02/07/2021 07:46
សន្និបាតផ្សាយបន្តផ្ទាល់ហ្វឹកហាត់ការងារធ្វើសវនាការពលរដ្ឋ និងដោះស្រាយ បណ្តឹងតវ៉ា ថ្កោលទោស។ រូបថត៖ ហុងញ៉ុង
អំពីការងារពិនិត្យអង្កេតធ្វើសវនាការពលរដ្ឋ និងដោះស្រាយ បណ្តឹងតវ៉ា ថ្កោលទោសចំពោះប្រធានគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ចាប់តាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ក្រៅពីឧស្សាហ៍តាមដានពិនិត្យអង្កេតការងារ ធ្វើសវនាការពលរដ្ឋ ដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោសរបស់រដ្ឋអំណាចរួមថ្នាក់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ នឹងពិនិត្យ អង្កេត ប្រធានគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ជាមួយបណ្តាខ្លឹមសារពិនិត្យ អង្កេតរួមមាន៖ ការងារ ដឹកនាំចង្អុលការអំពីការធ្វើសវនាការពលរដ្ឋ ដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោស។ ការងារធ្វើសវនាការពលរដ្ឋរបស់ប្រធាន គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់។ ទទួល បែងប្រភេទ និងវិនិច្ឆ័យសំណុំលិខិតបណ្តឹងតវ៉ា ថ្កោល ទោស។ លទ្ធផលដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោសស្ថិតក្នុងសិទ្ធិអំណាច។
ការងារពិនិត្យអង្កេតកម្មាភិបាល បក្ខជន និងការងារកម្មាភិបាលឆ្នាំ ២០២១ បានអនុវត្តចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់ពិនិត្យអង្កេតគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស គណៈកម្មាធិការ ប្រជាជនគ្រប់លំដាប់ថ្នាក់។ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំពិនិត្យអង្កេត គណៈកម្មការសាខាបក្សភូមិ ក្រុមគ្រប់គ្រងប្រជាជនទីក្រុង និងចង្អុលការ ណែនាំគណៈការងាររណ សិរ្សពិនិត្យអង្កេតកម្មាភិបាល បក្ខជននៅកន្លែងស្នាក់នៅ។ ខ្លឹមសារពិនិត្យអង្កេតរួមមាន៖ ពិនិត្យអង្កេតការផ្សព្វផ្សាយ អនុវត្តបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីកំណត់ចំពោះបក្ខជន។ ពិនិត្យអង្កេតការទទួលវិនិច្ឆ័យ ដោះ ស្រាយបណ្តាព័ត៌មានលាតត្រដាងពាក់ព័ន្ធដល់កម្មាភិបាល បក្ខជន និងការងារកម្មាភិបាលអាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ផ្ញើ មកឲ្យបណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការចាត់តាំងបក្សមូលដ្ឋាន។ ពិនិត្យអង្កេត ជាប្រចាំតាមកាលកំណត់។ ឆ្លងតាមរយៈការក្តាប់ស្ថានភាព និងទទួលបណ្តាព័ត៌មានលាតត្រដាង យោបល់ស្នើអំពីមធ្យោបាយផ្សព្វផ្សាយព័ត៌មានមហាជន អំពីការលាតត្រដាង របស់បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម កម្មាភិបាល បក្ខជន និងប្រជាជនបង្កើតក្រុមពិនិត្យអង្កេតពេល ចាំបាច់៕
ហុងញុ៉ង-តឹងង៉ុក