• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

កំណត់ក្រៅអង្គមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥

23/10/2020 08:25

ក្រោយពេលត្រៀមបម្រុងយ៉ាងម៉ត់ចត់ ក្នុងរយៈពេល ០៤ ថ្ងៃ (ថ្ងៃទី ១៤-១៧ ខែតុលា) នៅមជ្ឈមណ្ដលសន្និបាតខេត្តត្រា​វិញ បានចាត់តាំងមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ សម្រេចជោគជ័យល្អ ប្រសើរ។ នេះជាព្រឹត្តិការណ៍នយោបាយសំខាន់របស់បក្ខភាគ រដ្ឋអំណាច និងប្រជាជននៃបណ្ដាជនជាតិក្នុងខេត្ត ។

តំណាងចូលរួមបោះឆ្នោត​។

             រួមជាមួយបរិយាកាសរបស់បណ្ដាមូលដ្ឋានក្នុងទូទាំងប្រទេសកំពុងដំណើរការចាត់តាំងមហាសន្និបាតថ្នាក់ខេត្ត ទីក្រុងឈាន ដល់មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស នៅគ្រប់ទីកន្លែងច្រកល្ហកពីមជ្ឈមណ្ឌលខេត្តដល់ស្រុក ទីផ្សារ រួមខេត្ត ទីក្រុងក្នុងខេត្តត្រាវិញសុទ្ធសឹងពោរពេញទៅដោយព័ណ៌របស់ទង់ផ្កាយ អំណរមហាសន្និបាតបក្ស។ តំណាង ពេញសិទ្ធិទាំង ៣៤៥ រូបចូលរួមមហាសន្និបាតនរណាក៏សោមនស្សរីករាយចំពោះការចាប់ផ្ដើមអាណត្តិកាលថ្មីជា អាណត្តិកាលអនុវត្តភាពទម្លុះទម្លាយ ០៣ យ៉ាង។

*តំណាងគឹមសាង-អនុលេខាបក្ស ស្រុកថ្កូវ

        មហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ជ្រើសបេក្ខភាពត្រូវតាមកំណត់ លំដាប់លំដោយ និង គ្រប់ភាគចំណែកកម្រិតអាយុ និង ជនជាតិចូល រួម គណៈប្រតិបត្តិការនីតិកាលថ្មីតាមស្មារតី ចង្អុលការរបស់មជ្ឈិមបក្សក្នុងការងារបេក្ខភាព។ មហាសន្និបាតជ្រើសបានបណ្ដាកម្មាភិបាលដឹក នាំ បំផុតនៅថ្នាក់យុទ្ធសាស្រ្ដមានទាំងគុណ សម្បត្តិ វិជ្ជាសម្បត្តិ ធានាគ្រប់សម្បទាដាក់ចេញ។ ខ្ញុំជឿជាក់ថា គណៈប្រតិបត្តិការនីតិកាលថ្មីនឹង អនុវត្តសម្រេចកម្រិតផែនការសេចក្ដីសម្រេចចិត្ត ដែលមហាសន្និបាតដាក់ចេញ ជាពិសេសកម្រិត ផែនការស្ដីពីការផ្លាស់ប្ដូររចនាសម្ព័ន្ធការផលិត ឆ្លង ផុតការលំបាកលើកកម្ពស់ជីវភាពសេដ្ឋ កិច្ច- វប្បធម៌ -សង្គម នាំខេត្តត្រាវិញឲ្យក្លាយជា ខេត្តអភិវឌ្ឍក្នុងក្រុមខេត្ត ចម្បងរបស់តំបន់វាល ទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០ និងសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។

*តំណាង ង៉ូធីយីវហឿង 

សមមិត្ត ង៉ូធីយីវហឿង ពិនិត្យរូបភាព​ ។

                ជាតំណាងនារីនិងជាជនជាតិខ្មែរជំនួសមុខឲ្យកងកម្លាំងបក្ខជនជាយុវជនរបស់ស្រុកថ្កូវ មានអារម្មណ៍ថា៖ “ខ្ញុំមានកិត្តិយសនិងសោម នស្សរីករាយពេលបានចូលរួមមហាសន្និបាត លើកនេះ។ ក្នុងកម្មវិធីសកម្មភាពអនុវត្តសេចក្ដី សម្រេចចិត្តមហាសន្និបាតបក្ខភាគលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ខ្ញុំចំណាប់ អារម្មណ៍បំផុតគឺភារកិច្ចសំខាន់ៗ ០៦ យ៉ាង និងភាពទម្លុះទម្លាយ ០៣ យ៉ាងដែលបានមហាសន្និបាតបានដាក់ចេញ។ ខ្ញុំដាក់ក្ដីជំនឿនិង សង្ឃឹមថាគណៈប្រតិបត្តិការអាណត្តិកាលថ្មី នឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិត ផែនការដាក់ចេញ” ពិសេសគឺយកចិត្តទុកដាក់បំពាក់ពំប៉នដល់នារីនិងយុវជនខ្មែរនៅមូលដ្ឋាន ឲ្យមានឱកាសចូលរួមបម្រើដិវត្តន៍នៅ មូលដ្ឋាន។

*តំណាងថាច់រ៉ូឡា-លេខាគណៈកម្មាធិការបក្សឃុំឡុងស៊ើង, ស្រុកកូវង៉ាង

សមមិត្ត ថាច់រូ៉ឡា​ ។


              រីករាយចំពោះបណ្ដាលទ្ធផលនៃ មហាសន្និបាតបានចែករំលែក៖ ឯកសារមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អា ណត្តិកាល ២០២០-២០២៥ មានគ្រប់ខ្លឹមសារ សំខាន់ៗ។ ជាពិសេសភាពទម្លុះទម្លាយ ០៣ យ៉ាងដែលមហាសន្និបាតលើកទី ១១ អាណត្តិ កាល ២០២០-២០២៥ បានកំណត់អនុវត្តជា លក្ខណៈដើម្បីជំរុញសេដ្ឋកិច្ច -សង្គមរបស់ខេត្ត យើងឲ្យរីកចម្រើនក្នុងពេលអនាគត។ សង្ឃឹម ថា គណៈប្រតិបត្តិការអាណត្តិកាលថ្មីនឹងអនុវត្ត សម្រេចនិងសម្រេចលើសនូវភាពទម្លុះទម្លាយ ទាំង ០៣ យ៉ាងដែលបានដាក់ចេញ។ ចំពោះលទ្ធផលបោះឆ្នោតគណៈប្រតិបត្តិការថ្មី ខ្ញុំយល់ ឃើញថា នេះជាការជ្រើសរើសដ៏ត្រឹមត្រូវរបស់ តំណាងចូលរួមមហាសន្និបាត។ ខ្ញុំរីករាយណាស់ ចំពោះលទ្ធផលដែល បក្ខភាគនិងប្រជាជនខេត្ត យើងសម្រេចបានក្នុងអាណត្តិកាលកន្លង និងដាក់ក្ដីជំនឿទៅលើគណៈប្រតិបត្តិការអាណត្តិកាលថ្មីបន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់ជនរួមជាតិខ្មែរក្នុងខេត្ត៕

 អត្ថបទ- រូបថត៖ សុខា-ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.