• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

អាហារសប្បុរសធម៌សម្រាប់តំបន់ចត្តាឡីស័ក

06/08/2021 08:16

ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ បណ្ដាពលករទៅរកស៊ីនៅទីក្រុងហូជីមិញ ខេត្តបិញយឿងវិលមកមូលដ្ឋានត្រូវអនុវត្តចត្តាឡីស័កតាមច្បាប់ កំណត់មុនពេលទៅកាន់គ្រួសារ។ ពលករទាំង​នេះភាគច្រើនមានស្ថានភាពលំបាក ម៉្លោះហើយ ​​ការធ្វើចត្តាឡីស័កដោយវាល់ប្រាក់ចំពោះពលករទាំងនោះ ជាបញ្ហាលំបាក។ ដោយឃើញនូវការលំបាករបស់ពលករទាំងនោះ ក្រុមសប្បុរសធម៌ឌិញតឹងអាងគុង នៅភូមិផ្សារ ឃុំតឹបស៊ើង ស្រុកថ្កូវផ្ដួចផ្ដើមចាត់តាំងពេលអាហារមនោសញ្ចេតនាពីរពេល (ព្រឹក និងរសៀល) ឧបត្ថម្ភដល់ពលករដែលនៅក្នុងតំបន់ចត្តាឡីស័កដើម្បីអ្នកទាំងនោះស្ងប់ចិត្ត និងអនុវត្តចត្តាឡីស័កតាមច្បាប់កំណត់។ បងស្រីទឺធីម៉ីឡែ សមាជិកាក្រុមសប្បុរសធម៌ឌិញ តឹងអាងគុងឲ្យដឹងថា៖ ក្រុមឧបត្ថម្ភអាហារ ក្នុងមួយពេលពី ១៤០-១៥០ ចំណែក ដល់ឃុំ តឹបស៊ើង និងតឹងស៊ើង។ ទង្វើនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពេលបងប្អូនពីខេត្តបិញយឿង ទីក្រុងហូជីមិញ មកស្នាក់នៅក្នុងតំបន់ចត្តាឡី​ស័កកំពុងជួបកង្វះខាតច្រើន។

អាហារមនោសញ្ចេតនា។ រូបថត៖ ហុងភុក

    ដើម្បីមានអាហារឆ្ងាញពិសារ បងប្អូនទាំង ១៤ រូបជាសមាជិការបស់ក្រុមសប្បុរសធម៌ត្រូវ ត្រៀមបម្រុងតាំងពីព្រលឹម។ ការចម្អិនអាហារ សម្រាប់អ្នកធ្វើចត្តាឡីស័ករបស់បងប្អូន ក្នុងក្រុមចាប់ផ្ដើមអនុវត្តពីថ្ងៃទី ២៤ ខែកក្កដាមកម៉្លេះ។ អាហារមួយចំណែកៗរួមមានសម្ល និងកម្រៀម និងបាយ។ ដើម្បីមានអាហារសម្រាប់ ជូនដល់អ្នកទាំងនោះ ត្រូវការឧបត្ថម្ភពីសំណាក់ សប្បុរសជននៅក្នុង និងក្រៅឃុំផ្ញើប្រាក់មកឧបត្ថម្ភ។ ក្រៅពីអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កកងកម្លាំងបំពេញភារកិច្ចនៅតាមប៉ុស្ដិ៍ត្រួត ពិនិត្យរបស់ឃុំទាំងពីរក៏បានទទួលអាហារមនោសញ្ចេតនានេះដែរ។
     តាមគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើង ក្នុងមួយថ្ងៃចន្រ្កានសប្បុរសធម៌តឹងអាងគុងចំណាយប្រាក់ពី ២-២,៣ លានដុងសម្រាប់ ចម្អិនអាហារពី ២៨០-៣០០ ចំណែកជូនពលករ​ ក្នុងមណ្ឌលចត្តាឡីស័ករបស់ឃុំតឹបស៊ើង និងតឹងស៊ើង ព្រមទាំងកងកម្លាំងយាមមណ្ឌលចត្តាឡីស័ក និងកងកម្លាំងប្រចាំប៉ុស្ដិ៍ត្រួតពិនិត្យ លើភូមិសាស្រ្តឃុំទាំងពីរ។ បណ្ដាចំណែកអាហារមនោសញ្ចេតនានេះពោរពេញដោយអត្ថន័យវប្បធម៌មនុស្សជាតិ ប្រវេណីរបស់ជនជាតិ “ជួយគ្នាក្នុងគ្រាមានអាសន្ន”។ នេះក៏ជា កម្លាំងជំរុញរួមដៃរុញច្រានអាសន្នរោគជំងឺ៕                     ហុងភុក-ថាច់ហ្វាង

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.