• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រុមការងាររបស់ក្រុមប្រតិភូត្រួតពិនិត្យឃ្លាំមើលរដ្ឋសភាធ្វើការជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត

19/05/2023 09:30

     ក្រោយពីបានអញ្ជើញទៅត្រួតពិនិត្យផ្ទាល់ និងធ្វើការជាមួយគណៈកម្មាធិការ​ប្រជាជន​ស្រុកកូវង៉ាង និងស្រុកយ្វៀង ហាយ។ កាលពីថ្ងៃទី ១២ ខែឧសភា សមមិត្តផាងឌឹក​ហ៊ីវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច របស់រដ្ឋសភា ធ្វើជាប្រធាន​ក្រុម​ការងាររបស់ក្រុមប្រតិភូត្រួតពិនិត្យឃ្លាំមើលរដ្ឋសភាបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការ ប្រជាជនខេត្តអំពីខ្លឹមសារស្ថានភាពផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគោលដៅជាតិស្តីពីកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងពង្រីកសេដ្ឋកិច្ច-សង្គម​តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥។  

ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ ស៊ើងតៀង

     ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្តង្វៀងទ្រុងហ្វាង សមាជិកគណៈប្រតិបត្តិ ការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។

     អនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាងស្តីពីកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ​ចីរភាព ពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ ត្រាវិញបែងចែកថវិកា  ៨៨២,៨៣៦ ពាន់លានដុង ខេត្តបាន​ប្រគល់ផែនការទុនវិនិយោគពង្រីកប្រភពថវិកាមជ្ឈិមដំណាក់កាល ២០២១-២០២៥ ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាងចំនួន ៨៨២,៨៣៦ ពាន់លានដុង សម្រេច ១០០% នៃផែនការ។ ថវិកាខេត្តបដិភាគដំណាក់កាល ២០២១-២០២៥ ចំនួន ៥៥០ ពាន់លានដុង។ គិតមកដល់ថ្ងៃទី ០៤/៥/២០២៣ ខេត្តរំសាយថវិកា​មជ្ឈិម​សម្រេចបាន ៤៣,៨៣១/៤៦៨,៥៩៦ ពាន់លានដុង សម្រេច ៩,៣៥%។  

     កម្មវិធីគោលដៅជាតិកសាងជនបទថ្មី៖ ក្នុងទូទាំងខេត្តមាន ០៦/០៩ អង្គភាពស្រុក​បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់សេចក្តីសម្រេចចិត្តទទួលស្គាល់សម្រេចសម្បទា និងសម្រេចភារកិច្ចកសាងជនបទថ្មី។  ស្រុកកូវង៉ាង និងស្រុកយ្វៀងហាយសម្រេច​បាន ០៩/០៩ លក្ខឋានជនបទថ្មី កំពុងសម្រេចសំណុំលិខិតរង់ចាំនាយករដ្ឋ​មន្ត្រីនៃ​រដ្ឋាភិបាលផ្តល់សេចក្តីសម្រេចចិត្តទទួលស្គាល់។ មាន ៨៥/៨៥ ឃុំសម្រេចលក្ខឋាន​ឃុំ​ជន​បទថ្មី មាន ២៩ ឃុំសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ មាន ៦៣២/៦៤១ ភូមិសម្រេចសម្បទាភូមិវប្បធម៌ និងលក្ខឋានភូមិជនបទថ្មី (កើន ២៤ ភូមិប្រៀប​ជាមួយនឹងឆ្នាំ ២០២១) សម្រេច ៩៨,៦%។

     កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព៖ យោងតាមភាពក្រីក្រពហុសណ្ឋាន ឆ្នាំ ២០២២ ខេត្តកាត់បន្ថយគ្រួសារក្រីក្របាន ៤.៨០៣ គ្រួ បន្ថយ ១,៦៨% នៃអត្រាគ្រួសារក្រីក្រ បើប្រៀងធៀបជាមួយនឹងឆ្នាំ ២០២១ សម្រេចលើសផែនការ ១,១៨% នៃភាគកម្រិតដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ជូន។ គ្រួសារជិតក្រ​បន្ថយ​បាន ៦.៣១០ គ្រួ បន្ថយ ២,២០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ 

     កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច តំបន់ភ្នំ៖ ឆ្នាំ ២០២២ ខេត្តអនុវត្តកាត់បន្ថយគ្រួសារក្រីក្របាន ១,៣១% (ស្មើនឹងការកាត់បន្ថយ ២.២១៨ គ្រួ) មិនសម្រេចតាមគោលដៅភាគកម្រិតរបស់នាយករដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​ប្រគល់ជូនតាមសេចក្តីសម្រេចចិត្តលេខ /QĐ-TTg ចុះថ្ងៃទី ២៨/៥/២០២២ គឺក្នុង​មួយឆ្នាំកាត់បន្ថយ ០៣%។  មាន ០២/០២ ឃុំង៉ាយស្វៀង និងឃុំហាមយ៉ាង ស្រុក​ថ្កូវ)បានចេញផុតពីភូមិសាស្ត្រលំបាកពិសេស សម្រេច ១០០% នៃផែនការ។ មាន ០២/១០ ភូមិអូរក្តារ ឃុំភឿកហៅ ស្រុកចូវថាញ់ និងភូមិថ្កូវ សេ ឃុំគីមស៊ើង ស្រុកថ្កូវ) បានចេញផុតពីភូមិសាស្ត្រលំបាកពិសេស សម្រេច ១០០% នៃផែនការឆ្នាំ ២០២២។

     អនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាង៖ ជីវភាព សម្ភារ ស្មារតីរបស់ប្រជាជនជនបទ​តែងបានកើនឡើង។ ដំណាក់កាលទីក្រុងឧបនីយកម្មបានស៊ីជម្រៅ ហេដ្ឋារចនា​សម្ព័ន្ធ​សេដ្ឋកិច្ច-សង្គមជនបទបានរីកចម្រើន។ ទិដ្ឋភាពជនបទភ្លឺ-បៃតង-ស្អាត-ជ្រះ-សុវត្ថិ​ភាព អត្តសញ្ញាណវប្បធម៌ប្រពៃណី សម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល​បានអភិវឌ្ឍន៍ស្ថិរភាព និងបានអនុវត្តលើគ្រប់វិស័យ ប្រសិទ្ធភាពបណ្តារចនា គោល​នយោបាយកាត់បន្ថយភាពក្រីក្រដើម្បីលើកកម្ពស់គុណភាពជីវភាព សម្ភារ ស្មារតី ខិតខំ​ក្នុង​មួយឆ្នាំគិតជាមធ្យមបង្កើនអត្រាគ្រួសារក្រីក្របានច្បាមខ្ជាប់ និងប្រើប្រាស់​បណ្តាសេវាកម្មសង្គមជាសារវន្តសមស្របជាមួយនឹងសម្បទារង្វាស់រង្វាល់ភាពក្រីក្រពហុសណ្ឋានពី ០១-១,៥%។

     ថ្វីត្បិតដូច្នោះ ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្ត ខេត្តនៅជួបការលំបាកជាច្រើនដែរ។ ចំនួន​ឃុំ​សម្រេចលក្ខឋានជនបទថ្មីដំណាក់កាល ២០១៦-២០២០ បានពិនិត្យឡើងវិញ និង​វាយតម្លៃតាមកន្សោមលក្ខឋានដំណាក់កាល ២០២១-២០២៥ លក្ខឋានភាគ​ច្រើន​របស់បណ្តាឃុំ ស្រុកមិនទាន់ឆ្លើយតបត្រឹមត្រូវតាមខ្លឹមសារលក្ខឋានឡើយ។ កាត់​បន្ថយគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចបាន ១,៣១% (ស្មើនឹង ២.២១៨ គ្រួ) ប៉ុន្តែមិនទាន់សម្រេចតាមគោលដៅដែលនាយករដ្ឋមន្តី្រនៃរដ្ឋាភិបាល​ប្រគល់​ជូន​ឡើយ។ អាស្រ័យដោយ ភាពជាក់ស្តែងចំនួនគ្រួសារក្រីក្ររបស់ ៥៩ ឃុំតំបន់ជនរួម​ជាតិភាគតិចកាលពីដើមឆ្នាំ ២០២២ នៅមានចំនួន ៦.៥៨១ គ្រួ ស្រូបយកអត្រា ៣,៩១% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារស្នាក់នៅក្នុងតំបន់ជនរួមជាតិភាគតិច បានជាក្នុងមួយឆ្នាំកាត់បន្ថយគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិច ០៣% ហេតុនោះខេត្តពិបាកនឹងអនុវត្តសម្រេចបាន។

     មានយោបល់ក្នុងពីធីធ្វើការនេះ សមមិត្តផាងឌឹកហ៊ីវបានសង្កត់ធ្ងន់ថា៖ ខេត្តគប្បី​អាទិភា​ពចាត់តាំង ផ្សព្វផ្សាយអនុវត្ត ក្នុងនោះ គប្បីពិនិត្យឡើងវិញ​បណ្តាឯក​សារ​ណែ​នាំ​របស់មជ្ឈិម រួចបញ្ជាក់ភាពសត្យានុម័ត លទ្ធផល និងភាពស្ថិរភាពរបស់ឯកសារ​ណែនាំនីមួយៗ។ ទន្ទឹមនឹងនោះ ចាត់តាំងផ្សព្វផ្សាយ ហ្វឹកហាត់បណ្តាខ្លឹមសារឯក​សារ​ណែនាំដើម្បីទុកឱ្យបណ្តាអង្គភាព មូលដ្ឋានជ្រួតជ្រាបបានច្បាស់ ឯកភាពចូលរួម​អនុវត្ត។ មូលដ្ឋានផ្សព្វផ្សាយកម្មវិធីគប្បីមានការវាយតម្លៃដល់ការឥទ្ធិពល ប្រសិទ្ធ​ភាព និងភាពចីរភាពរបស់បណ្តាទម្រង់ បង្កើនការចូលរួមរបស់ប្រជាជន មុខសញ្ញា​ដែលទទួលផល បង្កើនកម្ពស់ការឥទ្ធិពលរបស់កម្មវិធី បណ្តុះបណ្តាលកម្លាំងពលកម្ម កសាងទម្រង់កាត់បន្ថយភាពក្រីក្រថ្មី ជំរុញមាំការផ្សព្វផ្សាយ ចលនាប្រជាជនចូល​រួមអនុវត្ត។ គប្បីគួបផ្សំ និងលើកកម្ពស់ប្រសិទ្ធភាពបណ្តាប្រភពទុន វិនិយោគត្រូវមាន​គោលដៅសំខាន់ ចំមុខសញ្ញា កសាងផែនការ បត់បែងទុន ប្រមូលផ្តុំប្រភពធនធាន​អនុវត្ត​យ៉ាង​ផ្តាច់ប្តូរ។ បណ្តាមន្ទីរ ផ្នែកគប្បីត្រូវមានវិធានការម្ចាស់ការទប់ទល់ជាមួយ​នឹងបណ្តាឥទ្ធិពលដល់ដំណាក់កាលអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាងនេះ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.