04/02/2025 09:43
រួមដំណើរជាមួយមានបណ្តាសមមិត្តអតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត អតីតថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តដែលឆ្លងតាមបណ្តាសម័យកាល បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំបណ្តាស្ថាប័នមជ្ឈិម ដែលកំពុងរស់នៅលើភូមិសាស្ត្រខេត្ត។
ថ្នាក់ដឹកនាំខេត្តនិងបណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍ថតរូបអនុស្សាវរីយ៍។ រូបថត៖ បាធី
ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយគណៈប្រតិភូ នៅនឹងការិយាល័យគណៈកម្មាធិការបក្សខេត្ត មានសមមិត្ត គឹមង៉ុក ថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ចូវវ៉ាំងហ្វា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយរបស់ថ្ងៃដើមនិទាឃរដូវអឹកតី ឆ្នាំថ្មី ២០២៥ សមមិត្ត ប៊ូយ ក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ សម្តែងក្តីសោមនស្សរីករាយជាមួយនឹងបណ្តាសមិទ្ ធផលដែលខេត្តសម្រេចបានលើបណ្តាវិស័យក្នុងឆ្នាំ ២០២៤។ ជាពិសេសសមមិត្ត ប៊ូយក្វាងហ្វី បានបញ្ជាក់ថាក្តីសោមនស្សរីក រាយយ៉ាង ធំធេងរបស់សាមីខ្លួនក៏ដូចជាបណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍ដោយអាស្រ័យក្នុងឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញបានដឹក នាំខេត្ត យើងរក្សាស្ថិរភាព និងលំនឹងស្ថានភាពនយោបាយ។ សមមិត្ត ប៊ូយក្វាងហ្វី សង្ឃឹមថា បណ្តាសមមិត្តថ្នាក់ ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញគប្បីបន្តពង្រីក បណ្តាលទ្ធផលដែលសម្រេចបាន។ ពិសេសគឺ ក្នុងឆ្នាំ ២០២៥ អនុវត្តសម្រេចឆ្នើមភារកិច្ច ដើម្បីដឹកនាំ ចង្អុលការបណ្តាមូលដ្ឋាន អង្គភាពក្នុងខេត្ត ចាត់តាំងសម្រេចជោគជ័យមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ អតីតលេខាគណៈកម្មាធិការបក្សខេត្ត ប៊ូយក្វាងហ្វី ប្រសិទ្ធពរថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តត្រាវិញឆ្នាំថ្មីប្រកបក្តីរីករាយ គ្រួសារសុភមង្គល ឆ្នាំថ្មីជោគជ័យថ្មី។
សម្តែងក្តីរីករាយដែលបានបណ្តាសមមិត្តកម្មា ភិបាលចូលនិវត្តន៍មកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេត អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការបក្សខេត្ត គឹមង៉ុកថាយ បានជូនព័ត៌មានអំពីបណ្តាលទ្ធផលដែលខេត្តសម្រេចបានលើបណ្តា វិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ការងារសុខុមាល ភាពសង្គម ចលនាកសាងជនបទថ្មី និងជីវភាពរបស់ ប្រជាជនក្នុងឆ្នាំ ២០២៤។ សមមិត្ត គឹមង៉ុកថាយ សង្ឃឹមថាបណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍បន្តរួមបំពេញមតិដ៏ថ្លៃថ្លាជួយឱ្យខេត្តយើងកាន់ តែអភិវឌ្ឍន៍។
ស្ថិតក្នុងបរិយាកាសឆ្នាំថ្មី និទាឃរដូវអឹកតីឆ្នាំ ២០២៥ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ ប្រ សិទ្ធពរកម្មាភិបាលចូលនិវត្តន៍ឆ្នាំថ្មីសុខភាពមាំមួន ប្រកបដោយក្តីរីករាយ គ្រួសារសុភមង្គល ឆ្នាំថ្មីកិច្ចការគ្រប់យ៉ាងសម្រេចដូចបំណង៕ រតនា