23/02/2024 09:10
បណ្តាតំណាងចូលរួមពិធីជួបជុំ។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២0២៤ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត ចាត់តាំងពិធីជួបជុំកងជួរអ្នកកាសែត អ្នកនិពន្ធ សិល្បករ សិល្បការិនី និងបញ្ញវន្តក្នុងខេត្ត។
អញ្ជើញចូលរួមពិធីនេះរួមមានបណ្តាសមមិត្ត៖ ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ប៊ូយក្វាងហ្វី អតីត សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត បណ្ដាអ្នកកាសែតចូលនិវត្តន៍ ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងតំណាងជាង ៣០០ នាក់ តំណាងឲ្យកងជួរអ្នកយកសារព័ត៌មាន អ្នកនិពន្ធ សិល្បករ សិល្បការិនី និងបញ្ញ វន្តក្នុងខេត្ត។
នៅក្នុងពិធីជួបជុំនេះ បណ្តាតំណាងចូលរួមបានស្តាប់យោបល់ជាច្រើនរបស់តំណាងសាកលវិទ្យាល័យត្រាវិញ សាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ ក្រុមសិល្បៈរស្មីប្រទីប សមាគមអក្សរសិល្ប៍ មន្ទីរ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមាគមអ្នកកាសែត ខេត្តបានសំណេះសំណាលជុំវិញការចំណាប់អារម្មណ៍ និងក្តីរីករាយចំពោះការពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្ត តួនាទីរបស់បញ្ញវន្ត ប្រភពធនធានមនុស្ស កត្តាសំខាន់របស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងបច្ចុប្បន្ន តួនាទីសំខាន់របស់កងជួរអ្នកយកសារព័ត៌មាន អ្នកនិពន្ធ សិល្បករ សិល្បការិនី។ល។ ឆ្លងតាមរយៈនោះ បានស្នើដល់ថ្នាក់ដឹកនាំខេត្តឲ្យយកចិត្តទុកដាក់ដើម្បីជំរុញសកម្មភាពរបស់អ្នក យកសារព័ត៌មាន សិល្បករ សិល្បការិនី និងបញ្ញវន្តឲ្យប្រព្រឹត្តទៅមានប្រសិទ្ធភាពជាងទៀត។
តំណាងឲ្យគណៈអចិន្ត្រៃយ៍បក្សខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានរបាយការណ៍ ត្រួសត្រាយអំពីសមិទ្ធផលលេចធ្លោមួយចំនួន ក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តឆ្នាំ ២០២៣ និង ទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មរបស់កង ជួរអ្នកយកសារព័ត៌មាន អ្នកនិពន្ធ សិល្បករ សិល្ប ការិនី និងបញ្ញវន្តក្នុងខេត្ត។ សមមិត្តឡឹមមិញដាំង បានអះអាងថាលទ្ធផលដែលសម្រេចបានមានការរួមចំណែកយ៉ាងសកម្មរបស់កងជួរអ្នកយកសារព័ត៌មាន អ្នកនិពន្ធ សិល្បករ សិល្បការិនី និងបញ្ញវន្តក្នុងខេត្ត។ ក្នុងនោះបណ្តាស្ថាប័ន អង្គភាព សារព័ត៌មានក្នុងខេត្តបានអនុវត្តល្អការងារផ្សព្វផ្សាយ រួមចំណែកផ្តល់នូវព័ត៌មានកំណត់ទិសដៅមតិសង្គម បង្កបានការឯកភាពខ្ពស់ពីសំណាក់ ប្រជាជនគ្រប់លំដាប់ថ្នាក់។ កាសែតត្រាវិញ កាសែតត្រាវិញខេមរភាសា និងកាសែតត្រាវិញ On line ផ្សព្វផ្សាយពត៌មានជាបន្ទាន់ទៀងទាត់ ដើម្បី ផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនពីសំ ណាក់កម្មាភិបាល បក្ខជន និងប្រជាជន ។
ឆ្នាំ ២0២៤ ទូទាំងបក្ស ក្នុងនោះមានកងជួរ អ្នកយកសារព័ត៌មាន អ្នកនិពន្ធ សិល្បករ សិល្ប ការិនី និងបញ្ញវន្តគប្បីបន្តការខិតខំពង្រឹងស្មារតីសាមគ្គី ឯកភាព ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ អនុវត្តម៉ឺងម៉ាត់ មានប្រសិទ្ធិភាព។ បណ្តាស្ថាប័ន សារព័ត៌ មានគប្បីបន្តផ្សព្វផ្សាយអំពីការដឹកនាំតាមទិសដៅ កិច្ចចង្អុលការសំខាន់ៗរបស់គណៈកម្មាធិការបក្សខេត្ត បណ្តាផ្នែកដើម្បីសម្រេចតាមគោលដៅដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តមហាសន្និបាត តំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ ផ្សព្វផ្សាយចលនាប្រជាជន ចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី ដើម្បីសម្រេចភារកិច្ចកសាងខេត្តជនបទថ្មីមុនឆ្នាំ ២០២៥។
ផ្តុំកម្លាំងផ្សព្វផ្សាយ អនុវត្តផែនការដើម្បីអំណរអនុស្សាវរីយ៍ឆ្នាំទី ១00 ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម កសាងទំព័រ មាតិកា បធានបទជាក់ស្តែងដើម្បីបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិមានប្រសិទ្ធភាព។ កងជួរអ្នកកាសែត អ្នកយកសារព័ត៌មាន គប្បីរៀនសូត្រ បំពាក់បំប៉នសតិអារម្មណ៍នយោបាយឲ្យមុតមាំ មានសីលធម៌ ក្នុងការប្រកបវិជ្ជាជីវៈ មុខជំនាញ។ល។ ដើម្បីជាស្ពានមេត្រីភាពរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន អនុវត្តមានប្រសិទ្ធិភាព ការងារ ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ប្រឆាំង និងបដិសេធ ទស្សនៈយល់ខុសរបស់បច្ចាមិត្ត។
កងជួរបញ្ញវន្តគប្បីជំរុញមាំការងារស្រាវជ្រាវ សកម្មភាពច្នៃប្រតិដ្ឋ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើតបធានបទ និងគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ដើម្បីបម្រើដល់ការផលិត និងជីវភាពប្រជាជន។ កងជួរអ្នកនិពន្ធ សិល្បករ សិល្បការិនី គប្បីមានការច្នៃប្រតិដ្ឋក្នុងការនិពន្ធ សម្តែងសិល្បៈ ឲ្យបានសម្បូរបែប ដើម្បីបម្រើការងារនយោបាយ បំពេញតាមតម្រូវការរបស់ប្រជាជនក្នុងការកម្សាន្តសប្បាយប្រកបដោយភាពគត់មត់៕ ដំណឹង-រូបថត៖ សុជា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។