• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ក្រុមប្រតិភូការងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម៖ ធ្វើការត្រួតពិនិត្យការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ០១/KL-ĐCT និងពិនិត្យវាយតម្លៃការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១២/២០១៨/QĐ-TTg​ នៅខេត្តត្រាវិញ

27/11/2020 08:18

សមមិត្តវ៉ូយឿងចូវ ប្រធានគណៈការងារជនជាតិ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ធ្វើជាប្រធាន។

សមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្តថ្លែងយោបល់ចង្អុលការអង្គសន្និបាត​។ រូបថតៈ ស៊ើងតៀង

    ក្រុមប្រតិភូការងារ គណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម អាស្រ័យដោយសមមិត្តវ៉ូយឿងចូវ ប្រធានគណៈការងារជនជាតិ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ធ្វើជាប្រធានអញ្ជើញមកធ្វើការជាមួយនឹងអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតខេត្តត្រាវិញ ស្តីអំពីការត្រួតពិនិត្យការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ០១/ KL-ĐCT និងពិនិត្យវាយតម្លៃការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១២/ ២០១៨/QĐ-TTg នៅខេត្តត្រាវិញនាថ្ងៃទី ២១ វិច្ឆិកា។
    អញ្ជើញចូលរួមធ្វើការជាមួយមានសមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សា ប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងវុាំងទ្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំគណៈជនជាតិខេត្ត បណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត។
     ក្នុងរយៈកាល ០៥ ឆ្នាំ ( ២០១៥-២០២០) ដោយបានការយកចិត្តទុកដាក់ចង្អុលការរបស់​គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានចាត់តាំងអនុវត្ត​ដោយមាន ប្រសិទ្ធភាពសេចក្តីសន្និដ្ឋានលេខ ០១/KL-ĐCT ចុះ ថ្ងៃទី ២០ សីហាឆ្នាំ ២០១៥ របស់ គណៈអធិបតីគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម “ស្តីអំពីផ្លាស់ប្តូរថ្មីខ្លឹមសារវិធីសាស្ត្រធ្វើសកម្មភាពរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្នុងការងារជនជាតិ”និងសេចក្តីសម្រេច ចិត្តលេខ ១២/២០១៨/QĐ-TTg ចុះថ្ងៃទី ០៦ មីនាឆ្នាំ  ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្តីអំពីសម្បទាជ្រើសទទួលស្គាល់អ្នកមាន ប្រជាប្រិយភាពនិងគោលនយោបាយចំពោះអ្នក មានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច”។     គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់សហការជាមួយនឹងបណ្តាអង្គការចាត់តាំងជាសមាជិកចលនាជនរួមជាតិ ចូល រួមអភិរក្សភាសានិយាយ អក្សរសរសេរ អភិរក្សនិងអភិវឌ្ឍន៍បណ្តាតម្លៃវប្បធម៌រូបិយនិងអរូបិយ ពង្រីកល្អប្រវេណីសាមគ្គីបណ្តាជនជាតិខ្មែរ-កិញ-ចិននៅលើភូមិសាស្ត្រ។ ជំរុញមាំការងារចលនា ជនរួមជាតិចូលរួមអនុវត្តល្អ បណ្តាកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ ទីក្រុង” , “ទិវាដើម្បីអ្នកក្រ” , “ជនជាតិវៀតណាម អាទិភាពប្រើប្រាស់មុខទិនិញវៀតណាម” គួបផ្សំ ជាមួយនឹងការជំរុញមាំ “រៀនសូត្រ និង ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ កសាង និងរក្សាខ្ជាប់បាន ២០ ទម្រង់តំបន់ប្រជាជនស្នាក់នៅដោយភ្ឃាប់ជាមួយនឹងមូលដ្ឋានជំនឿសាសនាចូលរួមការងារបរិស្ថាន និងទប់ទល់ ជាមួយនឹងអាកាសធាតុប្រែប្រួល។
      គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម តែងយកចិត្តទុកដាក់ដល់រកឃើញ បំពាក់បំប៉ន់ បណ្តាកត្តាឈានមុខក្នុងអ្នកមានប្រជាប្រិយភាព ចូលរួមក្នុងគណៈកម្មាធិការរណសិរ្សមាតុភូមិ គណៈប្រតិបត្តិការបណ្តាអង្គការមហាជន ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ រួមចំណែកលើកកម្ពស់ការយល់ដឹង ស្មារតីសាមគ្គីជិតដិតជាមួយ នឹងជនរួមជាតិ។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាព ៤៤៩ នាក់ចូលរួម ក្នុងក្រុមសម្រុះសម្រួលបាន ៣៩៤ លើក ក្នុងនោះ សម្រុះសម្រួលសម្រេចបាន ២៦៤ លើក ញុាំងឲ្យមុខសញ្ញាកែប្រែខ្លួនល្អបាន ៨១៧ នាក់ ចលនាមូលនិធិក្លឹបចូលរួមរស់នៅក្នុងសហគមន៍ ឡើងវិញបាន ២៦ លានដុង ឧបត្ថម្ភដល់មុខសញ្ញាម្នាក់ទើបបានលើកលែងទោសពន្ធនាគារចំនួន ៦០,៥ លានដុង ដើម្បីបង្កើន​អាជីពចលនាយុវ ជន ៥៣ រូបទៅបំពេញកាតព្វកិច្ច ផ្តល់ផ្គត់ផ្គង់ប្រភពដំណឹងដែលមានតម្លៃបានជាង ១០២ ដំណឹងប្រតិកម្មដំណឹងអាក្រក់បម្រើសំណូមពរការ ងារការពារសនិ្តសុខសណ្តាប់ធ្នាប់នៅនឹងមូលដ្ឋានបាន ៤៧ ដំណឹង។
    មានយោបល់ក្នុងពិធីធ្វើការនេះ សមមិត្តវ៉ូយឿងចូវបានកត់ត្រានិងវាយតម្លៃខ្ពស់ការផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ​ ០១/ KL-ĐCT និង សេចក្តីសម្រេចចិត្តលេខ ១២/ ២០១៨/QĐ-TTg អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតខេត្តត្រាវិញ ដែលបានធ្វើលម្អិតទៅជាបណ្តាទម្រង់ជាក់ស្តែងមានរបៀបធ្វើថ្មី។ សមមិត្តវ៉ូយឿងចូវសំណូមពរអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្មាតុភូមិវៀតខេត្តត្រាវិញ គប្បីបន្តគួបផ្សំបណ្តាខ្លឹមសារការងារជនជាតិទៅក្នុងកម្មវិធីធ្វើសកម្មភាពប្រចាំឆ្នាំ កសាងបណ្តាទម្រង់ អង្គការចាត់តាំងអនុវត្តបណ្តាចលនា “ដើម្បីអ្នកក្រ” , ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” បង្កើនការស៊ើបអង្កេតប្រតិកម្ម សង្គម អនុវត្តល្អការងារពង្រីកតួនាទីអ្នក មានប្រជាប្រិយភាព។ បណ្តាសេចក្តីសំណើរបស់ ខេត្ត ក្រុមប្រតិភូការងារសូមកត់ត្រានិងឆ្លុះបញ្ចាំងធ្វើសេនាធិការជូនមជ្ឈិមក្នុងពេលខាងមុខនេះ៕   
​​​​​​​

ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.