08/06/2021 13:21
ស្ថាប័នតម្រូតសុើបអង្កេតនគរបាលខេត្តត្រាវិញ ទើបបញ្ជូលបណ្តាសេចក្តីសម្រេចចិត្តផ្តើមនីតិវិធីបណ្តឹងជនជាប់ចោទ និងចាប់ដាក់ព័ន្ធនាគារបណ្តោះអាសន្នមុខសញ្ញាដ្វងមិញទាប អាយុ ៣៧ ឆ្នាំនៅភូមិបិញតឹង ឃុំថាញ់បិញទិន ស្រុកដឹកថ ខេត្តហាទិន ផាមវុាំងញឹក អាយុ ២០ ឆ្នាំ នៅឃុំកឺ ស្រុកមាដារាក់ ខេត្តដាក់ឡាក់ ផាមថាញ់វិញ អាយុ ២៤ ឆ្នាំ ចូវវុាំងត្វឹង អាយុ ២៨ ឆ្នាំ នៅឃុំហឹងថុង ស្រុកហឹងង្វៀង ខេត្ត ង៉េអាង អំពីបទល្មើសឱ្យបុលជាមួយនឹងប្រាក់ការខ្ពស់។
នៅថ្ងៃទី ០៨ ឆ្នាំ ២០២០ ដោយទទួលបានដំណឹងឆ្លុះបញ្ចាំងរបស់ប្រជាជនអំពីបទល្មើសឱ្យបុលជាមួយនឹងប្រាក់ការខ្ពស់របស់ក្រុមពូកមុខសញ្ញាអាស្រ័យដោយដ្វងមិញទាបនាំក្បាលកងកម្លាំងសមត្ថកិច្ចដំណើរការពិនិត្យបញ្ជាក់ និង ស្រាវជ្រាវព័ត៌មាន។ គិតដល់ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០២០ ការិយាល័យតម្រូតព្រហ្មទណ្ឌនគរបាល ខេត្តសហការជាមួយនឹងនគរបាលស្រុកចូវថាញ់ ដំណើរការត្រួតពិនិត្យផ្ទះសំណាក់នៅឃុំហ្វាឡើយប្រទះឃើញទាប ទូ វិញ ញឹក និងត្វឹង ជួលបន្ទប់ស្នាក់អាស្រ័យ ០២ បន្ទប់ ក្នុងនោះមានទុកឯកសារក្រដាសស្នាមជាច្រើនដែលមាន ការទាក់ទិនដល់សកម្មភាពឱ្យបុលដូចជា៖ អត្តសញ្ញាណ លិខិតឆ្លងដែន បញ្ជីគ្រួសារ បណ្ណ បើកបរ លិខិតកម្មសិទ្ធិម៉ូតូ។ល។ និងលិខិតឃោសនាអំពីការឱ្យបុលប្រាក់ជាច្រើនស្លឹក។
លទ្ធផលនៃការត្រួតពិនិត្យបានដឹងថា៖ ចំនួនមុខសញ្ញានេះធ្វើសកម្មភាពឱ្យបុលជាមួយនឹងប្រាក់ការធ្ងន់ពីខែមិថុនា ឆ្នាំ ២០១៩ រហូតដល់ ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០២០ នៅលើភូមិសាស្ត្រ ខេត្តត្រាវិញ និងខេត្តវិញឡុង។ បណ្តាមុខសញ្ញា បានសារភាពឱ្យ ៣៧០ នាក់បុលជាមួយនឹង ចំនួនប្រាក់សរុបរួមជាង ០៧ ពាន់លានដុង និង ប្រមូលផលចំណេញមិនស្របច្បាប់ជិត ០២ ពាន់ លានដុង កម្រិតប្រាក់ការក្នុងមួយឆ្នាំពី ៣០៤%- ៦០៨%។ ដោយបានដឹងដ្វងមិញទាបមានប្រវត្តិប្រព្រឹត្តបទល្មើស ០២ គឺលេងបៀ។
ស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលខេត្តត្រាវិញ បានប្រកាស និងសំណូមពរដល់បណ្តាប្រជាជនដែលមានផលប្រយោជន៍ កាតព្វកិច្ចទាក់ទិនដល់ករណីរឿងដែលបានពោលខាងលើគប្បី អញ្ជើញមកទាក់ទងជាមួយនឹងការិយាល័យ តម្រូតព្រហ្មទណ្ឌនគរបាលខេត្តត្រាវិញផ្ទាល់ នៅនឹងអាសយដ្ឋានលេខ ២៩ វិថីវ៉ង្វៀងយ៉ាប អនុសង្កាត់លេខ ៦ សង្កាត់ទី ៧ ទីក្រុងត្រាវិញ ខេត្តត្រាវិញ ឬទាក់ទងឆ្លងតាមលេខទូរស័ព្ទលេខ ០២៩៤៣ ៨៤២៩៧៤ ដើម្បីផ្តល់ជូនព័ត៌មាន ចាំបាច់៕
* ស្លាប់អាស្រ័យដោយប្រតិកម្មគ្រឿងញៀន
ស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលទីក្រុង ត្រាវិញបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះង្វៀង ទ្រឿងហាយ អាយុ ៣៧ ឆ្នាំ នៅភូមិក្បាលថ្នល់ ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ស្លាប់នៅតំបន់ដីចោល ទំនេរនៅអនុសង្កាត់លេខ ២ សង្កាត់ទី ៧ ទីក្រុង ត្រាវិញអាស្រ័យដោយប្រតិកម្មនឹងគ្រឿងញៀន។
នៅម៉ោងប្រមាណ ២០ ថ្ងៃទី ២៣ ឧសភា មានអ្នកដំណើរម្នាក់បានប្រទះឃើញទោចក្រយានអាគុយមួយគ្រឿង ដាក់ក្បែតំបន់ដីចោលទំនេរ គ្មានអ្នកណាមើលបានជាស្ទង់មើលជុំវិញក៏ប្រទះឃើញសាកសពមួយកំពុងបទជង្គង់លុតក្រាបឱន ក្បាល់ចុះដី ដៃខាងស្តាំកាន់ម្ជុលចាក់ថ្នាំ ០១ ហើយនៅជុំវិញទីកើតហេតុមានម្ជុលចាក់ថ្នាំ ដែលបានប្រើប្រាស់រួចហើយជាច្រើនបានជាជូន ដំណឹងដល់នគរបាល។ ទទួលបានដំណឹងស្ថាប័នតម្រូតសើុបអង្កេតនគរបាលទីក្រុងត្រាវិញសហការជាមួយនឹងការិយាល័យមុខជំនាញ នគរបាលខេត្តចាត់តាំងពិនិត្យទីកើតហេតុ ត្រួតពិនិត្យធ្វើច្បាស់។
ឆ្លងតាមការត្រួតពិនិត្យទីកើតហេតុ ពិនិត្យសាក សព ស្ថាប័ននគរបាលបញ្ជាក់ថាមូលហេតុដែលនាំ ឲ្យង្វៀងទ្រឿងហាយស្លាប់អាស្រ័យដោយខ្សោយ បេះដូង គាំងដង្ហើម អាស្រ័យដោយប្រើប្រាស់ គ្រឿងញៀន និងប្រតិកម្មគ្រឿងញៀននាំឱ្យស្លាប់៕
* បង្រ្កាបជាបន្ទាន់ក្រុមយុវវ័យជម្លោះគ្នាដោយហឹង្សា
នគរបាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់កំពុង ពង្រឹងសំណុំលិខិតវិនិច្ឆ័យក្រុមយុវវ័យដែលមានបទល្មើស រក្សាទុកសាស្ត្រាវុធធម្មតាដូចជា៖ ង្វៀង ត្វឹងគៀត អាយុ ១៨ ឆ្នាំ នៅភូមិគគី ដាំងក្វឹកហុីវ អាយុ ១៤ ឆ្នាំ និងដាំងក្វឹកទ្រីវ អាយុ ១២ ឆ្នាំនៅ ភូមិវិញទ្រឿងជាមួយគ្នា ឃុំហ្វាធ្វឹង ចូវថាញ់។
អាស្រ័យដោយមានការទំនាស់គ្នាជាមួយនឹងក្រុម របស់មុខសញ្ញាឈ្មោះត្វឹង អាយុ ១៧ ឆ្នាំ នៅទី ក្រុងត្រាវិញ។ នៅម៉ោងប្រមាណ ១៩ និង ១៥ នាទី រាត្រីថ្ងៃទី ២៤ ឧសភា ក្រុមរបស់គៀតរួមមានមុខសញ្ញា ១៣ នាក់(ក្នុងនោះមាននារី ០២ នាក់) សន្យាគ្នានៅភេសជ្ជដ្ឋាននៅលើផ្លូវស្រុកលេខ ១០ ភូមិវិញត្្រឿង ឃុំហ្វាធ្វឹង ដើម្បីត្រៀមបម្រុងវាយគ្នាជាមួយនឹងក្រុមរបស់ត្វឹង។ ប្រទះឃើញ រឿងក្តី នគរបាលឃុំហ្វាធ្វឹងមានមុខនៅនឹងទីកើតហេតុជាបន្ទាន់ដើម្បីរំសាយក្រុមយុវវ័យនេះ និងប្រមូលរក្សាទុកបានកាំបិត ០២ គ្រឿងមានប្រវែង ៨០ សង្ទីម៉ែត្រដោយបានបណ្តាមុខសញ្ញា លាកទុកខាងផ្លូវ។ ឆ្លតតាមការសុើបអង្កេតបញ្ជាក់ ស្ថាប័ននគរបាលបន្តរក្សាទុកបន្ថែមកាំបិតមាន ០១ គ្រឿង មានប្រវែងប្រមាណ ៦០ សង្ទីម៉ែត្រ នៅនឹងផ្ទះរបស់ដាំងត្វឹកទ្រីវ។
ដំបូង បណ្តាមុខសញ្ញាសារភាពទទួលស្គាល់ថារក្សាទុកសាស្ត្រាវុធទាំងនេះដោយមានគោល ដៅបង្ការខ្លួន ពេលមានទំនាស់គ្នានឹងយកទៅ ប្រើប្រាស់៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។