• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

សកម្មភាពជំនួយច្បាប់រួមចំណែកបំភ្លឺបញ្ហាងឿងឆ្ងល់របស់ប្រជាជនក្រីក្រ និងជនរួមជាតិខ្មែរទាន់ពេល

31/12/2021 07:23

ស្រុកថ្កូវមានប្រជាជន​ជាង ៤៣.៣០០ គ្រួសារ ក្នុង​នោះ​គ្រួសារ​ជនជាតិ​ខ្មែរ​ជាង ៦២%។ ឆ្នាំ ២០២១​ទន្ទឹមនឹងការជំនួយច្បាប់តាមតម្រូវការរបស់អ្នកត្រូវជំនួយច្បាប់បណ្តាឃុំទីប្រជុំជននៅ ទាំងជំនួយច្បាប់តាមទ្រង់ទ្រាយចូលរួមសម្រុះសម្រួលសម្រេចជោគជ័យរណីវ័ណ្ឌទំនាស់បញ្ហាដីធ្លី អាពាហ៍ពិពាហ៍ និងគ្រួសារបាន ១៣៥/១៦៧ ករណី រួមចំណែកធានាសន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។

កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៣២/២០១៦/QĐ-TTg (សេចក្តីសម្រេចលេខ ៣២) ស្តីពីការផ្សព្វផ្សាយគោលនយោបាយជំនួយច្បាប់ដល់ប្រជាជនក្រីក្រ ជនជាតិភាគតិចនៅបណ្តាស្រុកក្រីក្រ ឃុំក្រីក្រ ភូមិលំបាកខ្លាំងដំណាក់កាល ២០១៦-២០២០ និងចូលរួមជំនួយច្បាប់ក្នុងការថ្កោលទោសចំពោះករណីប្តឹងប្តល់ដែលមានលក្ខណៈស្មុគស្មាញ។ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ៣២ ឱ្យបានល្អ ទោះបីជួបការលំបាកជាច្រើនដោយសារស្ថានភាពអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែឆ្នាំ ២០២១ កម្មាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្កូវតែងយកចិត្តទុកដាក់អនុវត្តល្អការងារផ្សព្វផ្សាយ ជំនួយច្បាប់ជូនប្រជាជនសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឆ្នាំ ២០២១ ទូទាំងស្រុកជំនួយច្បាប់ដល់ប្រជាជនបានជិត ៣.០០០ ករណី។ ​ការិយាល័យយុត្តិធម៌​ស្រុកសហការអនុវត្តភារកិច្ចជំនួយច្បាប់ដោយមានទម្រង់ជាច្រើនដូចជា៖ ជំនួយច្បាប់នៅពេលប្រជាជនមកធ្វើសំណុំ លិខិតរដ្ឋបាលនៅក្រុមការងារច្រកចេញចូលតែ មួយនៃគណៈកម្មាធិការប្រជាជនស្រុក ឃុំ ទីប្រជុំជន។ ជូនឯកសារ និងខិត្តបណ្ណ​ដើម្បី​បណ្តាឃុំ ទីប្រជុំជនជូនដល់អ្នកដែលត្រូវជំនួយច្បាប់យកទៅស្វែងយល់ច្បាប់​សំខាន់ៗដែលពាក់ព័ន្ធដល់ជីវភាពដូចជា៖ ច្បាប់ដីធ្លីឆ្នាំ ២០១៣ របបអាទិភាព ចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារជនជាតិភាគតិច​។ល។ ឆ្លងតាមរយៈនោះ ជំនួយឲ្យប្រជាជនងាយស្រួល ក្នុងការស្វែងយល់ច្បាប់ដើម្បីយល់ពីគោលនយោ បាយសុខុមាភាពសង្គម យល់ពីលក្ខន្តិកច្បាប់ពាក់ព័ន្ធដល់ជីវភាព។

លោកឡឹមថាញ់សឿ (កណ្តាល)សំណេះសំណាលជាមួយយាយយ៉េបធីក្វាន់។

ឆ្នាំ ២០២១ ឃុំហាមយ៉ាង ស្រុកថ្កូវជំនួយច្បាប់ បានជិត ២០០ ករណី។ ឆ្លងតាមរយៈនោះរួមចំណែកជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង និងបង្កើនស្មារតីគោរព អនុវត្តល្អតាមច្បាប់ព្រមទាំងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ជូនអ្នកដែលត្រូវជំនួយច្បាប់។

លោកឡឹមថាញ់សឿ កម្មាភិបាលវប្បធម៌ សង្គម ឃុំហាមយ៉ាងមានប្រសាសន៍ថា៖ ខ្ញុំបានថ្នាក់ដឹកនាំឃុំចាត់ឲ្យទទួលបន្ទុកភូមិសាស្ត្រភូមិញ៉ែទឺ(បេ) ម្ល៉ោះហើយ ខ្ញុំតែង​រៀបរាប់ច្បាស់លាស់ដើម្បី​ឲ្យ​ប្រជា​ជនយល់​ និង​គោរព អនុវត្តល្អតាមច្បាប់ធរមានដែលពាក់ព័ន្ធដល់របបឧបត្ថម្ភ ឬពាក់ព័ន្ធដល់ជីវភាព ។

ពេញចិត្តនឹងសកម្មភាពជំនួយច្បាប់របស់កម្មាភិបាលឃុំ លោកយាយយ៉េបធីក្វាន់ កើតឆ្នាំ ១៩៤២ (ជនជាតិខ្មែរ) នៅភូមិញ៉ែទឺ(បេ) ឃុំហាមយ៉ាងសំណេះសំណាលថា៖ ពីមុន ខ្ញុំមានការ  ងឿងឆ្ងល់ដែ​រថា ខ្ញុំបានប្រធានរដ្ឋជូនមេដាយ តស៊ូប្រឆាំងនឹងអាមេរិកចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ ២០០៦ ដែរ ចុះហេតុអ្វីបានជាខ្ញុំទទួលបានត្រឹមតែរបបឧបត្ថម្ភប្រាក់មួយលើកប៉ុណ្ណោះ មិនទាន់បានឧបត្ថម្ភលំនៅឋាននៅឡើយ។ ដោយបានក្មួយៗកម្មាភិបាលឃុំ ពន្យល់អំពីច្បាប់ឧបត្ថម្ភចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ទើបខ្ញុំយល់ច្បាស់រួចនឹងនរចិត្ត។ ខ្ញុំទទួលរបបឧបត្ថម្ភប្រាក់ម្តងកាលពីឆ្នាំ ២០០៧ ផង និងឆ្នាំ ២០២១ ខ្ញុំក៏បានរដ្ឋឧបត្ថម្ភប្រាក់ ៥០ លានដុងទៀត សម្រាប់កសាងផ្ទះឧបការគុណ។ ខ្ញុំ​បានស្ងប់ចិត្ត និងជឿជាក់​​ចំពោះច្បាប់ធម្មនុញ្ញ​វៀតណាម ពីព្រោះច្បាប់ធម្មនុញ្ញវៀតណាម​ តែង​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍ជូនប្រជាជន​ជានិច្ច។

កម្មាភិបាលឃុំង៉ុកបៀងជូនខិត្តបណ្ណដល់ប្រជាជនដើម្បីប្រជាជនស្វែងយល់ច្បាប់។

ស្រុកថ្កូវមានប្រជាជន​ជាង ៤៣.៣០០ គ្រួសារ ក្នុង​នោះ​គ្រួសារ​ជនជាតិ​ខ្មែរ​ជាង ៦២%។ ឆ្នាំ ២០២១​ទន្ទឹមនឹងការជំនួយច្បាប់តាមតម្រូវការរបស់អ្នកត្រូវជំនួយច្បាប់បណ្តាឃុំទីប្រជុំជននៅ ទាំងជំនួយច្បាប់តាមទ្រង់ទ្រាយចូលរួមសម្រុះសម្រួលសម្រេចជោគជ័យរណីវ័ណ្ឌទំនាស់បញ្ហាដីធ្លី អាពាហ៍ពិពាហ៍ និងគ្រួសារបាន ១៣៥/១៦៧  ករណី រួមចំណែកធានាសន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។

លោក ត្រឹងវ៉ាំងរ៉ឹង ប្រធានការិយាល័យយុត្តិធម៌ស្រុកថ្កូវមានប្រសាសន៍ថា៖ យើងខ្ញុំតែងកំណត់ច្បាស់ថាគោលនយោបាយជំនួយច្បាប់តាមសេចក្តីសម្រេចចិត្តលេខ ៣២ ជាគោលនយោបាយមួយ ដែលមានប្រយោជន៍សំខាន់ចំពោះការងារ​សុខុមាល​ភាពសង្គមផង និងបញ្ជាក់អំពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះប្រជាជនក្រីក្រ  និងជនជាតិភាគតិច។ ការជំនួយច្បាប់មិនត្រឹមតែជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកមានលក្ខណៈពិសេសក្នុងសង្គមប៉ុណ្ណោះទេ នៅទាំងជួយបំភ្លឺបញ្ហាងឿងឆ្ងល់ កាត់បន្ថយការប្តឹងប្តល់របស់ប្រជាជន រួមចំណែករក្សាខ្ជាប់សន្តិសុខនយោបាយ របៀបរៀបរយសង្គមនៅមូលដ្ឋានទៀតផង៕ 

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.