07/06/2022 10:09
ពិធីសច្ចាប្រណិធានសម្រាប់យុទ្ធជនថ្មី។ រូបថត៖ ថាញ់ញ៉ា
ឆ្នាំ ២០២២ កងវរសេនាធំទ័ពថ្មើរជើងលេខ ៩២៦ បានគណៈបញ្ជាការដ្ឋានយោធានខេត្តប្រគល់ភារកិច្ចគ្រប់គ្រង ហ្វឹកហាត់យុទ្ធជនថ្មីចំនួន ៦៣ នាក់។ កងជួរកម្មាភិបាលហ្វឹកហាត់កងវរ សេនាធំទ័ពថ្មើរជើងលេខ ៩២៦ និងបណ្ដាយុទ្ធ ជនថ្មីបានសម្រេចល្អខ្លឹមសារកម្មវិធីការងារតាម ផែនការដាក់ចេញ។ ក្នុងនោះ ខ្លឹមសារហ្វឹកហាត់ និងត្រួតពិនិត្យការបាញ់កាំភ្លើងសម្រេចប្រភេទ គ្រាន់បើ ខ្លឹមសារហ្វឹកហាត់អំពីថ្នាំផ្ទុះ និងបោះគ្រាប់បែកសម្រេចប្រភេទពូកែ។ ខ្លឹមសារមួយចំនួនទៀត ដូចជា៖ អប់រំនយោបាយ បច្ចេកទេស យុទ្ធវិធីភ័ស្ដុភារបច្ចេកទេសសុទ្ធសឹងសម្រេចប្រភេទពូកែ និងគ្រាន់បើធានាសុវត្ថិភាពអំពីមនុស្ស និងគ្រឿងអាវុធ។ លទ្ធផលត្រួតពិនិត្យចុងវគ្គហ្វឹកហាត់ ១០០% សម្រេចតាមសំណូមពរដាក់ចេញ ក្នុងនោះ មានជាង ៧៥% សម្រេចប្រភេទពូកែ គ្រាន់បើ អង្គភាពសម្រេចប្រភេទគ្រាន់បើ។
ទោះបីការងារហ្វឹកហាត់ប្រព្រឹត្តឡើងក្នុងស្ថាន ភាពលំបាកដោយសាអាសន្នរោគកូវីដ-១៩ ប៉ុន្តែលទ្ធផលសម្រេចបានគួរកត់សម្គាល់ ការងារបង្ការកម្ចាត់ជំងឺកូវីដ-១៩ បានអនុវត្តម៉ឺងម៉ាត់ ធានាសុវត្ថិភាព។ ក្រោយរយៈពេលហ្វឹកហាត់ យុទ្ធជនថ្មី បានរៀនសូត្រឥរិយាបថ របស់យោធិនក្នុងបរិស្ថានយោធា។ នេះជាមូលដ្ឋានសំខាន់សម្រាប់បណ្ដាយុទ្ធជនថ្មីអនុវត្តទៅក្នុងដំណាក់កាលត្រៀមបម្រុង ប្រយុទ្ធក្នុងការរៀនសូត្រ និងការងារក្នុងពេល អនាគត។
នៅក្នុងពិធីនេះដែរ គណៈបញ្ជាការដ្ឋានយោធាខេត្តស្ងើចសរសើរសមូហភាព ០៣ កន្លែង បុគ្គល ១៣ រូប។ កងវរសេនាធំទ័ពថ្មើរជើងលេខ ៩២៦ ស្ងើចសរសើរបុគ្គល ១២ រូប ដែលមានស្នាដៃឆ្នើមក្នុងភារកិច្ចហ្វឹកហាត់យុទ្ធជនថ្មី ឆ្នាំ ២០២២។
ថ្លែងយោបល់ក្នុងពិធីនេះ វរសេនីយ៍ឯកឡេ វុាំងកាំង ស្ងើចសរសើរការខិតខំរបស់កម្មាភិបាល យុទ្ធជនកងវរសេនាធំទ័ពថ្មើរជើងលេខ ៩២៦ បានចាត់តាំងគ្រប់គ្រង អប់រំ ហ្វឹកហាត់ និងជួយឧបត្ថម្ភបណ្ដាអង្គភាព មូលដ្ឋានប្រគល់ទ័ពដើម្បីសម្រេចបានលទ្ធផលខ្ពស់បំផុតក្នុងលើកហ្វឹកហាត់យុទ្ធជនថ្មី។ វរសេនីយ៍ឡេវុាំងកាំង សំណូមពរដល់បណ្ដាយុទ្ធជនថ្មីពេលបានចូលក្នុងក្រប ខ័ណ្ឌនៅបណ្ដាអង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្តគប្បីបន្តរៀនសូត្រ លត់ដំគ្រប់វិស័យ មិនបង្អង់លើកកម្ពស់អត្តចរិតសីល ធម៌ លទ្ធភាពរបស់កងទ័ពបដិវត្តន៍ ប្រតិបត្តិម៉ឺងម៉ាត់ការពិន័យក្នុងកងទ័ព ទទួលរួចអនុវត្តល្អ រាល់ ភារកិច្ចដែលបានប្រគល់ជូន៕ ប្រែសម្រួល៖ ថាច់ហ្វាង