13/01/2023 13:21
ស្ងើចសរសើរដល់សមូហភាព និងបុគ្គល ដែលមានស្នាដៃឆ្នើម។ រូបថត៖ ថាញ់ញ៉ា
កន្លងហើយថ្មីៗនេះ គណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ ចាត់តាំងសន្និបាតប្រជុំជីវភាពនយោបាយដើមឆ្នាំ ២០២៣។
ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានជ្រួតជ្រាបបណ្តាខ្លឹមសារដូចជា៖ បទបញ្ជាការការងារ ព្រំដែនឆ្នាំ ២០២៣ របស់អគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដើម្បីបង្កើនការប្រជុំជីវភាពនយោបាយជ្រួតជ្រាបស្ថានភាពភារកិច្ចការងារព្រំដែនឆ្នាំ ២០២៣ និងបំផុសចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ ២០២៣។
ជាមួយនឹងគោលលំនាំ “សាមគ្គី ធ្វើជាគំរូ ក្រឹត្យវិន័យ ច្នៃប្រតិដ្ឋ ប្តេជ្ញាឈ្នះ” ជាមួយនឹងសតិអារម្មណ៍ចង្អុលការជានិច្ចកាលនោះគឺ៖រក្សាខ្ជាប់ភាព សាមគ្គីធ្វើជាគំរូក្រឹត្យក្រម បង្កើនក្រឹត្យវិន័យ ជំរុញមាំការផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ អនុវត្តសម្រេចឆ្នើមភារ កិច្ច។ វរសេនីយ៍ឯកម៉ាយវុាំងអៀង ស្នងការនយោបាយបានបំផុសចលនាប្រឡងប្រណាំងកំពូល អំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៩៣ ទិវាបង្កើតបក្ស កុម្មុយនិស្តវៀតណាម (០៣ កុម្ភៈ ឆ្នាំ ១០៣០-០៣ កុម្ភៈ ឆ្នាំ ២០២៣) អំណរនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣ ជាមួយនឹងគោលលំនាំ “អំណរបក្ស- អំណរនិទាឃរដូវ-ចេញទ័ពប្តេជ្ញាឈ្នះ”។ រយៈពេលអនុវត្តលើកប្រឡងប្រណាំងកំពូលគឺ ២០ ថ្ងៃ ចាប់ពីថ្ងៃទី ០៩-២៨ខែមករា ឆ្នាំ ២០២៣។ ខ្លឹមសារប្រឡងប្រណាំងគឺរក្សាលំនឹងឆន្ទៈក្តីជំនឿ សម្រេចឆ្នើមភារកិច្ច រក្សាម៉ឺងម៉ាត់ក្រឹត្យវិន័យ ធានាសុវត្ថិភាព។
បន្ទាប់ពីពិធីបំផុសចលនា បណ្តាតំណាងរបស់បណ្តាស្ថាប័ន អង្គភាពបានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ប្រឡងប្រណាំង។ ស្ថិតក្នុងឱកាសនេះដែរ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តស្ងើចសរសើរដល់សមូហភាព ០២ កន្លែង និងបុគ្គល ១៦ រូបដែលមានស្នាដៃ ឆ្នើមក្នុងលើកប្រឡងប្រណាំងកំពូលអំណរអនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវាជ័យជម្នះ “ហាណូយ-ដៀង បៀងភូលើអាកាស” (១២ ឆ្នាំ ១៩៧២-១២ ឆ្នាំ ២០២២)៕ ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។