13/08/2021 07:31
តាមរបាយការណ៍បានឲ្យដឹង គិតដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ស្រុកថ្កូវមានករណី F0 ចំនួន ១៩០ នាក់ ក្នុងនោះមាន ១៧៤ ករណីនៅលើភូមិសាស្រ្ត និង ១៦ ករណីមកពីមូលដ្ឋានផ្សេង មាន ១០២ ករណីទាក់ទងដល់កម្មករក្រុមហ៊ុនស្បែកជើងម៉ីផុង។ បច្ចុប្បន្ននៅលើភូមិសាស្រ្តស្រុកមាន ១.២០៦ ករណីកំពុងធ្វើចត្តាឡីស័កសុខាភិបាលប្រមូលផ្ដុំ និងមាន ១.៨១៧ ករណីធ្វើចត្តាឡីស័កនៅនឹងផ្ទះ។ ស្រុកចាត់តាំងធ្វើកោសល្យវិច័យរហ័សជូនប្រជាជន ២៤.៣២២ នាក់ រួចយក ១.២៦៥ គំរូផ្ញើទៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តដើម្បីធ្វើកោសល្យវិច័យ RT-PCR។ ទន្ទឹមនឹងនោះ គណៈចង្អុលការខេត្តបានសម្រេចចិត្តបង្កើតតំបន់ចត្តាឡីស័កចំពោះបណ្ដាឃុំ៖ ភឿកហ៊ឹង ថាញ់សើង ហាមយ៉ាង និងបណ្ដាភូមិ៖ កូវហាញ់ សមចយ ស្វាយសៀម ជ្រៃធំរបស់ឃុំង៉ាយស្វៀង ភូមិរោងវាលរបស់ឃុំតឹងហ៊ីប។ ទន្ទឹមនឹងនោះ បិទខ្ទប់ ០៥ តំបន់ទៀតនៅភូមិ៖ អញ្ចាញ់ (បេ) តាសឹក (បេ) ឃុំឡុងហ៊ីប ភូមិដុងដៀន ឃុំតឹងសើង ភូមិបឹង្រៃ ឃុំហាមតឹង ភូមិកំពង់សាលា ឃុំង៉ុកបៀង។
ថ្លែងយោបល់ក្នុងពេលត្រួតពិនិត្យ បណ្ឌិតង្វៀងហ៊ឺវទឿងបញ្ជាក់ថា ស្រុកថ្កូវមាននិន្នាការខ្ពស់អាស្រ័យដោយមានករណីឆ្លងជំងឺមិនច្បាស់ប្រភព និងឆ្លងរាលដាលពីកម្មករមកសហគមន៍។ ដូច្នោះហើយសំណូមពរឲ្យស្រុកថ្កូវគប្បីសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្តត្រាវិញធ្វើការវាយតម្លៃ កំណត់ផែនទីតំបន់ដែលមាននិន្នាការខ្ពស់ ដើម្បីដាក់ចេញយុទ្ធសាស្រ្តបង្ការទប់ស្កាត់ជំងឺសមស្រប។ កំណត់បណ្ដាកន្លែងដែលមាននិន្នាការរីករាលដាលខ្ពស់ក្នុងតំបន់ចត្តាឡីស័ក ចាត់តាំងយកគំរូចំពោះគ្រួសារដែលមានកម្មករធ្វើការនៅក្រុមហ៊ុនស្បែកជើងម៉ីផុងរួចអនុវត្តម៉ឹងម៉ាត់ការធ្វើចត្តាឡីស័កនៅនឹងគ្រួសារចំពោះកម្មករទាំងនេះ។ ចំពោះបណ្ដាឃុំដែលកំពុងអនុវត្តចត្តាឡីស័កសុខាភិបាលគប្បីអនុវត្តត្រូវតាមស្មារតីតំបន់ចត្តាឡីស័ក និង វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះបណ្ដាករណីបំពាន។ អ្នកផ្គត់ផ្គង់អាហារឲ្យតំបន់បិទខ្ទប់គប្បីអនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺ ប្រសិនបើមិនដូច្នោះទេនោះនឹងបណ្ដាលឲ្យជំងឺរីករាលដាល ជាពិសេសគឺមិនត្រូវផ្គត់ផ្គង់ដោយផ្ទាល់ អនុវត្តបណ្ដាវិធានការសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺតាមការប្រកាសព្រមាន។ ចាត់តាំងយកគំរូទៅធ្វើកោសល្យវិច័យឲ្យប្រជាជនទាំង អស់ក្នុងតំបន់ចត្តាឡីស័កដើម្បីសម្រាំងរកជំងឺ៕
តឹងតាយ-ថាច់ហ្វាង