• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាល ទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គភាពបោះឆ្នោតលេខ ០៨ បញ្ចប់ការងារជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតនៅឃុំថាញ់ម៉ី ម៉ីចាញ់ ដាឡុក និងទីប្រជុំជនស៊ុងឡុក ង្វៀកហ្វា ចូវថាញ់។

18/05/2021 08:23

ចាប់តាំងពីថ្ងៃទី ០៩-១៣ ឧសភាបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គ ភាពបោះឆ្នោតលេខ ០៨ បានអនុវត្តសម្រេចភារកិច្ចជួបសំណេះសំណាល ជាមួយនឹងម្ចាស់ឆ្នោតជិត ៦៥០ នាក់ របស់ឃុំថាញ់ម៉ី ម៉ីចាញ់ ដាឡុក និង ទីប្រជុំជនស៊ុងឡុក និងង្វៀកហ្វា ស្រុកចូវថាញ់។

 

សន្និបាតសំណេះសំណាលជាមួយបណ្តាម្ចាស់ឆ្នោត ។ រូបថត៖ រតនា

     ស្ថិតនៅនឹងសន្និបាតសំណេះសំណាល បណ្តាម្ចាស់ឆ្នោតបានស្តាប់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឆ្លងជីវប្រវត្តិសង្ខេបរបស់ បណ្តាបេក្ខជនចេញឈរឆ្នោតរួមមាន៖ ព្រះ ឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលពុទ្ធសាសនាមជ្ឈិមវៀតណាម  អនុប្រធានអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។  លោក​ង្វៀងថាញ់ដុង អនុប្រធានគណៈជនជាតិក្រុមប្រឹក្សាប្រជាជន នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។  លោកសឺនហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ អនុប្រធានសមាគមអ្នកកាសែតវៀតណាមខេត្តត្រាវិញ។ លោកស្រីគឹម ធីថាញ់ណឺ នាយិការងមន្ទីរមហាផ្ទៃត្រាវិញ។ លោក គឹមរឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត។ លោកស្រី ថាច់ធីសាធី អនុលេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ និងលោក ឡីជីនអ៊ុក ចាងហ្វាងរងសាលាឧត្តមសិក្សាសុខាភិបាលត្រាវិញ គឺជាបេក្ខជានចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គភាពបោះឆ្នោតលេខ ០៨ ស្រុកចូវថាញ់។
     បន្ទាប់ពីបានស្តាប់បណ្តាបេក្ខជនជម្រាបជូន កម្មវិធីធ្វើសកម្មភាពរបស់ខ្លួនពេលដែលបានជាប់ឆ្នោតធ្វើជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ បណ្តាម្ចាស់ឆ្នោតរបស់បណ្តាឃុំ ទីប្រជុំជនចូវថាញ់បានវាយតម្លៃខ្ពស់កម្មវិធីធ្វើសកម្មភាពរបស់ បណ្តាបេក្ខជន និងសង្ឃឹមថា ក្រោយបានជាប់ធ្វើជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលថ្មី គប្បីចេះពង្រីកតួនាទីជាតំណាងប្រជាជនបោះឆ្នោត និងអនុវត្តល្អបណ្តាភារកិច្ចរបស់អ្នកជាតំណាងឲ្យឆន្ទៈសេចក្តីបំណងប្រាថ្នារបស់ប្រជាជន។ និយាយទន្ទឹមជាមួយនឹងការងារធ្វើ និយាយតិចធ្វើច្រើនដើម្បីរួមចំណែកកសាងស្ថាប័នប្រជាជន បោះឆ្នោតរបស់ខេត្តត្រាវិញក្លាយជាស្ថាប័នធ្វើសកម្មភាពនាំមកលទ្ធផលខ្ពស់អស់មួយអាណត្តិកាល។ មានការចូលរួមវិភាគទានជាច្រើន ដើម្បីកសាងមាតុភូមិស្រុកចូវថាញ់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរ ជីវភាពរស់នៅប្រជាជនបានសុខដុម សុភមង្គល។ ក្រៅពីនោះម្ចាស់ឆ្នោតបានសំ ណើស្នើដល់បណ្តាស្ថាប័នមុខជំនាញ ស្ថាប័នក្រុមប្រឹក្សាប្រជាជនខេត្តនូវបណ្តាសេចក្តីសំណើស្នើ ទាក់ទិនដល់ការពង្រីកសេដ្ខកិច្ច-សង្គម សុខុមាលភាពសង្គម ថែទាំគ្រួសារគោលនយោបាយ យកចិត្តទុកដាក់ដល់វិស័យមុខទំនិញកសិផល សម្ភារ កសិកម្ម អនាម័យបរិស្ថាន សុវត្ថិភាពគ្រឿងឧបភោគអាហារ។ល។ ពិសេសគឺលើកកម្ពស់ការងារថែទាំសុខភាពជូនប្រជាជននៅលើភូមិសាស្ត្រស្រុក ជីវភាពជនរួមជាតិខ្មែរបច្ចុប្បន្ននៅជួមលំបាក់ច្រើន។ ទន្ទឹមនឹងនោះ សង្ឃឹមថាបណ្តាតំណាង ក្រោយពីបានជាប់ឆ្នោត គប្បីមានការជិតដិតជា​និច្ចកាលជាមួយនឹងម្ចាស់ឆ្នោតដើម្បីក្តាប់នូវសេចក្តីតម្រូវការរបស់មាមីងម្ចាស់ឆ្នោត ពិនិត្យបន្ថយ ឆ្នាំបង់ប្រាក់គាំពារសង្គមស្ម័គ្រចិត្តចុះនៅពី ១០-១៥ ឆ្នាំ ដើម្បីទាក់ទាញប្រជាជនចូលរួមបាន ច្រើនជាង និងបានទទួលរបបគាំពារចូលនិវត្តន៍ បន្ថយអាយុទទួលសោធនអ្នកមានវ័យចាស់ សំណូមពរបង្កើនការគ្រប់គ្រងតម្លៃទីផ្សារ ប្រឆាំងនឹងមុខទំនិញក្លែងក្លាយបន្លំបង្កឱ្យអន្តរាយដល់ការផលិត និងប្រើប្រាស់ ។
     បណ្តាយោបល់សេចក្តីសំណើស្នើរបស់មាមីង ម្ចាស់ឆ្នោតបានលោកស្រីថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងលោក គឹមរឿង ប្រធានគណៈប្រជាចលនានៃគណៈកម្មា ធិការបក្សខេត្តបកស្រាយធ្វើឱ្យច្បាស់ បណ្តា បញ្ហាទាក់ទិនដល់គោលនយោបាយបានកត់ត្រា នឹងឆ្លុះបំភ្លឺឡើងបណ្តាស្ថាប័នជំនាញថ្នាក់លើដើម្បីពិនិត្យចេញផ្សាយបណ្តាគោលនយោបាយ ឱ្យសមស្របជាមួយនឹងភាពអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕
       រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.