• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

កងកម្លាំងប្រដាប់អាវុធខេត្ត៖ ជំរុញមាំចលនាប្រឡងប្រណាំងអនុវត្តល្អ “ភាពទម្លុះទម្លាយ ៣ យ៉ាង”

20/12/2022 13:31

ជូនបណ្ណសរសើរដល់បុគ្គលនិងសមូហភាពឆ្នើម ។ រូបថត៖ ហ៊ឺវហ៊ីប

អនុវត្តខ្លឹមសារចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ ២០២២ ជាមួយនឹងបធានបទ “សាមគ្គី  ធ្វើជាគំរូ ក្រឹត្យវិន័យ រវៀសរវៃ ច្នៃប្រតិដ្ឋ ប្តេជ្ញាឈ្នះ” កងកម្លាំងប្រដាប់អាវុធខេត្តផ្សព្វផ្សាយអនុវត្តដោយព្រមៗគ្នាលើបណ្តាវិស័យខ្លឹមសារប្រឡងប្រណាំង។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងជំរុញមាំចលនាប្រឡងប្រណាំងអនុវត្តល្អ “ភាពទម្លុះទម្លាយ ៣ យ៉ាង”។ 
ឆ្នាំ ២០២២ ចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ បានគណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាខេត្ត និងបណ្តាស្ថាប័ន អង្គភាពចាត់តាំង ជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តយ៉ាងហ្មត់ចត់ជាមួយ នឹងបណ្តាខ្លឹមសារ រូបភាព វិធានការសមស្របជាមួយ នឹងស្ថានភាពភារកិច្ចដែលបានប្រគល់ជូន។ ប្រមូលផ្តុំឆ្ពោះចុះទៅមូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ អនុ វត្តល្អខ្លឹមសារប្រឡងប្រណាំង“ភាពទម្លុះទម្លាយ ៣ យ៉ាង” តាមសេចក្តីសម្រេចចិត្តមហាសន្និបាត បក្ខភាគកងទ័ពលើកទី ១១ និងសេចក្តីសម្រេច ចិត្តគណៈកម្មាធិការបក្សយោធភូមិភាគលេខ ៩  ឆ្នាំ ២០២២ គណៈកម្មាធិការបក្សយោធាខេត្ត  បណ្តាសារាចរ ។ល។ បក្ខភាគស្ថិតក្រោមឱវាទ ចាត់តាំងរៀនសូត្រជ្រួតជ្រាបផ្សព្វផ្សាយគ្រប់គ្រាន់ បណ្តាសេចក្តីសម្រេចចិត្ត សារាចរ ផែនការរបស់យោធភូមិភាគលេខ ៩ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សយោធាខេត្ត។ ក្រុមប្រឹក្សា ប្រឡងប្រណាំងគ្រប់លំដាប់ថ្នាក់ពង្រីកល្អតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស មេបញ្ជាការក្នុងការចាត់តាំងអនុវត្តការងារប្រឡងប្រណាំង ប្តេជ្ញាឈ្នះ ប្រឡងប្រណាំងស្នេហាជាតិជាមួយនឹងជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ចលនា “ពង្រីកប្រ វេណីបរិច្ចាគ ប៉ិនប្រសប់ លទ្ធភាព សមជាកងទ័ពអ៊ំហូ”។ ខ្លឹមសារភាពទម្លុះទម្លាយទីមួយ គឺស្តី ពីចាត់តាំង ក្របខ័ណ្ឌដែលបានគណៈកម្មាធិការ បក្ស គណៈបញ្ជាការដ្ឋានយោធាជ្រួតជ្រាប អនុ វត្តសេចក្តីសម្រេចចិត្ត សារាចរសេចក្តីណែនាំ បែបបទ ការងារកម្មាភិបាលយ៉ាងម៉ឺងម៉ាត់ អនុវត្តល្អការងារគ្រោងផែនការ រៀបចំ តែងតាំង បង្កប្រភពបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល យុទ្ធជន នាយទាហានបម្រុងកំណែន។ រៀបចំ នាយ ទាហានបម្រុងកំណែនចូលទៅក្នុងបណ្តាអង្គភាពកំណែនសម្រេច ៩៩,៨% បានត្រឹមត្រូវតាមមុខជំនាញយោធាសម្រេច ៩០% នៃអត្រាបក្ខជនសម្រេច ១៨,៧%។  គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ជានិច្ចកាលយកចិត្តទុកដាក់អប់រំនយោបាយ សតិអារម្មណ៍ ជ្រោងខ្ពស់ស្មារតីធ្វើជាគំរូក្នុងកងជួរបក្ខជន។ ខ្លឹមសា“ភាពទម្លុះទម្លាយទី ២ គឺខ្លឹមសារ ទម្លុះទម្លាយអំពីការងារហ្វឹកហាត់ ប្តេជ្ញាអនុវត្តល្អ ភាពទម្លុះទម្លាយលើកកម្ពស់គុណភាពការងារហ្វឹកហាត់ ត្រៀមប្រយុទ្ធ ជំរុញមាំការងារយោធា ការ ពារជាតិនៅមូលដ្ឋានចាត់តាំងយាមល្បាតត្រួត ពិនិត្យ ២៥.៣២០ លើក ដោយមានកម្មាភិបាល  យុទ្ធជនចូលរួម ៦៣.៥១៣ លើកនាក់ ចាត់តាំងហ្វឹកហាត់បង្វែរស្ថានភាពត្រៀមប្រយុទ្ធ ២២ លើក មានកម្មាភិបាល យុទ្ធជនជាង ១.០០០ លើកនាក់ ចូលរួមចាត់តាំងត្រួតពិនិត្យត្រៀមបម្រុងប្រយុទ្ធ នៅតាមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ឃុំ សង្កាត់ ទីប្រជុំជន ៤៥ លើក។ ខ្លឹមសារទម្លុះទម្លាយទី ៣ គឺស្តីពីកសាងរៀបរយ ប្រតិបត្តិក្រឹត្យវិន័យច្បាប់ និងកែទម្រង់រដ្ឋបាល គណៈកម្មាធិការបក្ស គណៈ បញ្ជាការដ្ឋានយោធាខេត្តចង្អុលការបណ្តាស្ថាប័ន អង្គភាពរក្សាខ្ជាប់របៀបរៀបរយ ក្រឹត្យក្រម ជ្រួតជ្រាបអនុវត្តល្អបណ្តាឯកសាររបស់ថ្នាក់លើ។ បង្កើន ការគ្រប់គ្រងក្រឹត្យក្រម គ្រប់គ្រងមនុស្ស និងបណ្តា ភាពទំនាក់ទំនងរបស់យោធិន បញ្ចូលខ្លឹមសារប្រតិបត្តិច្បាប់រដ្ឋ ក្រឹត្យក្រមយោធាទៅក្នុងសេចក្តីសម្រេចចិត្តដឹកនាំដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតនៃបណ្តាករណីល្មើសច្បាប់ ក្រឹត្យក្រម វិន័យធ្ងន់ធ្ងរ។ ផ្សព្វផ្សាយផែនការរបស់គណៈចង្អុលការលេខ ៥០ របស់ខេត្តស្តីពីការបំផុសចលនា  និងចាត់តាំងអនុវត្តចលនាប្រឡងប្រណាំងធានា សន្តិសុខ សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០២២។ 
តាមប្រសាសន៍របស់វរសេនីយ៍ឯកឡេវុាំងថុង ស្នងការនយោបាយរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានឱ្យដឹងថា៖ ឆ្លងតាមចលនាប្តេជ្ញាឈ្នះ និងអនុវត្តខ្លឹមសារប្រឡងប្រណាំងជំរុញមាំ ប្រឡងប្រណាំងអនុវត្ត “ភាពទម្លុះទម្លាយ ៣ យ៉ាង” បណ្តាស្ថាប័ន អង្គភាពផ្សព្វផ្សាយជ្រួតជ្រាប និងចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់បណ្តាសេចក្តីសម្រេចចិត្ត សារាចរ ផែនការសម្រេចគុណភាពល្អ។ ១០០% កម្មាភិបាល យុទ្ធជននឹងនរចិត្ត និងសតិអារម្មណ៍ប្រតិបត្តិម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ា គោល នយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ បទបញ្ជា លក្ខន្តិកៈ បណ្តារបបសេចក្តីកំណត់របស់កងទ័ព ដោះស្រាយបណ្តារបប គោលនយោបាយបានត្រឹមត្រូវ និងចំមុខសញ្ញាអនុវត្តល្អការងារប្រជាចលនា កសាងមូលដ្ឋាននយោបាយនៅមូលដ្ឋានរឹងមាំ។ សកម្មភាពរបស់អង្គការចាត់តាំងបក្ស អង្គការចាត់តាំង មេបញ្ជាការ អង្គការចាត់តាំងមហាជនបាននាំមកប្រសិទ្ធភាពជាក់ស្តែង រួមចំណែកកសាងអង្គការចាត់តាំងបក្សស្អាតស្អំរឹងមាំ ស្ថាប័ន អង្គភាព រឹងមាំលើគ្រប់វិស័យ៕ ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.