• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

វិនិច្ឆ័យម៉ឹងម៉ាត់អំពើបើកបរយានយន្តដោយមិនទាន់គ្រប់អាយុ

23/02/2021 13:27

បច្ចុប្បន្ន ស្ថានភាពយុវវ័យមិនទាន់គ្រប់អាយុបើកបរយានយន្តចូលរួមចរាចរណ៍យ៉ាងច្រើន។ មូលហេតុគឺអាស្រ័យបណ្តាឋានៈជាឪពុកម្តាយខ្វះការយកចិត្តទុកដាក់ គ្រប់គ្រង។ ពេលឃើញកូនចៅរបស់ខ្លួនចេះបើកបរម៉ូតូ យានយន្តនោះទុកបណ្តោយឱ្យប្អូនៗបើកបរទៅមកដោយខ្លួនឯង។

ត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍និងវិនិច្ឆ័យបណ្តាករណីបំពាន​។ រូបថត៖ ផាមហើង

   ការដែលមិនទាន់គ្រប់អាយុបើកបរយានយន្ត ពេលចូលរួមចរាចរណ៍មិនត្រឹមតែជាអំពើបំពានច្បាប់ អំពីសុវត្ថិភាពចរាចរណ៍នោះទេ នៅទាំងជាបាតុភាពនាំឱ្យមានគ្រោះថ្នាក់ ប៉ះទង្គិចចរាចរណ៍ អាស្រ័យភាព “ល្មោភឈ្នះ” ចូលចិត្ត “សម្តែង” ខ្វះ ការយល់ដឹង លទ្ធភាពវិនិច្ឆ័យបណ្តាសភាពការណ៍ ចរាចរណ៍លើដងផ្លូវ។ តាមការស្ថិតិរបស់នគរបាលខេត្ត គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ កងតម្រួតចរាចរណ៍បានយាមល្បាត វិនិច្ឆ័យជិត ៣.០០០ ករណីចំពោះអ្នកមិនទាន់គ្រប់អាយុបើកបរយានយន្តចូលរួមចរាចរណ៍។
    លោកមាសឺនសាយ នៅភូមិសម្បួរ ឃុំលឿងហ្វា ស្រុកចូវថាញ់បានឱ្យដឹងថា៖ នៅមូលដ្ឋាននៅមានក្មួយៗយ៉ាងច្រើនមិនទាន់គ្រប់អាយុបើកបរយានយន្ត ករណីជាច្រើនបើកបរយានយន្តពត់ពេន ទៅកន្លែងប្រសព្វគ្នា មិនធ្វើបានម្ចាស់លើខ្លួន ឯង ផ្តើមពីនោះច្រើនកើតមានគ្រោះថ្នាក់ចរាចរណ៍ ករណីឪពុកម្តាយសិស្សមួយចំនួនមិនសូវយកចិត្តទុកដាក់ដល់កូនរបស់ខ្លួន ឱ្យតែឃើញកូនរត់ម៉ូតូចេះតែឱ្យកូនរត់ មិនគិតដល់រឿងគ្រោះថ្នាក់ចរា ចរណ៍ បង្កឥទ្ធិពលដល់អ្នកជុំវិញ។
    រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ចូលរួមចរាចរណ៍ជាមួយក្រុមតម្រួតចរាចរណ៍ សណ្តាប់ធ្នាប់នៃនគរបាលទីក្រុងត្រាវិញយាមល្បាតលើបណ្តាដងផ្លូវក្នុងទីក្រុង។ រយៈពេលជាង ២ ម៉ោង ដើរល្បាត អ្នកយកព័ត៌មានកត់សម្គាល់មានដល់ ទៅ ៨ ករណីអ្នកបើកបរមធ្យោបាយមិនទាន់គ្រប់ អាយុបើកបរ។ នៅអំឡុងពេលប្រហែលម៉ោង ១៧ ថ្ងៃទី ១៤ មករា ក្រុមដើរល្បាតពិនិត្យឃើញ ត្រឹងត្រុងងៀ (អាយុ ១៧ ឆ្នាំ នៅភូមិភូហ្វា ឃុំឡុងឌឹក ទីក្រុងត្រាវិញ) បើកបរម៉ូតូឆ្លងកាត់លើដងផ្លូវ ផាមង៉ូវឡាវ (ម្តុំស្ថិតនៅសង្កាត់លេខ ១ ទីក្រុងត្រា វិញ)មានសញ្ញាបំពាន ទើបសំណូមពរឱ្យបញ្ឈប់ម៉ូតូដើម្បីពិនិត្យ។ ឆ្លងតាមការពិនិត្យ កងកម្លាំងមានសមត្ថកិច្ចរកឃើញងៀ មិនទាន់គ្រប់អាយុ បើកម៉ូតូ ម៉្លោះហើយបានបង្កើតសំណុំលិខិតវិនិច្ឆ័យ និងរក្សាទុកមធ្យោបាយជាបណ្តោះអាសន្ន។ ងៀ បានឱ្យដឹង អាស្រ័យស្ថានភាពគ្រួសារលំបាកប្អូនត្រូវឈប់រៀន ដើម្បីទៅធ្វើការងារស៊ីឈ្នួល និងបើកម៉ូតូប្រហែលមួយឆ្នាំមកនេះដើម្បីប្រគល់អីវ៉ាន់ឲ្យអតិជនលើភូមិសាស្រ្តទីក្រុង។
    មុននោះ នៅថ្ងៃទី ១១ ខែមករា តម្រួតចរាចរណ៍ សណ្តាប់ធ្នាប់ចេញសេចក្តីសម្រេចចិត្តពិន័យចំពោះផាមវុាំងខាង (អាយុ​ ២១ ឆ្នាំ នៅភូមិសុកវិញ ឃុំភឿងថាញ់  ស្រុកកាងឡុង)  អំពីកំហុសប្រគល់ ម៉ូតូឱ្យអ្នកមិនទាន់គ្រប់លក្ខណៈចូលរួមចរាចរណ៍។ មុននោះ នៅរសៀលថ្ងៃទី ០៣ ខែមករា ក្រុមយាមល្បាតចរាចរណ៍នគរបាលទីក្រុងត្រាវិញ រកឃើញនិងបង្កើតសំណុំលិខិតចំពោះផាមទ្រុងទិន (អាយុ ១៤ ឆ្នាំ ប្អូនរបស់ខាង) ជាមួយកំហុសអ្នកតាំងពីមានអាយុ ១៤ ឆ្នាំដល់ក្រោមពី ១៦ ឆ្នាំបើកបរ ម៉ូតូយានយន្តបានកំណត់ក្នុងខ្ទង់ទី ១ មាត្រាទី ២១ អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP របស់រដ្ឋាភិបាល។ ជាមួយកំហុសបំពាននេះ ទិនត្រូវ ពិន័យព្រមាន រីឯខាងត្រូវពិន័យ ៩០០.០០០ ដុង។
    ត្រង់មាត្រា ២៦៤ ក្រុមច្បាប់ព្រហ្មទណ្ឌ ឆ្នាំ ២០១៥ (កែប្រែបំពេញបន្ថែមឆ្នាំ២០១៧)កំណត់៖ អ្នកជាម្ចាស់កម្មសិទ្ធិ គ្រប់គ្រងមធ្យោបាយចូលរួមចរាចរណ៍ផ្លូវគោកដែលប្រគល់ឱ្យអ្នកគ្មានលិខិតបើកបរយានយន្ត ឬក៏មិនគ្រប់បណ្តាលក្ខណៈ ដទៃទៀតតាមការកំណត់ច្បាប់បើកបរមធ្យោបាយចូលរួមចរាចរណ៍ផ្លូវគោក ដោយបង្កគ្រោះថ្នាក់ ស្លាប់មនុស្ស ឬបង្កស្នាមរបួស អន់ខ្សោយសុខភាពដល់អ្នកដទៃយោងទៅតាមលក្ខណៈ កម្រិត នឹងត្រូវវិនិច្ឆ័យរដ្ឋបាលឬក៏ព្រហ្មទណ្ឌ។ គ្រោងពិន័យខ្ពស់បំផុតគឺជាប់ពន្ធនាគារ ៧ ឆ្នាំ។
    លោកវរសេនីយ៍ទោ ង្វៀងវុាំងលិញ អនុប្រធានក្រុមតម្រួតចរាចរណ៍ សណ្តាប់ធ្នាប់នគរបាល ស្រុកចូវថាញ់វាយតម្លៃ៖ រយៈពេលជិតៗនេះលេច ឡើងស្ថានភាពយុវវ័យផ្តុំគ្នារត់ម៉ូតូដោយល្បឿន ខ្ពស់តម្លើងសំឡេងបំពង់ផ្សែងធ្វើឱ្យបាត់សណ្តាប់ធ្នាប់ ទីសាធារណៈ បង្កជាហេតុគ្រោះថ្នាក់ដល់អ្នក ចូលរួមចរាចរណ៍ កងកម្លាំងតម្រួតចរាចរណ៍បានលៃលក កងកម្លាំងយាមល្បាតរកឃើញករណីយុវវ័យជាច្រើនមិនទាន់គ្រប់អាយុបើកបរម៉ូតូចូល រួមចរាចរណ៍។ ឆ្លងតាមរយៈនោះ បានធ្វើសេនា ធិការជូនថ្នាក់ដឹកនាំវិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណី នេះ រួចទន្ទឹមនឹងនោះពិន័យទាំងម្ចាស់ម៉ូតូជាមួយកំហុសប្រគល់ម៉ូតូ ឬឱ្យអ្នកមិនគ្រប់លក្ខណៈចូល រួមចរាចរណ៍តាមខ្ទង់ទី ១ មាត្រាទី ៥៨ ច្បាប់ចរាចរណ៍ផ្លូវគោក។ នៅពេលខាងមុខ កងកម្លាំងតម្រួតចរាចរណ៍ចាត់តាំងការផ្សព្វផ្សាយជាញឹកញាប់ បណ្តាសេចក្ដីកំណត់របស់ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ អញ្ជើញឪពុកម្តាយរបស់ប្អូនៗ បណ្តាម្ចាស់មធ្យោបាយប្រគល់ម៉ូតូឱ្យប្អូនៗឡើង ធ្វើការរួចសំណូមពរពួកគាត់នៅពេលខាងមុខមិនបណ្តោយ ឱ្យកូនចៅខ្លួនបើកបរមធ្យោបាយចូលរួមចរាចរណ៍ទៀត។ ឆ្លងតាមរយៈការងារយាមល្បាតពិនិត្យអង្កេត កងកម្លាំងយាមល្បាត ប្តេជ្ញាវិនិច្ឆ័យ និងបង្កើតសំណុំលិខិតបណ្តាករណី បំពានទាំងអស់ វិនិច្ឆ័យម៉ឹងម៉ាត់តាមការកំណត់របស់ច្បាប់ ជាលក្ខណៈគម្រាមកំហែងអប់រំ​ ដើម្បីឱ្យប្អូនៗយល់បានបណ្តាការកំណត់ផង ក្រោយមកលែងបំពានតទៅទៀត។
    ដើម្បីធានាសុវត្ថិភាពចរាចរណ៍សម្រាប់កូនចៅ និងអ្នកដទៃ សង្ឃឹមថាមនុស្សគ្រប់រូប គ្រប់គ្រួសារ ត្រូវលើកកម្ពស់ស្មារតីទទួលបន្ទុក មិនប្រគល់ម៉ូតូឱ្យកូន ចៅពេលដែលមិនទាន់គ្រប់អាយុបើកបរម៉ូតូ ឬមិនទាន់មានលិខិតបើកបរតាមការកំណត់៕       
   

        ប្រែសម្រួល៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.