• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្តីរីករាយកើនឡើងទ្វេដងពេលទទួលបានប្រាក់ឧបត្ថម្ភនាឱកាស បុណ្យសែនដូលតា

27/09/2022 10:04

រដូវវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ ក្នុងខេត្តត្រាវិញ មានវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ១៣០/១៤៣ បានបើកថ្នាក់បង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរ ដោយមានគ្រូបង្រៀន ៦៩២ នាក់ បង្រៀនសិស្សខ្មែរជាង ១៦.១២០ នាក់ក្នុងខេត្ត។ ក្នុងនោះមានគ្រូបង្រៀន ៦៩២ នាក់ ទទួលបានប្រាក់ឧបត្ថម្ភជាង ៣,៤ ពាន់លានដុង តាមសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HĐND ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ៩ ស្តីពីការកំណត់អំពីគោលនយោបាយឧបត្ថម្ភគ្រូបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរខេត្ត​ត្រាវិញ។

 

អ្នកគ្រូទ្រឿងធីម៉ីស្វៀង ចាងហ្វាងសាលាបឋមសិក្សាដាឡុក អា ប្រគេនប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរនៅឃុំដាឡុក។

      រដូវវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានចង្អុលការការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុក ទីក្រុងសហការជាមួយវត្តខ្មែរចំនួន ១៣០ វត្តដែលមានបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥  ខែសីហា ២០២២ ដើម្បីជំនួយវត្តធ្វើសំណុំឯកសារ បញ្ជីកត់ហេតុ បញ្ជីស្រង់ពិន្ទុ សិក្ខាគារិក និងបញ្ជីកំណត់ត្រាមេរៀនតាមថ្នាក់រៀននីមួយៗតាមការកំណត់របស់លិខិតណែនាំលេខ ០២/HD-SGDĐT ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ របស់មន្ទីរអប់រំ-បណ្តុះបណ្តាល ស្តីពីការចាត់តាំងបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តនៅតាមវត្តខ្មែរក្នុងខេត្ត ឆ្នាំសិក្សា ២០២១ -២០២២។ គ្រូបង្រៀនដែលបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរតាមវត្តខ្មែរ ជាគ្រូបង្រៀនដែលមានលិខិតបញ្ជាក់ចូលរួមវគ្គហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងមុខជំនាញអំពីវិធីសាស្រ្តបង្រៀនអាស្រ័យមន្ទីរអប់រំ-បណ្តុះបណ្តាលជូន។

     នៅស្រុកចូវថាញ់ មាន វត្តខ្មែរ ១១/១៧ វត្ត បើកថ្នាក់រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរបានចំនួន ៥៤ ថ្នាក់ ដោយមានគ្រូបង្រៀន ៤៦ នាក់ ដោយមានសិស្សខ្មែរជាង ១.០០០ នាក់ចូលរៀន។ សរុបម៉ោងបង្រៀន ៧.១២៨ ម៉ោងសរុបប្រាក់ឧបត្ថម្ភជិត ២៥០ លានដុង។

     លោកគ្រូថាច់ង៉ុកស៊ើង អនុប្រធានការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកចូវថាញ់មានប្រសាសន៍ថា៖ អនុវត្តតាមលិខិតណែនាំលេខ ០២/HD-SGDĐT ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ របស់មន្ទីរអប់រំ និងបណ្តុះបណ្តាល ស្តីពីបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្តឆ្នាំសិក្សា ២០២១-២០២២ ការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកចូវថាញ់ចង្អុលការបណ្តាសាលាបឋមសិក្សាចាត់គ្រូបង្រៀនអក្សរសាស្រ្តខ្មែររបស់សាលាជំនួយការដល់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរតាមវត្តក្នុងការឡើងគម្រោងមេរៀន តាមបែបបទមុខជំនាញដែលបានកំណត់ ។ បច្ចុប្បន្ននេះ ការិយាល័យចង្អុលការបណ្តាសាលាដែលមានភារៈគ្រប់គ្រងថ្នាក់បំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមវត្តប្រគេន និងជូនថវិកាឧបត្ថម្ភដល់គ្រូបង្រៀន។

គ្រូបង្រៀនអក្សរសាស្រ្តខ្មែរនិមន្ត និងអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភនៅសាលាបឋមសិក្សាដាឡុង អា ឃុំដាឡុក។

     កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា យើងខ្ញុំមានឱកាសបានជួបសំណេះសំណាល ជាមួយគ្រូបង្រៀនជាព្រះសង្ឃ និងគ្រហស្ថដែលបាននិមន្ត និងអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភនៅសាលាបឋមសិក្សាដាឡុក (អា) ឃុំដាឡុក ស្រុកចូវថាញ់។ នៅទីនេះមាន ព្រះតេជគុណមួយព្រះអង្គដែលចូលរួមយ៉ាងសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរដល់សិស្សានុសិស្សក្នុងរដូវវិស្សមកាល ប៉ុន្តែព្រះអង្គមិនទទួលប្រាក់ឧបត្ថម្ភ ទុកប្រាក់នោះសម្រាប់ឧបតក្ថម្ភដល់លោកគ្រូបង្រៀនដទៃវិញ។ នោះ​គឺ​ព្រះ​តេជគុណ គាងថាយ គង់នៅវត្ត​ចម្បីសោភ័ណ (ត្រោកកើត) ឃុំ​ដាឡុក។ ព្រះតេជគុណ គាងថាយមានថេរដីកាថា៖ អាត្មាបានចូលរួមបង្រៀនជូនប្អូនៗក្នុងរដូវវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ ដែរ ប៉ុន្តែអាត្មាមិនចុះឈ្មោះទទួលប្រាក់ឧបត្ថម្ភឡើយ។ ព្រោះ​ចង់ឲ្យរដ្ឋទុកប្រាក់នោះសម្រាប់ជូនដល់គ្រូបង្រៀនដទៃ។ តាមអាត្មាយល់ឃើញថា ការឧបត្ថម្ភប្រាក់ស្របនឹងពេលអំណរបុណ្យសែនដូនតា ពិតជាប្រយោជន៍សម្រាប់គ្រូបង្រៀនបំពេញវិជ្ជារដូវវិស្សមកាល ។ ទឹកប្រាក់ទាំងនោះ មិនត្រឹមតែមានតម្លៃជាសម្ភារប៉ុណ្ណោះទេ នៅទាំងមានតម្លៃផ្នែកស្មារតីទៀតផង គឺជំនួយកម្លាំងចិត្តឲ្យគ្រូបង្រៀនបន្តការបង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរឲ្យបានល្អនៅរដូវវិស្សមកាលខាងមុខទៀត។

      ក្នុងនាមជាគ្រូបង្រៀនម្នាក់ដែលជម្នះការលំបាក ផ្សារភ្ជាប់ជាមួយថ្នាក់រៀនរដូវវិស្សមកាលនៅវត្តត្រោកកើត ឃុំដាឡុក ស្រុកចូវថាញ់ លោកគ្រូស៊ើងហ្វាងបានឲ្យដឹងថា៖ ផ្ទះខ្ញុំនៅចម្ងាយពីវត្តជាង ០២ គីឡូម៉ែត្រ ទោះបីជាខ្ញុំរវល់នឹងការងារស្រែចម្ការក៏ដោយ ខ្ញុំក៏ឆ្លៀតពេលមកបង្រៀនក្មួយៗនៅវត្តត្រោកកើតដែរ។ ខ្ញុំត្រេកអរណាស់ដែលបានបង្រៀន ជំរុញទឹកចិត្តក្មួយៗឱ្យចូលចិត្តរៀនអក្សរសាស្រ្តជាតិខ្លួន។ ខ្ញុំត្រេកអរជាងទៀតពេលដែលបានបក្ស និងរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភសៀវភៅ និងសម្ភារសម្រាប់បង្រៀន និងឧបត្ថម្ភថវិកាដល់គ្រូបង្រៀនទៀតផង។ នេះជាវត្ថុដ៏មានតម្លៃផ្តល់កម្លាំងចិត្តឲ្យខ្ញុំបន្តការខិតខំបង្រៀនអក្សរសាស្រ្តខ្មែរឲ្យបានល្អក្នុងរដូវវិស្សមកាលខាងមុខទៀត។

     យោងតាមសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HDND បានកំណត់អំពីម៉ោងបង្រៀនក្នុងមួយថ្នាក់ចំនួន ១៣២ ម៉ោង។ កំណត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនក្នុងម្នាក់ ក្នុងមួយម៉ោង ៣៥ ពាន់ដុង។ ឧបត្ថម្ភម្តងគត់បន្ទាប់ពីបញ្ចប់វគ្គសិក្សា។

     វាយ​តម្លៃ​អំពីលទ្ធផល​នៃ​ការ​បង្រៀន​ និងរៀនបំពេញវិជ្ជាអក្សរសាស្រ្ត​ខ្មែរ​នៅ​តាម​វត្ត លោកគ្រូថាច់ថ្លាយ នាយករង​មន្ទីរ​អប់រំ-​បណ្តុះបណ្តាល​ខេត្ត​មាន​ប្រសាសន៍​ថា៖ វត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរនៅ​ខេត្ត​ត្រាវិញបានចាត់តាំង ​បើក​ថ្នាក់បង្រៀនបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរត្រឹមត្រូវតាមការណែនាំរបស់មន្ទីរអប់រំ-បណ្តុះបណ្តាល។ បណ្តាសាលាបឋមសិក្សាបានជំនួយការដល់វត្តនានាក្នុងការចាត់តាំងបង្រៀន និងចេញវិញ្ញាសាប្រឡងបញ្ចប់វគ្គសិក្សាតាមការកំណត់។ មន្ទីរអប់រំ-បណ្តុះបណ្តាលចង្អុលការការិយាល័យអប់រំ-បណ្តុះបណ្តាលបណ្តាស្រុក ទីក្រុងក្នុងខេត្តប្រគល់ថវិកាឧបត្ថម្ភទាន់ដល់បណ្តាសាលាបឋមសិក្សាដែលគ្រប់គ្រងការបង្រៀនអក្សរសាស្រ្តខ្មែរតាមវត្ត ដើម្បីងាយស្រួលក្នុងការប្រគេន និងជូនដល់គ្រូបង្រៀន៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.