• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

កំណត់ប្លង់តម្លៃលក់ តម្លៃឲ្យជួល តម្លៃឲ្យជួលទិញផ្ទះសង្គមដែលអាស្រ័យដោយគ្រួសារ បុគ្គលវិនិយោគសាងសង់

10/08/2021 08:10

កាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០២១ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៣/២០២១/QĐ-UBND កំណត់ប្លង់តម្លៃលក់ តម្លៃឲ្យជួល តម្លៃឲ្យជួលទិញផ្ទះសង្គមដែលអាស្រ័យដោយគ្រួសារ បុគ្គលវិនិយោគសាងសង់លើភូមិសាស្រ្តខេត្តត្រាវិញ។ សេចក្ដីសម្រេចចិត្តនេះមានសុពលភាពចាប់ពីថ្ងៃទី ០៩ សីហា ឆ្នាំ ២០២១។

មុខសញ្ញាអនុវត្ត៖ គ្រួសារ បុគ្គលវិនិយោគសាងសង់លំនៅឋានសង្គមសម្រាប់លក់ សម្រាប់ឲ្យជួល សម្រាប់ឲ្យជួលទិញដល់បណ្ដាមុខសញ្ញាតាមសេចក្ដីកំណត់របស់ច្បាប់ស្ដីពីលំនៅឋានចុះថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០១៤។ ស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការចាត់តាំងដែលពាក់ព័ន្ធដល់ការងារពង្រីក និងគ្រប់គ្រងផ្ទះសង្គម។ មុខសញ្ញាបានទិញ ជួល ឲ្យជួលទិញផ្ទះសង្គមតាមសេចក្ដីកំណត់ក្នុងមាត្រាទី ៤៩ របស់ច្បាប់ស្ដីពីលំនៅឋានថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០១៤។

យោងតាមនោះ ប្លង់តម្លៃផ្ទះសង្គម គ្មានជាន់ក្រោមដី) ពី ០៥ ជាន់ចុះមក តម្លៃលក់ខ្ពស់បំផុតក្នុងមួយម៉ែត្រក្រឡា ៧,៩៩៥ លានដុង។ ផ្ទះពី ០៥-០៧ ជាន់ក្នុងមួយម៉ែត្រក្រឡា តម្លៃលក់ខ្ពស់បំផុត ១០,៣៣៥ លានដុង។ ផ្ទះពី ០៧-១០ ជាន់ក្នុងមួយម៉ែត្រក្រឡា តម្លៃលក់ខ្ពស់បំផុត ១០,៦៤៣ លានដុង។

ប្លង់តម្លៃឲ្យជួលផ្ទះសង្គម (គ្មានជាន់ក្រោមដី)៖ ផ្ទះពី ០៥ ជាន់ចុះមក ក្នុងមួយម៉ែត្រក្រឡា តម្លៃជួល ៦៣.០០០ ដុងក្នុងមួយខែ។ ផ្ទះពី ០៥-០៧ ជាន់ក្នុងមួយម៉ែត្រក្រឡាតម្លៃជួលខ្ពស់ បំផុត ៨១.០០០ ដុងក្នុងមួយខែ។ ផ្ទះពី ០៧-១០ ជាន់ក្នុងមួយម៉ែត្រក្រឡាតម្លៃឲ្យជួលខ្ពស់ បំផុត ៨៣.០០០ ដុងក្នុងមួយខែ។

ប្លង់តម្លៃឲ្យជួលទិញផ្ទះសង្គម (គ្មានជាន់ក្រោមដី) ផ្ទះពី ០៥ ជាន់ចុះមកក្នុងម៉ែត្រក្រឡា តម្លៃឲ្យជួលទិញខ្ពស់បំផុត ១៣៣.០០០ ដុងក្នុងមួយខែ ផ្ទះពី ០៥-០៧ ជាន់ក្នុងមួយម៉ែត្រក្រឡា តម្លៃឲ្យជួល ទិញខ្ពស់បំផុត ១៧២.០០០ ដុងក្នុងមួយខែ ផ្ទះពី ០៧-១០ ជាន់ក្នុងមួយម៉ែត្រក្រឡា តម្លៃឲ្យជួលទិញខ្ពស់បំផុត ១៧៧.០០០ ដុងក្នុងមួយខែ។

តម្លៃលក់ តម្លៃឲ្យជួល តម្លៃឲ្យជួលទិញក្នុងអនុប្រយោគទី ១ ទី ២ ទី ៣ មាត្រាទី ២ នៃសេចក្ដីសម្រេចចិត្តនេះ រួមមាន៖ ពន្ធដារ ០៥% ចំណាយជួសជុល ០២% (ចំពោះផ្ទះឲ្យជួល) បានកំណត់លើមូលដ្ឋានប្រាក់ចំណាយវិនិយោគសាងសង់ក្នុងសេចក្ដីកំណត់លេខ ៦៥/QĐB-XD ចុះថ្ងៃទី ២០ មករា ឆ្នាំ ២០២១ របស់រដ្ឋមន្រ្តីក្រសួងស្ថាបនាផ្សាយចំណែកទុនវិនិយោគកសាងសំណង់និងតម្លៃកសាងចម្រុះភាគចំណែករចនាបទសំណង់ឆ្នាំ ២០២០ (សារលិខិតលេខ ១៧១៧/BXD-KTXD ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២១ របស់រដ្ឋមន្រ្តីក្រសួងស្ថាបនា) មិនទាន់គិតប្រាក់ប្រើប្រាស់ដីធ្លី ប្រាក់សំណងរំសាយទីធ្លា ប្រាក់ចំណាយគ្រប់គ្រងក្នុងការប្រើប្រាស់ទីតាំងស្នាក់នៅរួម៕                                                              

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.