21/09/2020 09:43
កាលពីថ្ងៃទី ១៤ កញ្ញា អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹងគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុងដើម្បីស្តាប់របាយការណ៍អំពីការអនុវត្តន៍បណ្តាលក្ខឋានជនបទថ្មី និងខ្លឹមសារអំពីការងារកម្មាភិបាល។ សមមិត្តត្រឹងទ្រី យុង សមាជិកគណៈប្រតិបត្តិមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតី។
គិតមកដល់សព្វថ្ងៃនេះ ស្រុកកាងឡុងអនុវត្តសម្រេចបាន ០៧/០៩ លក្ខឋានស្រុកជនបទថ្មីរួមមាន៖ គមនាគមន៍ ធារាសាស្ត្រ អគ្គិសនី ផលិត បរិស្ថាន សន្និសុខ សណ្តាប់ធ្នាប់សង្គម ចង្អុលការកសាងជនបទថ្មីមាន ០២ លកខឋានមីនទាន់សម្រេចនោះគឺ គ្រោងផែនការ សុខាភិបាល-វប្បធម៌-អប់រំ(វិស័យវប្បធម៌មិនទាន់សម្រេច)។ ចំពោះឃុំ ០៣ មិនទាន់សម្រេចឃុំជនបទថ្មី(ឃុំហ្វៀងហោយ បិញភូ និងញីឡុង)។ គិតមកដល់សព្វថ្ងៃនេះ បើប្រៀបធៀបជាមួយនឹងកន្សោមលក្ខឋានជាតិអំពីការកសាងជនបទថ្មី គឺឃុំនីមួយៗអនុវត្តសម្រេចបាន ១៩/១៩ លក្ខឋានជនបទថ្មី។ ការិយល័យសម្របសម្រួលជនបទថ្មីបានត្រួតពិនិត្យ គឺសព្វថ្ងៃនេះបណ្តាឃុំអនុវត្តសម្រេចសំណុំលិខិតសំណើឡើងខេត្តឲ្យពិនិត្យទទួលស្គាល់។
ចំពោះការងារកម្មាភិបាលក្រោយមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ អាណត្តិកាល ២០២០-២០២៥ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុងត្រៀមបម្រុងផ្ទេរបញ្ជូន រៀបចំ ចំណាច់ការសមមិត្ត ២៥ រូប ក្នុងនោះ ចំណាច់ការពីឃុំ ទីប្រជុំជនឡើងមកស្រុក ០៦ រូប ពីស្រុកចុះមកឃុំ ទីប្រជុំជន ០៤ រូប ពីផ្នែកនេះទៅផ្នែកផ្សេងក្នុងស្រុក ០៤ រូប ឃុំនេះទៅឃុំផ្សេងក្នុងស្រុក ០៦ រូប ឧទ្ទេសនាមកម្មាភិបាលចេញឈរឆ្នោតក្នុងឃុំ ០២ រូប តែងតាំង ឧទ្ទេសនាមកម្មាភិបាលចេញឈរធ្នោតក្នុងស្រុក ០៣ រូប។
មានយោបល់ក្នុងពិធីធ្វើការនេះ សមមិត្តត្រឹងទ្រីយុងបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់បក្ខភាគ កងទ័ព ប្រជាជនស្រុកកាងឡុងនៅក្នុងអនុវត្តការកសាងជនបទថ្មី។ សមមិត្តលេខាបក្សខេត្តសំណូមពរពេលខាងមុខនេះ កម្មាភិបាល បក្ខជន និងប្រជាជនស្រុកកាងឡុងគម្បីបន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុកប្តេជ្ញាចិត្តកសាងស្រុកកាងឡុសម្រេច លក្ខឋានស្រុកជនបទថ្មីនាឆ្នាំ ២០២០។ ក្នុងដំណាក់កាលកសាងជនបទថ្មី រួមជាមួយនឹងការអនុវត្តន៍ល្អបណ្តាគោលការណ៍របស់ខេត្ត ស្រុកគម្បីបញ្ជាក់ឲ្យបានខ្លឹមសារ ការងារនីមួយៗ និងបែងប្រគល់ការងារជាក់ស្តែងដោយភ្ជាប់ជាមួយនឹងការជំរុញមាំការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹង ភារកិច្ចរបស់កម្មាភិបាល បក្ខជន និងមហាជនប្រជាជន កសាងជនបទថ្មីត្រូវយកចិត្តទុកដាក់ដល់គុណភាព ធ្វើដល់ណាជាក់ដល់នោះ មិនរត់តាមស្នាដៃ។
ក្នុងពិធីធ្វើកាតនេះ សមមិត្តលេខាបក្សខេត្តបានយកចិត្តទុកដាក់ដល់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុងគម្បីប្រមូលផ្តុំកម្លាំងចង្អុលការយ៉ាងប្តូរផ្តាច់ក្នុងបញ្ហាបរិស្ថាន ក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ការកសាង តុបតែងលម្អទីក្រុង ពង្រឹងឡើងវិញបណ្តាកំណាត់ផ្លូវផ្កា មានវិធីសាស្ត្រលទ្ធភាពអនុវត្តប្រសិទ្ធភាពក្នុងការប្រមូល ចលនា និងវិនិច្ឆ័យជាតិកាកសំណល់រឹងនៅលើភូមិសាស្ត្រ ធានាបរិស្ថានបរិស្ថានភ្លឺ ខៀវ ជ្រះស្អាត។
សមមិត្តលេខាបក្សខេត្តចង្អុលការដល់បញ្ហាសំខាន់ៗមួយចំនួនក្នុងការងារកម្មាភិបាល ក្នុងនោះប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ អាណត្តិកាល ២០២០-២០២៥ ដើម្បីបង្កភាពឯកភាពអំពីការយល់ដឹងរបស់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងមហាជនប្រជាជន ប្តេជ្ញាចិត្តបញ្ចេញកម្លាំងអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតដាក់ចេញ៕ប្រែសម្រួល៖រតនា