21/01/2021 14:44
ដំណាក់ពិនិត្យជំងឺបណ្ណគាំពារសុខាភិបាលនៅមន្ទីរពហុព្យាបាលខេត្តត្រាវិញ ។
ដើម្បីទុកឲ្យឯកភាពក្នុងការផ្សព្វផ្សាយអនុវត្តសេចក្តីកំណត់នេះ ផ្នែកគាំពារសង្គមវៀតណាមចេញផ្សាយសារលិខិតលេខ ៤០៥៥/BHXH-CSYT ស្តីពីការអនុវត្តន៍អនុប្រយោគទី ៦ មាត្រាទី ២២ របស់ច្បាប់គាំពារសុខាភិបាលជាមួយនឹងខ្លឹមសារជាក់ស្តែងដូចជា៖
សហការជាមួយនឹងបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាលខ្សែរយៈថ្នាក់ខេត្ត ត្រឹមត្រូវតាមសេចក្តីកំណត់នៅមាត្រាទី ៥ សារាចរណែនាំលេខ ៤០/២០១៥/TT-BYT ចុះថ្ងៃទី ១៦ វិច្ឆិកាឆ្នាំ ២០១៥ របស់ក្រសួងសុខាភិបាលកំណត់ការចុះឈ្មោះពិនិត្យព្យាបាលជំងឺដំបូង និងផ្ទេរបញ្ជូនខ្សែរយៈពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាល និងស្ថិតនៅអនុប្រយោគទី ៤ អនុប្រយោគទី ៥ អនុប្រយោគទី ៧ អនុប្រយោគទី ៨ (មន្ទីរពហុព្យាបាលពេទ្យតំបន់ដែលបានគណៈកម្មាធិការប្រជាជនខេត្ត ឬមន្ទីរសុខាភិបាលខេត្តសម្រេចចិត្តគឺជាមូលដ្ឋានពិនិត្យព្យាបាលជំងឺខ្សែរយៈថ្នាក់ខេត្ត) មាតិកាទី ១ សារលិខិតលេខ ៩៧៨/BYT -BH ចុះថ្ងៃទី ២៥ កុម្ភៈឆ្នាំ ២០១៦ របស់ក្រសួងសុខាភិបាលស្តីអំពីការណែនាំផ្សព្វផ្សាយអនុវត្តសារាចរណែនាំលេខ ៤០/២០១៥/TT-BYT ដើម្បីផ្សព្វផ្សាយអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់នៅអនុប្រយោគទី ៦ មាត្រាទី ២២ របស់ច្បាប់គាំពារសុខាភិបាលធានាសិទ្ធិផលប្រយោជន៍របស់អ្នកមានបណ្ណគាំពារសុខាភិបាលមកពិនិត្យព្យាបាលជំងឺ។
អ្នកចូលរួមគាំពារសុខាភិបាលទៅពិនិត្យព្យាបាលជំងឺដោយខ្លួនឯងនៅនឹងបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាលខ្សែរយៈថ្នាក់ខេត្តតាមអនុប្រយោគទី ៦ មាត្រាទី ២២ របស់ច្បាប់គាំពារសុខាភិបាល គឺជាករណីទៅពិនិត្យព្យា បាលជំងឺមិនត្រឹមត្រូវតាមខ្សែរយៈ ប៉ុន្តែបានមូលនិធិគាំពារសុខាភិបាលចំណាយសងប្រាក់ចំណាយដេកសម្រាកពិនិត្យព្យា បាលជំងឺតាមកម្រិតទទួលដូចជាទៅពិនិត្យព្យាបាលជំងឺត្រូវតាមខ្សែរយៈមិនបានទទួលរបបសងប្រាក់ចំណាយដូចជាចំ ណាយពិនិត្យព្យាបាលដូចជាសេចក្តីកំណត់នៅខ្ទង់ C អនុប្រយោគទី ១ មាត្រាទី ២២ របស់ច្បាប់គាំពារសុខាភិបាល។ទន្ទឹមនឹងនោះចំណែកចំណាយក៏ចំណាយរបស់អ្នកជំងឺក្នុងករណីដែលទៅពិនិត្យព្យាបាលជំងឺមិនត្រឹមត្រូវតាមខ្សែរយៈគឺមិនបានបញ្ជាក់គឺជាលក្ខណៈដើម្បីផ្តល់លិខិតបញ្ជាក់រួមជាមួយនឹងការចំណាយក្នុងឆ្នាំ។
ចំពោះករណីអ្នកដែលមានបណ្ណគាំពារសុខាភិបាលទៅពិនិត្យព្យាបាលជំងឺមិនត្រឹមត្រូវតាមខ្សែរយៈដោយខ្លួនឯង និងបានចង្អុលកំណត់ដេកព្យាបាលជំងឺនៅនឹងបណ្តាមូលដ្ឋានពិនិត្យព្យាបាលតាមខ្សែរយៈថ្នាក់ខេត្តមុនថ្ងៃទី ០១ មករា ឆ្នាំ ២០២១ ឡើងទៅហើយបង្ហាញឲ្យឃើញបានបណ្ណគាំពារសុខាភិបាល និងបណ្តាលិខិតតាមខ្លួនមានរូបថតសមស្រប៖ បណ្តាចំណាយពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាលមានកើតឡើងដោយចៃដន្យតាំងពីថ្ងៃទី ០១ មករា ឆ្នាំ ២០២១ នឹងបានមូលនិធិគាំពារសុខាភិបាលចំណាយសងតាមសេចក្តីកំណត់នៅអនុប្រយោគទី ៦ មាត្រា ទី ២២។
បច្ចុប្បន្ននេះ នៅលើភូមិសាស្ត្រខេត្តត្រាវិញមានមូលដ្ឋានពិនិត្យព្យាបាលជំងឺ ១០៥ កន្លែងគ្រប់លក្ខណៈទទួលចុះឈ្មោះពិនិត្យព្យាបាលជំងឺដំបូងឲ្យអ្នកចូលរួមគាំពារសុខាភិបាល ក្នុងនោះមានមូលដ្ឋានពិនិត្យព្យាបាលជំងឺថ្នាក់ខេត្ត ០២ កន្លែងមូលដ្ឋានពិនិត្យព្យាបាលជំងឺថ្នាក់ស្រុក និង ប្រហាក់ប្រហែល ១០ កន្លែង មូលដ្ឋានពិនិត្យ ព្យាបាលជំងឺថ្នាក់ឃុំនិងប្រហាក់ប្រហែល ៩៣ កន្លែង បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកចូល រួមគាំពារសុខាភិបាលជ្រើសរើសកន្លែងចុះឈ្មោះ ពិនិត្យព្យាបាលជំងឺដំបូងឲ្យសមស្រប។ ហេតុដូច្នោះហើយ ដើម្បីទុកឲ្យអ្នកជំងឺទទួលបានគ្រប់គ្រាន់សិទ្ធិរបស់គាំពារសុខាភិបាល ក្នុងនោះមានសិទ្ធិមិនបាច់ចំណាយសងចំពោះខ្ទង់ចំណាយ ពិនិត្យព្យាបាលជំងឺស្ថិតក្នុងក្របខ័ណ្ឌដែលបានទទួលផលពីគាំពារសុខាភិ បាលពេលដែលគ្រប់លក្ខណៈតាមសេចក្តីកំណត់នៅខ្ទង់ C អនុប្រយោគទី ១ មាត្រាទី ២២ របស់ច្បាប់គាំពារសុខាភិបាល។ ជំរុញទឹកចិត្តដល់អ្នកចូលរួមគាំពារសុខាភិបាលទៅពិនិត្យព្យាបាលជំងឺត្រូវតាមខ្សែរយៈត្រឹមត្រូវតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ សំណូមពរមូលដ្ឋានពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាលថ្នាក់ឃុំ ថ្នាក់ស្រុកគប្បីបន្តអនុវត្តការពិនិត្យព្យាបាលជំងឺ និងបញ្ជូនអ្នកជំងឺឡើងថ្នាក់លើត្រឹមត្រូវតាមសេចក្តីកំណត់ជាធរមាន៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។