15/01/2021 07:57
ក្នុងរយៈពេល ០២ ថ្ងៃគឺថ្ងៃទី ០៨-០៩ មករា ក្រុមប្រតិភូការងាររបស់ការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិមអាស្រ័យដោយសមមិត្តង្វៀងមិញតៀង នាយកដ្ឋានប្រធានការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិមធ្វើជាប្រធានអញ្ជើញមកធ្វើការពិនិត្យវាយតម្លៃសំណុំលិខិត ពិនិត្យស្រាវជ្រាវជាក់ស្តែងស្រុកកាងឡុង និងទីក្រុងត្រាវិញដើម្បីសំណើស្នើសម្រេចសម្បទា សម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២០។ សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាគណៈ មន្ទីរ ផ្នែកខេត្ត គណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ស្រុកកាងឡុង និងទីក្រុងត្រាវិញទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងារ។
ក្រុមប្រតិភូការងារមជ្ឈិមត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាននំលាជបំពង់ជីក្វឹក។ រូបថត៖ កីមឡង
មុននឹងធ្វើការ បណ្តាសមាជិកក្រុមប្រតិភូការងាររបស់ការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិមអញ្ជើញទៅពិនិត្យផ្ទាល់នៅកន្លែងមួយចំនួនលើភូមិសាស្ត្របណ្តាឃុំរបស់ស្រុកកាងឡុង និងឃុំឡុងឌឹកទីក្រុងត្រាវិញ។
ស្ថិតនឹងពេលធ្វើការបណ្តាសមាជិកក្រុមប្រតិភូការងាររបស់ការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិមបានរួមបំពេញកសាងសំណុំលិខិត និងវាយតម្លៃលទ្ធផលត្រួតពិនិត្យផ្ទាល់ស្ថានភាពកសាងជនបទថ្មីរបស់ស្រុកកាងឡុង និងទីក្រុងត្រាវិញ។ បណ្តាយោបល់វាយតម្លៃខ្ពស់ពីការខិតខំរបស់កម្មាភិបាល បក្ខជន និងប្រជាជនស្រុកកាងឡុង និងទីក្រុងត្រាវិញក្នុងការកសាងជនបទថ្មីកន្លងហើយ។ រួមជាមួយនឹងនោះដើម្បីទុកឱ្យសំណុំលិខិតបានសម្រេចក៏ដូចជាគុណភាពអនុវត្តបណ្តាលក្ខឋានអំពីកសាងជនបទថ្មីធានា។ សមាជិកក្រុមប្រតិភូការងារសំណូមពរគណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ស្រុកកាងឡុង និងទីក្រុងត្រាវិញគប្បីពិនិត្យឡើងវិញ វាយតម្លៃហ្មត់ចត់ឡើងវិញបណ្តាគោលដៅលើបណ្តាវិស័យ។
មានយោបល់ក្នុងពិធីធ្វើការនេះ សមមិត្ត ង្វៀងមិញតៀង សំណូមពរថា៖ យោងលើមូលដ្ឋានរួមបំពេញយោបល់របស់បណ្តាសមាជិកក្រុមប្រតិភូការងារ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ស្រុកកាងឡុង និងទីក្រុងត្រាវិញគប្បីទទួលយក កែសម្រួល បំពេញបន្ថែមគ្រប់គ្រាន់ សម្រេចសំណុំលិខិតធានាត្រឹមត្រូវតាមបណ្តាសំណូមពររបស់ក្រុមប្រតិភូការងារដើម្បីដល់ពេលចេញក្រុមប្រឹក្សាពិនិត្យវាយតម្លៃមជ្ឈិមនឹងការពារបានលទ្ធផលល្អបំផុត។ អំពីការអនុវត្តន៍បណ្តាលក្ខឋាន កសាងជនបទថ្មី សមមិត្តង្វៀងមិញតៀងសំណូមពរអង្គភាពទាំង ០២ គប្បីបន្តលើកកម្ពស់បណ្តាលក្ខឋាន ពិសេសគឺយកចិត្តទុកដាក់ដល់វិស័យគមនាគមន៍ជនបទថ្មី បរិស្ថានអត្រាគ្រួសារក្រីក្រ ប្រភពចំណូលជាមធ្យមលើមនុស្សម្នាក់ៗ៕
ប្រែសម្រួល៖ រតនា