• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

វិនិច្ឆ័យម៉ឺងម៉ាត់អំពើរំលោភភេទលើកុមារ

04/01/2022 19:44

តាមតួលេខស្ថិតិរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្តកើតមានករណីរំលោភភេទទៅលើកុមារចំនួន ២១ ករណី កើន ៨ ករណីប្រៀបជាមួយឆ្នាំ ២០២០ ស្ថាប័ននគរបាលស៊ើបអង្កេតបានធ្វើឱ្យច្បាស់ ២០ ករណី វិនិច្ឆ័យមុខសញ្ញា ២០ នាក់ នៅ ១ ករណីកំពុងស៊ើបអង្កេតបញ្ជាក់។

គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ លើភូមិសាស្រ្តស្រុកកើតមានករណីរំលោភភេទលើកុ​មារ ៧ ករណី ស្ថាប័នតម្រួតនៃនគរបាលស្រុក ទទួលស៊ើបអង្កេត ៤ ករណី បញ្ជូនទៅកាន់ស្ថាប័នតម្រួតស៊ើបអង្កេតនគរបាលខេត្តទទួលស៊ើបអង្កេត ៣ ករណី មូលហេតុអាស្រ័យហួសពីសិទ្ធិនាទី។ ក្នុងបណ្ដាករណីរំលោភបំពានដែលកើតមាន ៦ ករណីរំលោភភេទលើកុមារ រួមមាន រំលោភអ្នកមានអាយុក្រោមពី ១៦ ឆ្នាំ ៣ ករណី សេពសន្ថវៈ និងអនុវត្តអំពើរួមភេទដទៃទៀតជាមួយអ្នកពីគ្រប់ ១៣ ឆ្នាំដល់ក្រោម ពី ១៦ ឆ្នាំ ២ ករណី និងករណីអនាចារ ១ ករណីចំពោះអ្នកមានអាយុក្រោមពី ១៦ ឆ្នាំ។

ជនជាប់ចោទង្វៀងតឹងឡុក។

ជនជាប់ចោទង្វៀងតឹងឡុក (អាយុ ២០ ឆ្នាំ នៅភូមិបាវបែវ ឃុំហ៊ីបម៉ីតី ស្រុកកូវង៉ាង) កំពុងបានស្ថាប័នតម្រួតស៊ើបអង្កេតនៃនគរបាលស្រុកកូវង៉ាងឃុំខ្លួនបណ្ដោះអាសន្នដើម្បីស៊ើបអង្កេត ធ្វើឱ្យច្បាស់អំពើសេពសន្ថវៈជាមួយអ្នកពីគ្រប់អាយុ ១៣ ឆ្នាំដល់ក្រោមពី ១៦ ឆ្នាំ។

តាមសំណុំលិខិតរឿងក្ដី នៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២១ ឆ្លងតាមរយៈបណ្ដាញ​សង្គមហ្វេសប៊ុក ង្វៀងតឹងឡុក បានសេពគប់មិត្តជាមួយ ម.ត (អាយុ ១៤ ឆ្នាំ នៅស្រុកកូវង៉ាង) រួចកើតគំនិតស្នេហា។ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ឡុកយកម៉ូតូឌុបប្អូន ម.ត មកផ្ទះរបស់ខ្លួនលេង រួចក៏ដេកនៅទីនោះ។ ដល់អំឡុងពេលប្រហែលម៉ោង ២២​ ថ្ងៃដដែល ឡុកកើតគំនិតចង់រួមភេទជាមួយ ម.ត រួចបាន ម.ត យល់ព្រម។ ដល់ពេលថ្ងៃនៃថ្ងៃ ១៧ ខែកញ្ញា ម្ដាយរបស់ ម.ត ដឹងរឿងរ៉ាវនោះ ម៉្លោះហើយក៏ផ្ដល់ដំណឹងទៅស្ថាប័ននគរបាល។ ព្រួយបារម្ភអំពីអំពើបំពានទោសរបស់ខ្លួន ឡុក បានទៅកាន់នគរបាលឃុំហ៊ីបម៉ីតី ស្រុកកូវង៉ាងសារភាព។

តាមដំណឹងពីស្ថាប័នតម្រួតស៊ើបអង្កេតនៃ នគរបាលស្រុកកូវង៉ាង ជនជាប់ចោទង្វៀងតឹងឡុកជាយុវជនពេញវ័យ អនុវត្តអំពើរួមសន្ថវៈជាច្រើនលើកជាមួយ​ជនរងគ្រោះជាកុមារចាប់ ពីគ្រប់អាយុ ១៣ ឆ្នាំ ដល់ក្រោមពី ១៦ ឆ្នាំ។ អំពើរបស់ង្វៀងតឹងឡុក បានបំពានដល់សិទ្ធិ បានការពារអំពីអត្ថភាពមនុស្ស កិត្តិយសរបស់កុមារ បំពានដល់សុខភាព និងភាពរីកចម្រើនធម្មតាអំពីចិត្ត‑សរីរវិទ្យាកុមារ។ អំពើរបស់ជនជាប់ចោទ ង្វៀងតឹងឡុក បានបំពានទៅលើមាត្រាទី ១៤៥ នៃច្បាប់ព្រហ្មទណ្ឌ ហើយនឹងត្រូវវិនិច្ឆ័យម៉ឺងម៉ាត់។

ប្រើប្រាស់គ្រឿងញៀនត្រូវ “បែកថ្នាំ” និងអនុវត្តអំពើរំលោភភេទលើក្មេងស្រី ២ រូបនៅស្រុកកូវង៉ាងនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ឡេទ្រឿងតៀង (អាយុ ៣៧ ឆ្នាំ នៅឃុំហ៊ីបម៉ីតី ស្រុកកូវង៉ាង) កំពុងបានស្ថាប័ននគរបាលឃុំខ្លួនបណ្ដោះអាសន្នដើម្បីត្រួត​ពិនិត្យធ្វើឱ្យច្បាស់អំពើរំលោភភេទ។

តាមចម្លើយសារភាពដំបូង ជនជាប់ចោទតៀងមានប្រពន្ធរួចមានកូនដល់ទៅ ២ រូប។ កាលពីមុន តៀងរស់នៅនិងប្រកបរបរស៊ីឈ្នួល ប្រាក់ចំណូលគិតជាមធ្យមប្រមាណ ៤០០.០០០ ដុងក្នុងមួយថ្ងៃ។ អាស្រ័យញៀនល្បែងស៊ីសង និងស៊ីផឹកជាញឹកញាប់ តៀងបានបុលប្រាក់បន្ទាន់ចំនួន ៤០ លានដុង ដល់ពេលកំណត់ប៉ុន្តែគ្មានប្រាក់សង តៀងត្រូវបណ្ដាមុខសញ្ញាគម្រាមកំហែង។ អាស្រ័យខ្លាចឥទ្ធិពលដល់​គ្រួសារ តៀងដើរអាវ៉ាសែមិនមកផ្ទះ រួចធ្លាក់ចូលក្នុងអន្ទាក់គ្រឿងញៀន។ រាត្រីមុនពេលបង្ករឿងរ៉ាវ តៀងទាក់ទងជាមួយមុខសញ្ញាលក់គ្រឿងញៀនកម្រិតប្រើ ៣ ដង និងត្រូវ “ស្រវឹង” ថ្នាំ។  ដោយអាស្រ័យមានទំនាក់ទំនងតាំងពីមុន តៀងបើកម៉ូតូទៅផ្ទះបងស្រី ម នៅស្រុកកូវង៉ាងរួមគ្នា។ ក្រោយពេលនិយាយគ្នាជាមួយតៀងរួច បងស្រី ម ទៅផ្សារ។ ពេលនោះ មានតែកូនស្រី ២ រូបរបស់បងស្រីនៅផ្ទះ។ តៀងកើតគំនិតស្រេកឃ្លានកាមគុណ ម៉្លោះហើយប្រើកាំបិតតទល់ រំលោភកូនស្រីទាំង ២ រូបរបស់បងស្រី។

ក្រោយពេលបង្កហេតុការណ៍ ឡេទ្រឿងតៀង គេចខ្លួនចេញពីកន្លែងកើតហេតុ។ លុះដល់ព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ តៀងទៅកាន់ស្ថាប័ននគរបាលសារភាព។ នៅទីនោះ  តៀងបានទទួលស្គាល់រាល់អំពើប្រព្រឹត្តរបស់ខ្លួន។

ជនជាប់ចោទឡេទ្រឿងតៀង។

វរសេនីយ៍ឯកបម្រុង សឺនវៀតហ៊ុង អនុប្រធានការិយាល័យតម្រួតព្រហ្មទណ្ឌនៃនគរបាលខេត្តបានឱ្យដឹងថា៖ បណ្ដាករណីរំលោភភេទលើកុមារភាគច្រើនកើតមាននៅតំបន់ជនបទ បណ្ដាមុខសញ្ញាឆ្លៀតយកការស្គាល់ជាមួយជនរងគ្រោះ ជាពិសេសគឺឆ្លៀតយកភាពស្មោះត្រង់ ខ្វះការយល់ដឹងរបស់កុមារក៏ដូចជាការគ្រប់គ្រង​របស់ឪពុកម្ដាយដើម្បីអនុវត្តអំពើបំពាន។ អំពីផលវិបត្តិរបស់កុមារត្រូវរំលោភភេទ គឺសែន​ធំធេង រាប់ទាំងចិត្ត‑សរីរវិទ្យា និងសុខភាព។ អាស្រ័យហេតុនោះ ការបង្ការ កម្ចាត់បណ្ដាមូលហេតុ លក្ខណៈដែលបណ្ដាមុខសញ្ញាអាចឆ្លៀតឱកាសរំលោភភេទលើកុមារ​គឺជាការចាំបាច់។ ក្នុងនោះ បណ្ដាឪពុកម្ដាយ និងសាច់ញាតិរបស់កុមារ​ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងជាប្រចាំ អប់រំកូនចៅរបស់ខ្លួន រកឃើញឱ្យបានទាន់ពេល និងកម្ចាត់ចោលបណ្ដាបាតុភាពកុមារត្រូវរំលោភភេទ។ ណែនាំ អប់រំកូនចៅរបស់ខ្លួនអំពីភេទ ជាតួយ៉ាងបណ្ដាចំណែក ណា កន្លែងណាប្រកបដោយលក្ខណៈស្រើបស្រាលនៅលើសព៌ាង្គ​កាយដើម្បីកុមារកំណត់ដឹង មិនឱ្យអ្នកដទៃ ជាពិសេសអ្នកមានភេទខុសគ្នាប៉ះពាល់ដល់។ អប់រំឱ្យកុមារមានទម្លាប់រៀបរាប់មកវិញបណ្ដារឿងរ៉ាវដែលកើតមានឡើងក្នុងថ្ងៃដើម្បីឋានៈឪពុកម្ដាយបានដឹង។ ឆ្លងតាមរយៈនោះ រកឃើញទាន់ពេល បណ្ដាសញ្ញាដែលកុមារអាចត្រូវរងការរំលោភ។

ពេលរកឃើញកុមារត្រូវរំលោភ ឪពុកម្ដាយ គប្បីមានស្មារតីរឹងប៉ឹង លើកទឹកចិត្ត​ជំរុញទឹកចិត្តទាន់ពេលដើម្បីក្ដាប់ខ្លឹមសាររឿងរ៉ាវ ហ៊ានថ្កោលទោសទៅកាន់ស្ថាប័ននគរ​បាលពេលរកឃើញសញ្ញាកុមារត្រូវរំលោភភេទ។ អំពីស្ថាប័ននគរបាលនឹងធានាដាច់អហង្ការភាពសម្ងាត់ សុវត្ថិភាពអំពីព័ត៌មានជីវិតឯកជនក៏ដូចជាកិត្តិយស អត្ថភាពមនុស្សជូនជនរងគ្រោះក្នុងដំ​ណាក់កាលធ្វើការស៊ើបអង្កេត វិនិច្ឆ័យបទបំពាន៕      

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.