• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

០៣ ខែចុងឆ្នាំ ២០២០៖ បង្កើនកិច្ចចង្អុលការអនុវត្ត ការងារគាំពារសង្គម គាំពារសុខាភិបាល

23/10/2020 08:02

នោះគឺយោបល់ចង្អុលការរបស់គណៈចង្អុលការអនុវត្តការងារគាំពារសង្គម គាំពារសុខាភិបាលខេត្ត បានចង្អុលការដល់ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង​ក្នុងសារលិខិតលេខ ៩៣/BCĐ ចុះថ្ងៃទី ០២ តុលា ឆ្នាំ ២០២០។

ពិនិត្យព្យាបាលជំងឺដល់​អ្នកមានវ័យចាស់​។ រូបថតៈ​ ហុងឌឹម


            ក្នុង ០៩ ខែដើមឆ្នាំ ២០២០ អាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ អាជីវកម្មមួយចំនួនលើភូមិសាស្រ្តខេត្តបានរំសាយ ផ្អាកសកម្មភាព បណ្តាសកម្មភាពផលិត ធ្វើអាជីវកម្មជួប លំបាកច្រើន ចំនួនពលករបាត់ការងារកើនឡើង កាត់បន្ថយឬគ្មានប្រភពចំណូល ចំនួនមនុស្សចូលរួមគាំពារសង្គមដោយចាប់បង្ខំក៏ត្រូវជះឥទ្ធិ ពលដល់ជីវភាពសេដ្ឋកិច្ច-សង្គម និងធានាសុខុមាលភាពសង្គមរបស់ខេត្ត។
             ដើម្បីកាត់បន្ថយការជះឥទ្ធិពលយ៉ាងសកម្មដល់ពលករនិងកម្មករ អនុវត្តកិច្ចចង្អុលការរបស់ គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តស្តីពីការឧបត្ថម្ភ ជួយពលករ និងប្រជាជនឆ្លងកាត់លំបាកក្រោយ អាសន្នរោគ ។ គណៈចង្អុលការអនុវត្តការងារគាំពារសង្គម គាំពារសុខាភិបាលខេត្តស្នើឲ្យ ប្រធាន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងបង្កើនកិច្ចចង្អុលការអនុវត្ត ការងារគាំពារសង្គម គាំពារសុខាភិបាលជូន ពលករនិងប្រជាជនក្នុងរយៈពេល ០៣ ខែចុង ឆ្នាំ ២០២០ ខិតខំធានាសុខុមាលភាពសង្គម និងសម្រេចតាមបណ្តាផែនការស្តីពីគាំពារសង្គម គាំពារសុខាភិបាលឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត។ ក្នុងនោះ ស្នើឲ្យប្រធានគណៈកម្មាធិការបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្តុំទៅលើ បណ្តាភារកិច្ចសំខាន់ដូចជា៖ សហការចាត់តាំង ផ្សព្វផ្សាយ ចលនាពលករ និងប្រជាជនចូលរួម គាំពារសង្គម គាំពារសុខាភិបាលតាមទិសដៅ សម្បូរបែប ស្វាហាប់។

              វិធីសាស្រ្តផ្សព្វផ្សាយ គប្បីសមស្របជាមួយតំបន់ប្រជាជនស្នាក់នៅនីមួយៗ ចំជាមួយបណ្តាក្រុមមុខសញ្ញា បណ្តា គ្រួសារធានាជាក់ស្តែង មានប្រសិទ្ធភាព ដើម្បីបង្កើនចំនួនមនុស្សចូលរួមគាំពារសង្គម គាំពារសុខាភិបាល បេជ្ញាអនុវត្តសម្រេចតាមផែនការសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ ដាក់ចេញ។ ទន្ទឹមនឹងនោះ ចង្អុលការការិយាល័យពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចធ្វើជាអធិបតី ក្នុងការសហការជាមួយសម័្ពន្ធពលករបណ្តាស្រុក គាំពារសង្គមស្រុក និងគណៈកម្មាធិការប្រជា ជនបណ្តាឃុំ សង្កាត់ ទីប្រជុំជនម្ចាស់ការក្តាប់ស្ថានភាពពលករបាត់ការងារធ្វើ អនុវត្តបណ្តាដំណោះស្រាយឲ្យសមស្របជាមួយស្ថានភាពរបស់មូលដ្ឋាន និងសេចក្តីកំណត់របស់ច្បាប់សំដៅឧបត្ថម្ភពលករបានបណ្តុះបណ្តាលផ្លាស់ ប្តូរមុខរបរស្វែងរកការងារធ្វើ។ ទន្ទឹមនឹងនោះ ចលនាពលករចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំ ពារសុខាភិបាលគ្រួសារ​ ដើម្បីធានាសុខុមាលភាពសង្គមចំពោះមុខនិងយូរអង្វែង។ បន្តចង្អុលការឲ្យបង្កើនការចលនាប្រជាជនអនុវត្តល្អ គោលការណ៍ចូលរួមគាំពារសុខាភិបាលក្នុងប្រជាជនដើម្បីរួមចំណែកអនុវត្តគោលនយោបាយ សុខុមាលភាពសង្គម ខិតខំដល់ឆ្នាំសិក្សា ២០២០- ២០២១ មានសិស្ស និស្សិតចូលរួមគាំពារសុខា ភិបាលសម្រេច ១០០% ។ ជាពិសេស ចង្អុលការ និងដាស់តឿនការិយាល័យពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចបណ្តាស្រុកសហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់ ទីប្រជុំជននិងបណ្តាស្ថាប័នគាំពារសង្គម ត្រួតពិនិត្យទាន់ពេល រួចបង្កើតបញ្ជីទិញ អូសអន្លាយ បណ្ណគាំពារសុខាភិបាលដល់មុខសញ្ញាអាស្រ័យ ផ្នែកគ្រប់គ្រង កាត់បន្ថាយដល់កម្រិតទាបបំ ផុតស្ថានភាពមានបណ្ណផ្ទួនគ្នា និងខុសឆ្លកព័ត៌ មាន។
             ជាមួយកិច្ចចង្អុលការនេះ គណៈចង្អុលការអនុវត្តការងារគាំពារសង្គម គាំពារសុខាភិបាលខេត្ត ស្នើដល់ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងយកចិត្តទុកដាក់និងផ្តុំកម្លាំងចង្អុលការអនុវត្តបណ្តាខ្លឹមសារ ខាងលើ ខិតខំអនុវត្តសម្រេចតាមបណ្តាផែនការឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សខេត្ត និងបណ្តាឆ្នាំបន្តអំពីគាំពារសង្គម គាំពារសុខា ភិបាល៕ 

  ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.