09/04/2021 13:05
ទម្រង់ដាំដូងសរីរាង្គ ។ រូបថត៖ រតនា
យោងតាមព័ត៌មានពីមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០២០ ក្នុងទូទាំងខេត្ត បង្វែរផ្ទៃដីផលិតស្រូវអន់គុណភាពមកដាំដំណាំប្រចាំឆ្នាំនិងដើមឈើយូរឆ្នាំ ឬរួមផ្សំជាមួយការចិញ្ចឹមជលជាតិបានប្រមាណ២.៣៤៨ហិកតា ។ ក្នុងនោះបង្វែរមកដាំដំណាំប្រចាំឆ្នាំផ្សេងៗចំនួន ៨៨០ ហិកតា ប្រសិទ្ធភាពកើនពី ១,២២ដល់៣,៥ ដង បង្វែរមកដាំដូងនិងឈើហូបផ្លែចំនួន ៨៨៣ ហិកតា បង្វែរមករួមផ្សំនិងចិញ្ចឹមជលជំនាញបាន ៥៨៦ ហិកតា ប្រសិទ្ធភាពកើនពី ២,៨ដល់៧,៥ ដង។ល។ អាស្រ័យហេតុនោះ ស្ថានភាពផលិត ឆ្នាំ ២០២០ មានជំហានស្ថិរភាព បណ្តាសកម្មភាពចងសម្ព័ន្ធលក់ផលិតផលបានរក្សាលំនឹងនិងបើកទូលាយ។ ចំណុចគូសបញ្ជាក់ពីវិស័យនេះគឺមានអាជីវកម្មមួយចំនួននៅក្នុង និងក្រៅខេត្តបានចុះកិច្ចសន្យាចងសម្ព័ន្ធនិងលក់ផលិតផលដូងសរីរាង្គជាមួយកសិករ នេះត្រូវបានចាត់ទុកថាជាសញ្ញាសប្បាយរីករាយសម្រាប់ប្រជាកសិករនៅខេត្តត្រាវិញ។
តាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទនេះដែរ ផ្ទៃដីចម្ការឈើហូបផ្លែរបស់ខេត្តនាបច្ចុប្បន្នមានប្រមាណ ៤២.០០០ ហិកតា។ ក្នុងនោះ ឈើ ហូបផ្លែ ១៨.៨០០ ហិកតាដូង ២៣.២០០ ហិកតា ផ្ទៃដីផ្តល់ផ្លែចំនួន ៣៥.១៣៣ ហិកតា បរិមាណ ផលក្នុងមួយឆ្នាំសម្រេចបាន ៥៧៧.៧៧៥ តោន ។ ចំពោះដើមដូង បណ្តាឆ្នាំមុនៗនេះ តម្លៃដូង មិនលំនឹង ដំណាក់កាលខ្ពស់បំផុត ក្នុងមួយផ្លូន ថ្លៃ ១៥០.០០០ ដុង (១២ ផ្លែ) ប៉ុន្តែមានពេល ខ្លះចុះនៅត្រឹមតែ ៧០.០០០ ដុងក្នុងមួយផ្លូន។ មូលហេតុចម្បង គឺទីផ្សារច្រកចេញខ្វះចីរភាព។
ចំពោះស្ថានភាពខាងលើ បន្ទាប់ពីរយៈពេលអនុវត្តកម្មវិធីកែលម្អគុណភាពផ្លែឈើ អនុវត្តវិធីសាស្រ្តផលិតទៅតាមទិសដៅ «ដូងស្អាត» កាលពីថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២០ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញបានចុះកិច្ចសន្យាប្រមូល ទិញដូងរវាងក្រុមហ៊ុនភាគហ៊ុនកែច្នៃដូងអាចូវ (បេនត្រែ) និងសហករណ៍កសិកម្មតឹង ថាញ់ ឃុំតឹងហ្វា ស្រុកទីវកឹង។ ក្រុមហ៊ុនភាគហ៊ុនត្រាបាក់ចុះកិច្ចសន្យាចំនួន ៣ ច្បាប់ ប្រមូលទិញដូងជាមួយសហករណ៍កសិកម្មព្រែកលប(ឃុំហុងហ្វា) សហករណ៍កសិកម្មតឹងង៉ាយនិងសហករណ៍កសិកម្មង៉ាយហុងនៅស្រុកទីវកឹង។
តាមប្រសាសន៍របស់អនុសាស្រ្តាចារ្យ បណ្ឌិត ង្វៀងភូសង គ្រូបង្រៀន មហាវិទ្យាល័យកឹងធើ ទីប្រឹក្សាកន្សោមគម្រោងពង្រីកអាជីវកម្មតូចនិងល្មម (គម្រោងការ SME ត្រាវិញ) នារយៈ កាលកន្លងហើយ គម្រោងការ SME ត្រាវិញបានរួមដំណើរជាមួយប្រជាកសិករ ពិសេសគឺកសិករដាំដូងនៅលើភូមិសាស្រ្តខេត្ត។ គម្រោងការបានលៃទុកថវិកាសម្រាប់អនុវត្តកន្សោមតម្លៃដូងមានជាច្រើនអនុគម្រោងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺផ្លូវគមនាគមន៍ ដើម្បី លើកកំពស់តម្លៃដូង កាត់បន្ថយចំណាយថវិកា កើនប្រាក់ចំណូលដល់អ្នកចម្ការ។ ក្នុងផ្ទៃដីចម្ការ ដូងរួមរបស់ខេត្ត មាន ១.២៩៤ ហិកតាដូងសារីរាង្គបានទទួលស្គាល់សម្រេចសម្បទា ០២ យ៉ាង អឺរុប -EU អាមេរិក - USDA ក្នុងនោះមាន ២៦០ ហិកតាសម្រេចសម្បទា ០៦ យ៉ាង អឺរុប-EU អាមេរិក - USDA ជប៉ុន- JAS អូស្ត្រាលី- ACO ប្រទេសស្វីស -KRAV និង GlobalGAP។ល។ អនុវត្តតាមការចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរធ្វើជាអាជ្ញា កណ្តាល តភ្ជាប់ក៏ដូចជាសហការនឹងអាជីវកម្មជាច្រើនដូចជាៈ ក្រុមហ៊ុនភាគហ៊ុននីហរ័ណ អហរ័ណបេនត្រែ (Betrimex) វាយតម្លៃទទួល ស្គាល់ដូងសារីរាង្គនៅស្រុកកាងឡុងជាមួយនឹងផ្ទៃដីចំនួន ៧៦៣ ហិកតា ក្រុមហ៊ុនភាគហ៊ុនកែច្នៃ ដូងអាចូវកំពុងរៀបចំវាយតម្លៃទទួលស្គាល់ដូងសារីរាង្គផ្ទៃដីចំនួន ២២១ ហិកតា របស់គ្រួសារ កសិករឃុំតឹងហ្វា ស្រុកទីវកឹង ចំនួន ២០២ គ្រួ ក្រុមហ៊ុនចំកាត់កែច្នៃដូងឡុងក្វឺយ កំពុងផ្សព្វផ្សាយកសាងតំបន់វត្ថុធាតុដើមដូងសារីរាង្គលើផ្ទៃដីចំ ១៥០ ហិកតានៅឃុំឡុងឌឹក ទីក្រុង ត្រាវិញ។
លោក ហូក្វាងខាយ អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនត្រាបាក់បានឲ្យដឹងៈ ក្រុមហ៊ុនកំពុងកសាងតំបន់វត្ថុធាតុដើមដូងសារីរាង្គប្រមាណ ៣០០ ហិកតានៅឃុំភូកឹង ហុងហ្វា ង៉ាយហុង ស្រុកទីវកឹង។
ការលើកកំពស់កន្សោមតម្លៃដើមដូងគឺរួមចំណែកជួយប្រជាកសិករបង្កើនប្រាក់ចំណូលអាជីវកម្មមានផលិតផលល្អ។ បណ្តាអាជីវកម្មយល់ព្រមឲ្យបណ្តាសហករណ៍ធ្វើអ្នកតំណាងគ្រប់គ្រងផ្ទាល់តំបន់វត្ថុធាតុដើមសារីរាង្គ ប្រមូលទិញផ្លែដូងនៅតាមបណ្តាគ្រួសារដែលបាន ទទួលស្គាល់សម្រេចសម្បទាសារីរាង្គ។ ទន្ទឹមនឹងនោះបណ្តាសហករណ៍ចាត់តាំងប្រមូលទិញ បកសម្បក ផ្តោះផ្តូរតម្លៃតាមកិច្ចព្រមព្រៀងជាមួយនឹងបណ្តាអាជីវកម្មឲ្យសមស្របជាមួយនឹង តម្លៃសព្វថ្ងៃ ដោយយោងតាមពាក្យស្លោកសងខាងរួមមានប្រយោជន៍។
គោលការណ៍កែលម្អពូជ លើកកំពស់គុណភាពដូងពាណិជ្ជកម្មដើម្បីឈានដល់គោលដៅជម្នះហានិភ័យអាស្រ័យអាកាសធាតុប្រែប្រួល ជំរុញល្បឿនផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ។ ជាក់ស្តែងបានផ្តល់ប្រសិទ្ធភាពជំហានដំបូង កន្លងហើយទោះបីរដូវរាំងស្ងួត ជាតិជូរប្រៃជ្រាបចូល ប៉ុន្តែដើមដូងរបស់ប្រជាកសិករនៅតែផ្តល់ផ្លែពេញនៅតាមស្រុក ទីផ្សាររួមខេត្តលើភូមិសាស្រ្តខេត្ត។ បើប្រៀបធៀបជាមួយដំណាំនានាលើភូមិសាស្រ្តខេត្តគឺដើមដូងជានិច្ចកាលមានកម្លាំងធន់ទ្រំនឹងជាតិជូរប្រៃល្អ បំផុត ។ ប្រការនេះសមស្របជាមួយការកំណត់ទិសដៅដូងជាដំណាំសំខាន់របស់ខេត្ត សមស្របជាមួយប្រវេណីដាំដូងយូរអង្វែង។ល។
ជាមួយលទ្ធផលដែលសម្រេចបាន ខិតខំប្រឹង ប្រែងដល់ឆ្នាំ ២០២៥ ផ្ទៃដីដូងរបស់ខេត្តនឹងសម្រេចបានជាង ២៥.០០០ ហិកតា ជាមួយ បរិមាណផលផ្លែជាង ៣៧៥.០០០ តោនក្នុង មួយឆ្នាំ ក្នុងទូទាំងខេត្តមានគ្រួសារប្រជាកសិករ ៨៩.០០០ គ្រួដាំដូង សម្រេច ៤០% នៃចំនួគ្រួសារ ជនបទសរុបរួមជាមួយនឹងកម្លាំងពលកម្មប្រមាណ ១៧០.០០០ នាក់ចូលរួមផលិត គិតជាមធ្យមក្នុងមួយគ្រួសារដាំដូងផ្តល់ផ្លែបានប្រមាណ ២,៥ កុង ក្នុងមួយហិកតា ផ្តល់ប្រភពចំណូល ពី ៣០-៤០ លានដុង ៕ រតនា