• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ត្រួតពិនិត្យការអនុវត្តន៍គម្រោងការឧបត្ថម្ភលំនៅឋានជូនគ្រួសារអ្នកមានគុណចំពោះបដិវត្តន៍

02/05/2022 07:05

កន្លងហើយ គណៈកម្មការវប្បធម៌-សង្គម របស់ក្រុមប្រឹក្សាប្រជាជនខេត្តបានធ្វើការត្រួតពិនិត្យនៅនឹងមន្ទីរស្ថាបនាស្តីពីលទ្ធផលអនុវត្តគម្រោងការឧបត្ថម្ភលំនៅឋានជូនគ្រួសារអ្នកមានគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញតាមសេចក្តីមស្រេចចិត្តលេខ ៣៤/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។

អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ២៤ គណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នឧបត្ថម្ភលំនៅឋានចំនួន ១.៩៤៣ ខ្នង (សាងសង់ថ្មី ៨៤៣ ខ្នង ជួសជុល ១.១០០ ខ្នង) សព្វថ្ងៃកំពុងផ្សព្វផ្សាយសាងសង់បាន ១.៧៧៧/១.៩៤៣ ខ្នង។ គិតមកដល់ពេលនេះ មាន ១.៧២០/១.៩៤៣ គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍បានឧបត្ថម្ភលំនៅឋាន (សាងសង់ថ្មី ៧០៣ ខ្នង ជួសជុល ១.០១៧ ខ្នង) សម្រេចបាន ៨៨,៥២% ជាមួយនឹងថវិកាសរុបរួម ៦៨,៦៥ ពាន់លានដុង។ ក្នុងដំណាក់កាលអនុវត្តការឧបត្ថម្ភកសាងលំនៅឋាន មូលដ្ឋានមួយចំនួនជួបជំពាក់វាក់វិនបញ្ហាមួយចំនួនដូចជា៖ ម្ចាស់គ្រួសារទៅធ្វើការរកទទួលទាននៅទីឆ្ងាយមិនទាន់ទាក់ទងបានគ្រួសារគ្មានដីកសាងលំនៅឋាន គ្រួសារមួយចំនួនគ្មានប្រាក់បដិភាគបានជាមិនបានទទួលការឧបត្ថម្ភ មានគ្រួសារខ្លះសូមបង្កើនកម្រិតឧបត្ថម្ភ និងមានករណីខ្លះទទួលផលប៉ុន្តែត្រូវស្លាប់ សូបបង្វែរឱ្យញាតិក្នុងគ្រួសារទទួលផលវិញ។

លោកង្វៀងវ៉ាំងឃីមមានយោបល់ក្នុងពិធីត្រួតពិនិត្យនៅស្រុកថ្កូវ។ រូបថត៖ ង៉ុកស្វង

តំណាងចូលរួមក្នុងពិធីត្រួតពិនិត្យបានផ្តោះប្តូរយោបល់ដោះស្រាយការទុក្ខលំបាកដើម្បីថែទាំដល់គ្រួសារគោលនយោបាយដែលជួបការលំបាកអំពីលំនៅឋានបានទាន់ពេល។ អនុវត្តគុណធម៌ “ផឹកទឹកនឹកប្រភព” លោក គាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ ថ្វីត្បិតក្នុងដំណាក់កាលផ្សព្វផ្សាយដោះស្រាយបញ្ហាលំបាកមួយចំនួន ប៉ុន្តែផ្នែកមុខជំនាញ និងមូលដ្ឋានតែងខិតខំដោះស្រាយអនុវត្តល្អគោលនយោបាយថែទាំដល់គ្រួសារគោលនយោបាយ ឆ្លើយតបសំណូមពរ បង្កភាពព្រមព្រៀងក្នុងប្រជាជន។ មន្ទីរស្ថាបនាសហការជាមួយនឹងបណ្តាមូលដ្ឋានខិតខំផ្សព្វផ្សាយអនុវត្តគម្រោងការបានត្រឹមត្រូវតាមសំណូមពរអំពីពេលវេលា ធានាតម្លាភាព  ប្រជាធិបតេយ្យ អនុវត្តការជម្រះទូទាត់ត្រឹមត្រូវតាមសេចក្តីកំណត់។

លទ្ធផលធ្វើការ លោកង្វៀងវ៉ាំងឃីម ប្រធានគណៈកម្មការវប្បធម៌-សង្គម របស់ក្រុមប្រឹក្សាប្រជាជនខេត្តសង្កត់ធ្ងន់ថា៖ ក្នុងដំណាក់កាលអនុវត្តការឧបត្ថម្ភលំនៅឋានជូនគ្រួសារគោលនយោបាយថ្វីត្បិតជួបការលំបាកមួយចំនួនពិតមែន ប៉ុន្តែក៏មានការខិតខំ អនុវត្តមានប្រសិទ្ធភាពគម្រោងការ មានឯកសារចង្អុលការជាច្រើនបានចង្អុលការអនុវត្ត គិតមកដល់ពេលនេះមានអត្រា ៨៨,៥២% គ្រួសារមុខសញ្ញារបស់សេចក្តីសម្រេចចិត្តលេខ ៣៤ ទទួល បានការឧបត្ថម្ភ។ អំឡុងពេលខាងមុខនេះ មន្ទីរស្ថាបនាស្រាវជ្រាវវិធីសាស្ត្រដោះស្រាយថែទាំដល់គ្រួសារគោលនយោបាយឱ្យបានទាន់ពេល (មិនគប្បីដោះស្រាយចំពោះករណីគ្រួសារមិនព្រមទទួលថវិកាជួសជុល សំណូមពរឱ្យគ្រួសារកសាងថ្មី)។ ចំពោះករណីមិនរំសាយបាន មន្ទីរស្ថាបនា និងបណ្តាមូលដ្ឋានគប្បីរបាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្តពេលដែលបញ្ចប់គម្រោងការ។ បណ្តាមូលដ្ឋានចង្អុលការអនុវត្តសម្រេចផែនការដែលនៅរាំងស្ទះក្នុងសេចក្តីសម្រេចចិត្តលេខ ៣៤ ទន្ទឹមនឹងនោះ អនុវត្តល្អបណ្តាគោលនយោបាយថែទាំដល់អ្នកមានសគុណចាប់ពីពេលនេះដល់ឆ្នាំ ២០២៥៕

  មុននោះក្រុមប្រតិភូការងារត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្តបានធ្វើការត្រួតពិនិត្យខ្លឹមសារដូចបានពោលមកខាងលើនៅនឹងគណៈកម្មាធិការប្រជាជនស្រុកថ្កូវ និងឃុំហាមតឹង គីមស៊ើង ស្រុកថ្កូវ។

ចាប់ពីឆ្នាំ ២០២១ មកដល់ពេលនេះស្រុកថ្កូវផ្សព្វផ្សាយកសាងសម្រេច និងប្រគល់ជូនបាន ២១៣ ខ្នងតាមសេចក្តីសម្រេចចិត្តលេខ ៣៤ សម្រេចជាង ៩១% នៃចំនួនផ្ទះដែលបានផ្តល់សច្ចាប័ន។ ក្នុងនោះ កសាងថ្មី ៦៤ ខ្នង ជួសជុល ១៤៩ ខ្នង ជាមួយនឹងថវិកាសរុបរួមជាង ៦,៩ ពាន់លានដុង កំពុងផ្សព្វផ្សាយ កសាងបន្ថែម ០៤ ខ្នងទៀត។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានឱ្យដឹងថា៖ សព្វថ្ងៃនៅ ១៦ ខ្នងមិនទាន់ទទួលថវិកាសម្រាប់កសាងលំនៅឋាន។ ក្នុងនោះមានមុខសញ្ញា ០៥ នាក់ទទួលផលប៉ុន្តែត្រូវស្លាប់ ០៣ គ្រួសារគ្មានដីកសាងលំនៅឋាន មាន ០៣ គ្រួសារសូមបង្វែរពីការជួសជុលទៅជាកសាងថ្មីវិញ មាន ០៣ គ្រួសារមិនព្រមទទួលថវិកា មាន ០១ គ្រួសារមានដីស្រះប៉ុន្តែមិនទាន់បានពង្រាប និង ០១ គ្រួសារគ្មានវត្តមាននៅនឹងមូលដ្ឋាន។

ស្ថិតក្នុងពិធីត្រួតពិនិត្យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវសំណើស្នើដល់គណៈកម្មាធិការប្រជាជនខេត្តពិនិត្យឧបត្ថម្ភថវិកាកសាងលំនៅឋានជូនញាតិរបស់ ០៥ មុខសញ្ញាដែលបានទទួលផលប៉ុន្តែត្រូវស្លាប់វិញ៕                  

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.