13/01/2023 13:30
ជូនលិខិតសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម។ រូបថត៖ ឌិញកាញ់
ឆ្នាំ ២០២២ គណៈប្រជាចលនានៃគណៈកម្មាធិការបក្ស រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងមហាជនគ្រប់ថ្នាក់តែងបានពង្រឹង និងពង្រីកផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្ត បង្កើនគុណភាពធ្វើសកម្មភាព អនុវត្តល្អបណ្តាគោលការណ៍ គោលមាគា៌សេចក្ដីសម្រេចចិត្តរបស់បក្ស យកចិត្តទុកដាក់ពង្រីក និងលើកកម្ពស់គុណភាព អង្គការសម្ព័ន្ធ សមាគមយកចិត្តទុកដាក់អនុវត្តគោលនយោបាយសុខុមាលភាពសង្គម គោលនយោបាយចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ គោលនយោបាយជនជាតិ សាសនា។ ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២២ និងចាត់តាំងត្រួតពិនិត្យទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ជាលទ្ធផលមាន ១៦៥ ទម្រង់ថ្មី។ ដោយឡែកទម្រង់ដែលមានប្រសិទ្ធភាពតាំងពីមុនមកបានពង្រីកទូលាយ មក ដល់បច្ចុប្បន្នមាន ១៣ ទម្រង់។ រណសិរ្សមាតុ ភូមិវៀតណាម បណ្តាអង្គការចាត់តាំងនយោបាយ សង្គម អនុវត្តល្អសេចក្ដីកំណត់លេខ ៧៨៤/QĐ/TU របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីជំរុញមាំការបំផុសចលនា ប្រជាជនឲ្យសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” បណ្តា ចលនាសុខុមាលភាពសង្គម គិតគូរដល់បណ្តាមុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយអ្នកក្រីក្រ យកចិត្តទុកដាក់អនុវត្តល្អការឃ្លាំមើលធ្វើវិវេចនាកម្មសង្គម រួមចំណែកក្នុងការកសាងបក្ស កសាងរដ្ឋអំណាចមូលដ្ឋាន និងក្កាប់ស្ថានភាពប្រជាជន។
ក្នុងឱកាសនេះ គណៈកម្មាធិការបក្សស្រុកកូវ ង៉ាងបានជូនលិខិតសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គល ២៥ នាក់ដែលមានស្នាដៃក្នុងការអនុវត្តល្អបែបបទប្រជាធិបតេយ្យមូលដ្ឋាន និងចលនាប្រឡងប្រណាំងប៉ិនប្រាសប់ការងារប្រជាចលនាឆ្នាំ ២០២២៕ ឌិញកាញ់-សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។