• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

កម្មាភិបាលរណសិរ្សត្រូវអនុវត្តល្អតាមឥរិយាបថ “គោរពប្រជាជន ស្និទ្ធស្នាលជាមួយប្រជាជន រៀនសូត្រពីប្រជាជន មានស្មារតី ទទួលបន្ទុកចំពោះប្រជាជន”

12/11/2021 07:47

កាលពីសប្ដាហ៍កន្លង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាត់តាំងសន្និបាតហ្វឹកហាត់ជូនសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ជាជនជាតិភាគតិច។ អ្នកស្រីទ្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមធ្វើជាអធិបតីអង្គសន្និបាត។ សន្និបាតបានចាត់តាំងតាមរូបភាពផ្សាយបន្តផ្ទាល់ជាមួយ ៦៣ មណ្ឌលក្នុងទូទាំងប្រទេស។

 

បណ្តាតំណាងចូលរួមអង្គសន្និបាតនៅខេត្តត្រាវិញ។ ថាញ់ញ៉ា

នៅខេត្តត្រាវិញ មានលោកថាច់យឺ សមាជិកគណៈប្រតិភូនៃប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបណ្តាតំណាងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជាជនជាតិភាគតិច។

នៅក្នុងវគ្គហ្វឹកហាត់នេះ បណ្តាតំណាងបានរៀនសូត្រឯកទេសបទស្តីពីការងារជនជាតិរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្នុងដំណាក់កាលថ្មី បណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋស្តីពីបញ្ហាជនជាតិ បណ្តាភារកិច្ចក្នុងការចលនាជនជាតិភាគតិច គោលលំនាំ វិធីសាស្រ្តក្នុងការងារជនជាតិរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។

ដើម្បីអនុវត្តល្អចលនាជនជាតិភាគតិចក្នុងស្ថានភាពបច្ចុប្បន្ននេះ កម្មាភិបាលរណសិរ្សគប្បីអនុវត្តល្អឥរិយាបថ “គោរពប្រជាជន ស្និទ្ធស្នាលជាមួយប្រជាជន រៀនសូត្រពីប្រជាជនមានស្មារតីទទួលបន្ទុកចំពោះប្រជាជន” “អស់ពីចិត្តក្នុងការងារប្រជាជនស្រឡាញ់ មានស្មារតីទទួលបន្ទុកក្នុងការងារប្រជាជនរាប់អានមានក្រឹត្យវិន័យម៉ឹងម៉ាត់ប្រជាជនតែងគោរព រវៀសរវៃក្នុងការងារជាទីពំនឹងរបស់ប្រជាជន”។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបង្កើនការត្រួតពិនិត្យ វិវេចនាសង្គមក្នុងការអនុវត្តន៍បណ្តាគោលនយោបាយជនជាតិ អំពាវនាវប្រជាជនសាមគ្គីបណ្តាជនជាតិដើម្បីបំបាត់ទម្លាប់ចាស់គំរឹល សកម្មក្នុងការពង្រឹងនិងពង្រីកបណ្តាតម្លៃប្រវេណី និងអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនជាតិ។ កសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានឲ្យរឹងមាំ គ្រប់លទ្ធភាព ប្រិយភាពដឹកនាំ អំពាវនាវមហាជនរួមកម្លាំងសាមគ្គីអនុវត្តទិសដៅពង្រីកសេដ្ឋកិច្ច វប្បធម៌​ សង្គម​ រក្សាខ្ជាប់សន្តិសុខមាតុភូមិ។ ពង្រីកតួនាទីរបស់បណ្តាជនជាតិក្នុងការកសាងគោលជំហរប្រយុទ្ធដើម្បីប្រជាជនទាំងមូលចូលរួមការពារប្រទេស រក្សាខ្ជាប់សន្តិសុខប្រជាជន ការពារព្រំដែនបានរឹងមាំ។ ឯកទេសបទអនុវត្តរបស់រណសិរ្សមាតុភូមិវៀតណាមស្តីពីការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៣ របស់បក្ស។

អង្គសន្និបាតបានលើកឡើងនូវភារកិច្ចសំខាន់ៗ និងវិធីសាស្រ្តបង្កើនតួនាទីជាបង្គោលស្នឹងរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងការងារផ្សព្វផ្សាយ ចលនាអំពាវនាវប្រជាជនគ្រប់លំដាប់ថ្នាក់ ពង្រឹងនិងបង្កើនក្តីជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបសង្គមនិយម។ បង្កើនការឯកភាពសង្គមដើម្បីពង្រីកកម្លាំងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ ជំរុញស្មារតីអ្នកដែលមានឆន្ទៈមោះមុតក្នុងការកសាងមាតុភូមិឲ្យបានរុងរឿងដើម្បីប្រជាជនមានសុភមង្គល។ បន្តការផ្លាស់ថ្មី បង្កើនគុណភាពនិងជំរុញមាំបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិចលនាប្រជាជនប្រឡងប្រណាំងក្នុងការរៀនសូត្រ ច្នៃប្រតិដ្ឋពង្រីកសក្តានុពល និងប្រភពកម្លាំងរបស់ប្រជាជនដើម្បីជាថាមពលជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិរភាពជូនប្រទេស។

ក្រៅពីនោះ សន្និបាតបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១៧១៩/QĐ/TTg ចុះថ្ងៃទី ១៤ តុលា ឆ្នាំ ២០២១ ស្តីពីផ្តល់សច្ចាប័នកម្មវិធីទិសដៅជាតិស្តីពីពង្រីកសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.