19/02/2021 09:06
សមាគមសហព័ន្ធនារីទីប្រជុំជនស្រុកថ្កូវ ចូលរួមតុបតែងស្ពកបញ្ចផល ។ រូបថត៖ ង៉ុកស្វង
បណ្តាព្រឹត្តិការណ៍វប្បធម៌ សិល្បៈកីឡា ប្រព្រឹត្តឡើងយ៉ាងពុះពោរ ទាក់ទាញបានការយកចិត្ត ទុកដាក់របស់មនុស្សជាច្រើន បង្កបានជាចំណង សាមគ្គី ផ្សារភ្ជាប់ស្អិតល្មួតរវាងកងទ័ពនិងប្រជាជន បង្កជាបរិយាកាសតេតសប្បាយរីករាយ កក់ក្តៅ ប្រកបដោយលក្ខណៈវប្បធម៌ប្រពៃណី ។ គណៈចាត់តាំងបានជូន ៣ រង្វាន់លេខមួយ ៣ រង្វាន់លេខពីរ ៦ រង្វាន់លេខបី ៩ រង្វាន់លើក ទឹកចិត្តដល់បណ្តាក្រុមឆ្នើមចូលរួមពិធីប្រឡង “ប៉ិនប្រសប់ធ្វើ” ៤ រង្វាន់ លេខមួយ ៤ រង្វាន់ លេខពីរ ៤ រង្វាន់ លេខបីដល់បណ្តាក្រុមចូលរួមប្រឡងប្រកួតបាលទះ និងបណ្តាកីឡាប្រជាប្រិយ។
គណៈចង្អុលការតេតកងទ័ព-ប្រជាជនបំផុសចលនាអង្គការ បុគ្គលជាច្រើនអនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គមនៅមូលដ្ឋាន។ ឆ្លងតាមរយៈនោះ កសាងផ្ទះឧបការគុណបាន ៥៩ ខ្នង ផ្ទះមិត្តរួមអាវុធបាន ៦ ខ្នង ផ្ទះមហាសាមគ្គី ១២៥ ខ្នង ផ្ទះមេត្តាធម៌ ២៦ ខ្នង ផ្ទះសប្បុរសធម៌ ១៥ ខ្នង ជា មួយថវិកាសរុបជាង ៩,៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ កសាងស្ពាន ផ្លូវគមនាគមន៍ ជួសជុលបណ្តាសំណង់អំពូលភ្លើងតាមដងផ្លូវ ទឹកស្អាត ជូន អំណោយ អាហារូបករណ៍ បញ្ជីប្រិតសំចៃ ពិនិត្យជំងឺផ្តល់ថ្នាំដោយឥតគិតថ្លៃដល់បណ្តាមុខសញ្ញាលំបាក ជូនអំណោយ ១០០ ចំណែកដល់គ្រួសារក្រីក្រ ក្នុងស្រុក។ល។ ឆ្លងតាមរយៈបណ្តាសកម្មភាព រួមចំណែកអប់រំប្រពៃណីបដិវត្តន៍ គុណធម៌ “ផឹកទឹកនឹកប្រភព” គោលនយោបាយតបស្នងសងគុណ ខ្លួនទីពឹងខ្លួនរបស់ជនជាតិ ពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” រួមចំណែកលំនឹងជីវភាពប្រជាជន។
បញ្ចប់បណ្តាសកម្មភាព គណៈកម្មាធិការប្រជាជនស្រុកថ្កូវបានជូនលិខិតសរសើរ ១០ ច្បាប់ដល់បុគ្គល ៥ រូប និងគ្រួសារចំនួន ៥ គ្រួដែលមាន ស្នាដៃឆ្នើមក្នុងបណ្តាសកម្មភាពតេតកងទ័ព-ប្រជាជន៕
ក្នុងកន្សោមបណ្តាសកម្មភាពពុះពោរ សម្បូរបែបប្រព្រឹត្តឡើងក្នុងពិធីតេតកងទ័ព-ប្រជាជន ឆ្នាំ ២០២១ នៅឃុំឡុងហ៊ីប ស្រុកថ្កូវនោះគឺចាត់តាំងពិធីប្រឡង “ប៉ិនប្រសប់ធ្វើ” អាស្រ័យសម្ព័ន្ធ ពលករ និងសមាគមសហព័ន្ធនារីស្រុកសហការ ចាត់តាំងរួមមាន៖ ប្រឡងវេចនំអន្សម ធ្វើតំណាប់ដូង តុបតែងស្ពកបញ្ចផល ទាក់ទាញបានការយកចិត្តទុកដាក់ ចូលរួមរបស់មនុស្សជាច្រើន។
ពិធីប្រឡង “ប៉ិនប្រសប់ធ្វើ”ទាក់ទាញបានក្រុមចំនួន ១៩ ចូលរួម (១៧ ឃុំ ទីប្រជុំជន សមាគមនារីនគរបាលស្រុក និងសហជីពសាលាវិទ្យាល័យ ឡុងហ៊ីប)។ លោកង្វៀងវុាំងកាញ់ ប្រធានសម្ព័ន្ធ ពលករស្រុកថ្កូវ ប្រធានគណៈចាត់តាំងពិធីប្រឡងបានបញ្ជាក់ថា៖ ពិធីប្រឡងប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គី។ បណ្តាក្រុម ត្រៀមបម្រុងបានល្អបណ្តាសកម្ម ភាពនៃពិធីប្រឡង ប្រតិបត្តិល្អបែបបទ។ ជាពិសេស នារីបណ្តាឃុំចូលរួមសកម្មភាពតេតកងទ័ព-ប្រជាជនពាក់អាវបាបាពេលចូលរួមបណ្តាសកម្មភាព បង្កបាន ជាលក្ខណៈស្អាត ដោយឡែកស្រស់បស់របស់នារីវៀតណាម។
អ្នកមីង ឡេធីថាញ់ នៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ទោះជាមានអាយុជិត ៦០ ឆ្នាំក៏ដោយ ប៉ុន្តែសែនសកម្មរួមជាមួយនារីរបស់ឃុំ ចូលរួមពិធីប្រឡង។ អ្នកមីងឡេធីថាញ់ចែករំលែក៖ តាំងពីមុនមកទល់ពេលនេះ ចូលរួមសកម្មភាពសមាគម ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំរួមជាមួយបងប្អូន ចូលរួមបុណ្យតេតកងទ័ព-ប្រជាជនជាមួយបណ្តាសកម្មភាពសប្បាយរីករាយ សាមគ្គី។ ពេលដំបូង បង្អស់វេចនំអន្សម ទោះជាកិច្ចការបានធ្លាប់ហើយក៏ដោយ ប៉ុន្តែនៅតែបារម្ភមិនដឹងតើនំសម្រេចដូច បំណងដែរឬទេ ម៉្លោះហើយខ្ញុំនៅរង់ចាំដល់យប់ នំឆ្អិនស្រង់ឡើងទើបស្ងប់ចិត្ត។ អំពីការធ្វើតំណាប់ដូង និងតុបតែងស្ពកបញ្ចផលនោះ សំខាន់គឺសម្រាប់ប្អូនៗ កូនក្មួយនៅក្មេងអនុវត្តខ្ញុំគ្រាន់តែជួយមួយចំណែក។ ដើរមួយជុំមើលបណ្តាក្រុមអនុវត្តបណ្តាការតុបតែងស្អាតផង ប៉ិនប្រសប់ផង ខ្ញុំរីករាយយ៉ាងខ្លាំង មានអារម្មណ៍រំពឹងថាដូចជាខ្លួន បានក្មេងមកវិញ។
បណ្តាវគ្គវេចនំអន្សមជ្រូក ធ្វើតំណាប់ដូង បានបងៗអនុវត្តធានាអនាម័យ សុវត្ថិភាពគ្រឿងបរិភោគ ពណ៌សម្បុរបានធ្វើពីពណ៌សម្បុរធម្មជាតិ មិនប្រើល័ក្ខ ជាតិគីមី បង្កជាបណ្តាផលិតផលល្អផង សុវត្ថិភាពផង ការតុបតែងស្តែងពីអត្ថន័យ សាមគ្គី ស្មារតីស្នេហាជាតិ។ល។ បងស្រី ឡឹមធីណង ប្រធានសមាគមសហព័ន្ធនារីឃុំគីមស៊ើង បានឱ្យដឹង៖ ក្រុមមានសមាជិក-សមាជិកាចំនួន ០៨ រូបចូលរួម ក្នុងនោះមានភេទបុរសចំនួន ២ រូប បងប្អូនចូលរួមប្រឡង ដោយសុទ្ធចិត្តសកម្មម្នាក់ៗការងាររៀងខ្លួនយ៉ាងសប្បាយ។ តាមរយៈពិធីប្រឡង ក្រុមរៀនសូត្របានប្រការជាច្រើនក្នុងជីវភាព និងការប្រជុំជីវភាពសមាគម។
មានកិត្តិយសទទួលបានរង្វាន់លេខមួយវិញ្ញាសាវេចនំអន្សមជ្រូក បងស្រីឡឹមធីណង និងសមាជិក-សមាជិកា ក្នុងក្រុមសែនរីករាយនេះ ជាកម្លាំងជំរុញ ដើម្បីបណ្តាបងៗបន្តការខិតខំជាងទៀតក្នុងការងារសមាគម រួមចំណែកដល់ការអភិវឌ្ឍន៍របស់មូលដ្ឋាន កសាងគ្រួសារសុភមង្គលកក់ក្តៅ។ លោកស្រីភឿកធីគីមហ្វេ ប្រធានសមាគមសហព័ន្ធនារីស្រុកថ្កូវបានឱ្យដឹង៖ ចាត់តាំងបណ្តាពិធីប្រឡងបើទុកជាហត់ក៏ពិតមែន ប៉ុន្តែសប្បាយទទួលបានការឧបត្ថម្ភ និងភាពសុទ្ធចិត្តចូលរួមរបស់មនុស្សជាច្រើន ពិធីប្រឡងបានបញ្ចប់ដោយល្អប្រសើរ រួមចំណែកដល់ភាពជោគជ័យសម្រាប់សកម្មភាពតេតកង ទ័ព-ប្រជាជន។
ទន្ទឹមជាមួយពិធីប្រឡង “ប៉ិនប្រសប់ធ្វើ” សកម្មភាពប្រឡងប្រកួតបាលទះ បណ្តាល្បែងប្រជាប្រិយ (ទាញព្រ័ត្រ លោតការុង រុញឈើ) ឈុតសិល្បៈជាច្រើនទៀតបានប្រព្រឹត្តឡើងជួយឱ្យសកម្មភាព នៃតេតកងទ័ព-ប្រជាជនរឹតតែមានអត្ថន័យបន្ថែម ទៀត បម្រើដល់តម្រូវការក្រេបយកវប្បធម៌ស្មារតី សម្រាប់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធស្រុក និងប្រជាជនមូលដ្ឋាន បង្កបរិយាកាស សប្បាយរីករាយ កក់ក្តៅពេលនិទាឃរដូវមកដល់។ ក្រៅពីនោះ បណ្តាល្វែងតាំងពិព័រណ៍ផលិតផល មុខទំនិញវៀត បម្រើដល់តម្រូវការទិញដូរឱកាសបុណ្យតេតរបស់ប្រជាជន បានប្រព្រឹត្តឡើងនៅពិធីបុណ្យតេតកងទ័ព-ប្រ ជាជនក៏ទាក់ទាញបាន មនុស្សជាច្រើនមកទស្សនាទិញដូរផងដែរ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។