត្រាវិញ អាណត្តិ កាល ២០២១-២០២៦។ ពិនិត្យបណ្តាសេចក្តីរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញស្តីពីស្ថានភាពអនុវត្តភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម ចំណូលចំណាយថវិការដ្ឋ ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស របស់ពលរដ្ឋ បង្ការប្រឆាំងនឹងអំពើពុករលួយ បង្ការបង្រាប់ឧក្រឹដ្ឋជន និងអំពើបំពានច្បាប់ អនុវត្តការប្រិតសំច្នៃ។ល។ ក្នុង ០៦ ខែដើម ឆ្នាំ ភារកិច្ច ០៦ ខែចុងឆ្នាំ ២០២១។
ក្នុងរយៈពេល ០២ ថ្ងៃធ្វើការយ៉ាងប្រញឹក ម៉ឹងម៉ាត់ ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញបានឯកភាពជាមួយនឹងស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុង ០៦ ខែដើមឆ្នាំ ២០២១ កត់ត្រានូវ បណ្តាការខិតខំបញ្ចេញកម្លាំងរបស់គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញក្នុងការចង្អុលការបញ្ជាការពង្រីកសេដ្ឋកិច្ច-សង្គមដែលសម្រេច បានបណ្តាលទ្ធផលយ៉ាងសកម្ម។ រួមជាមួយ នឹងនោះក្រុមប្រឹក្សប្រជាជនទីក្រុងត្រាវិញក៏ទៀងត្រង់បង្ហាញឱ្យឃើញនូវបណ្តាចំណុចទុក្ខលំបាក អន់ខ្សោយក្នុងដំណាក់កាលអនុវត្តភារកិច្ចផងដែរ។
ស្ថិតនៅនឹងសម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ នីតិកាលទី ១២ បានឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ១៨ យ៉ាង ក្នុងនោះមានសម្រេចចិត្ត ស្តីពីបេក្ខភាព ០៨ យ៉ាង។ លោកឡេវុាំងម៉ាញ់ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងត្រាវិញ ប្រធានគណៈឃោសនាអប់រំបក្ស នាយកមជ្ឈមណ្ឌលនយោបាយទីក្រុងបានបោះឆ្នោតតែងតាំងធ្វើជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញ នីតិកាលទី ១២ អា ណត្តិកាល ២០២១-២០២៦ អ្នកស្រីង្វៀងធីទ្រុកឡីបន្តនឹងរក្សានាទីជាប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងត្រាវិញអាណត្តិកាល ២០២១-២០២៦៕
សម័យប្រជុំលើកទីមួយ -ក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹងនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៖
លោក ង្វៀងវុាំងភឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្តបានបោះឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹង
កាលពីថ្ងៃទី ៣០ មិថុនា ស្រុកទីវកឹងចាត់តាំងសម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
ស្ថិតនៅនឹងសម័យប្រជុំ បណ្តាតំណាងបាន ស្តាប់គណៈកម្មាធិការបោះឆ្នោតស្រុករបាយការណ៍ពីលទ្ធផលការងារបោះឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជន និងរបាយការណ៍ពីលទ្ធផលទទួលបញ្ជាក់លក្ខណៈតំណាងក្រុមប្រឹក្សា ប្រជាជនស្រុក នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
សម័យប្រជុំបានបោះឆ្នោតតែងតាំងតួនាទី ស្នូលរួមមានប្រធានក្រុមប្រឹក្សាប្រជាជន អនុ ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធាន-អនុប្រធានបណ្តាគណៈក្រុមប្រឹក្សាប្រជាជនស្រុក និង ប្រធានគណៈកម្មាធិការប្រជាជនស្រុក បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក។ លទ្ធផលលោកង្វៀងវុាំងភឿង សមាជិកគណៈ ប្រតិបត្តិការបក្សខេត្តបានបោះឆ្នោតធ្វើជាប្រ ធានក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹងសារជាថ្មីឡើងវិញ លោកហូញឺបៀងបានបោះឆ្នោតធ្វើជាអនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកទីវ កឹងសារជាថ្មីឡើងវិញ លោកង្វៀងវុាំងយីប ជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការប្រជាជនស្រុក លោកឡេជីថៅ និងលោកស៊ើងសូផលបានជាប់ឆ្នោតធ្វើជាអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកអាណត្តិកាល ២០២១ -២០២៦។
សម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សាប្រជា ជនស្រុកទីវកឹងនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ បានឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ១៧ យ៉ាង៕
តឹងតាយ-ថាច់ហ្វាង-ថាញ់ក្វាង-រតនា