• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

កងទ័ពការពារព្រំដែនខេត្តត្រាវិញចាត់តាំងពិធីជួបជុំអ្នកកាសែតដើមឆ្នាំ

03/03/2023 07:54

      នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦៤ ទិវាប្រវេណីកងទ័ពការពារព្រំដែន (០៣ ខែមីនា ឆ្នាំ ១៩៥៩-០៣ ខែមីនា ឆ្នាំ ២០២៣) ឆ្នាំទី ៣៤ ទិវាព្រំដែនទូទាំងប្រជាជន (០៣ ខែមីនា ឆ្នាំ ១៩៥៩-០៣ ខែមីនា ឆ្នាំ ២០២៣) អំណរនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣។​ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ គណៈកម្មាធិការបក្សនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញចាត់តាំងពិធីជួបជុំអ្នកកាសែតដើមឆ្នាំ ២០២៣។

វរសេនីយ៍ឯកដូហ៊ឺវឡុកជូនបាច់ផ្កាអំណរគុណដល់ថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្សខេត្ត និងបណ្តាស្ថាប័នកាសែត

ផ្នែកខេត្ត។

     គិតតាំងពីឆ្នាំ ២០២១ មកដល់ពេលនេះ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងស្ថានីយវិទ្យុ-ទូរទស្សន៍សហការអនុវត្តមាតិកាឯកទេស “ដើម្បីបុព្វហេតុអធិបតេយ្យភាពសន្តិសុខព្រំដែន”បាន ១៤២ លើក ជាមួយនឹងចំណុះម៉ោង ២.០២០ នាទី ដោយមានរាប់រយដំណឹង អត្ថបទ បទពិពណ៌នា។ ចំពោះកាសែតត្រាវិញ ឆ្លងអស់រយៈកាល ១២ ឆ្នាំ អង្គភាពទាំងពីរបានសហការអនុវត្ត និងចេញផ្សាយឯកទេសទំព័រ “ដើម្បីបុព្វហេតុអធិបតេយ្យភាពសន្តិសុខព្រំដែន” បាន ២៨៣ លើក“ ចេញផ្សាយក្នុងមួយខែពីរលេខ។ ខ្លឹមសារបណ្តាឯកទេសទំព័រ មាតិកាឯកទេសបានផ្សព្វផ្សាយ ឆ្លុះបញ្ចាំងលើគ្រប់វិស័យ ប្រសិទ្ធភាពបណ្តាសកម្មភាពស្តីពីការកសាងអង្គភាព ត្រៀមប្រយុទ្ធ តស៊ូបង្ការប្រឆាំងឧក្រឹដ្ឋជន រត់គយ បន្លំពាណិជ្ជកម្ម ចូលរួមក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ចូលរួមកសាង ពង្រឹង ពង្រីកសេដ្ឋកិច្ច-សង្គមបង្កើនការការពារ-សន្តិសុខតំបន់ព្រំដែនរបស់ខេត្ត។ ឆ្លងតាមការផ្សព្វផ្សាយ ពង្រីកបានការយល់ដឹង បន្ទុករបស់កម្មាភិបាល យុទ្ធជន និងប្រជាជនក្នុងការងារការពារអធិបតេយ្យភាព រួមចំណែកកសាងខឿនព្រំដែនទូទាំងប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។

     ស្ថិតក្នុងពិធីជួបជុំនេះ ថ្នាក់ដឹកនាំគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ និងបណ្តាស្ថាប័នកាសែតបានផ្តោះប្តូរយោបល់ពិភាក្សាធ្វើឱ្យច្បាស់បន្ថែមបណ្តាលទ្ធផលលេចធ្លោក្នុងការងារសហការផ្សព្វផ្សាយនាពេលខាងមុខ។

    មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្តលឺកុងតៅ អនុប្រធានគណៈឃោសនាអប់រំបក្សខេត្តវាយតម្លៃខ្ពស់សកម្មភាពជួបជុំកាសែតដើមឆ្នាំរបស់គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនខេត្ត សកម្មភាពបានវាយតម្លៃទាន់ពេល និងបូកសរុបលើកឡើងនូវបណ្តាភាពងាយស្រួលក៏ដូចជាការលំបាកក្នុងការផ្សព្វផ្សាយរវាងបណ្តាស្ថាប័ន អង្គភាព។ ទន្ទឹមនឹងនោះវាយតម្លៃខ្ពស់ពីលទ្ធផលសហការរវាងកងទ័ពការពារព្រំដែន និងបណ្តាស្ថាប័នកាសែត និងបណ្តាលទ្ធផលដែលសម្រេចបាននាពេលកន្លង។ ការចូលរួម សហការហ្មត់ចត់ក៏ដូចជាស្មារតី ភារកិច្ចរវាងបណ្តាស្ថាប័ន អង្គភាពជាមួយនឹងការងារផ្សព្វផ្សាយអំពីសកម្មភាពរបស់កងកម្លាំងកងទ័ពការពារព្រំដែនត្រាវិញក្នុងរយៈពេលកន្លង។

     ដើម្បីទុកឱ្យការងារសហការផ្សព្វផ្សាយសម្រេចបានលទ្ធផលល្អជាងទៀត សមមិត្តអនុប្រធានគណៈឃោសនាអប់រំបក្សខេត្តសំណូមពរកងទ័ពការពារព្រំដែនខេត្តត្រាវិញគប្បីកសាងកងជួរអ្នកយកសារព័ត៌មាន សហការីដើម្បីក្តាប់ខ្ជាប់ និងផ្សព្វផ្សាយទាន់ពេលបណ្តាករណីរឿង កិច្ចការនៅលើភូមិសាស្រ្តព្រំដែនសមុទ្រ។ ស្ថាប័នគណៈឃោសនាអប់រំបក្សខេត្តបន្តចង្អុលការ កំណត់ទិសដៅការងារផ្សព្វផ្សាយជូនបណ្តាស្ថាប័នកាសែតក្នុងខេត្ត និងរួមសហចរជាមួយនឹងបណ្តាស្ថាប័នកាសែតក្នុងខេត្ត មជ្ឈិមប្រចាំការលើភូមិសាស្ត្រដើម្បីរួមគ្នាអនុវត្តល្អការងារផ្សព្វផ្សាយអំពីសកម្មភាពរបស់កងកម្លាំងកងទ័ពការពារព្រំដែនខេត្តពីមួយថ្ងៃកាន់តែមានប្រសិទ្ធភាពជាង។

      ស្ថិតក្នុងពិធីជួបជុំនេះ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តស្ងើចសរសើរដល់សមូហភាព ០៣ កន្លែង និងបុគ្គល ០៥ នាក់ដែលមានស្នាដៃឆ្នើមក្នុងការងារសហការផ្សព្វផ្សាយ៕​

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.