• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

រៀនសូត្រនិងធ្វើតាមអ៊ំ៖ នគរបាលស្រុកកូវង៉ាងបម្រើប្រជាជនយ៉ាងដិតដល់

06/11/2020 08:16

រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយការកសាងឥរិយាបថនគរបាលប្រជាជនមានគោលជំហរ មនុស្សសាស្រ្ត ដើម្បីបម្រើប្រជាជន សំដៅកសាងរូបភាពយុទ្ធជននគរបាលប្រជាជន ជិតដិតជាមួយប្រជាជន បម្រើប្រជាជនយ៉ាងដិតដល់ទម្រង់ «លើកកម្ពស់ការងារកែប្រែរដ្ឋបាល-ដើម្បីបម្រើប្រជាជន»នគរបាលស្រុកកូវង៉ាងបានរួមចំណែកអនុវត្តល្អការងារកែប្រែបណ្តាប្រភេទសំណុំលិខិតរដ្ឋបាលរបស់ផ្នែកនៅមូលដ្ឋាន។

ផ្តល់អត្តសញ្ញាណបណ្ណដល់អ្នកមានវ័យចាស់។ រូបថត​៖ ឌិញកាញ់

                 កូវង៉ាងជាស្រុកមានជនរួមជាតិខ្មែររស់នៅច្រើន ប្រមាណ៣៦%នៃចំនួនប្រជាជនក្នុងទូទាំងស្រុក។ ស្ថានភាពសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមលើភូមិសាស្រ្តនាបណ្តាឆ្នាំកន្លង ទោះបីមានភាពវិវឌ្ឍន៍យ៉ាងសកម្មជីវភាពសម្ភារ​ វប្បធម៌ ស្មារតីរបស់ប្រជាជនជាសន្សឹមៗបានលើកកម្ពស់ក៏ដោយ ប៉ុន្តែនៅតែមានភូមិ ឃុំមួយចំនួននៅលំបាកខ្លាំង ជាពិសេសកន្លែងដែលមានជនរួមជាតិខ្មែររស់នៅច្រើន​ លក្ខណៈធ្វើដំណើរទៅមកក៏នៅមានការលំបាកច្រើន។ល។ ឆាប់យល់បានពីបណ្តាការលំបាកខាងលើ សាខាបក្សកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលស្រុកកូវង៉ាងបាន កសាងផែនការអនុវត្តទម្រង់«លើកកម្ពស់ការងារកែប្រែរដ្ឋបាល-បម្រើប្រជាជនយ៉ាងដិតដល់» ជាមួយខ្លឹមសារ «ចាត់តាំងផ្តល់ជូនអត្តសញ្ញាណបណ្ណជូនតាយាយចាស់ជរា ជំងឺតម្កាត់ គ្រួសារគោលនយោបាយ និងបណ្តាតំបន់ជ្រៅ តំបន់ឆ្ងាយ»សំដៅឆ្លើយតបសំណូមពរ បំណងប្រាថ្នារបស់ប្រជាជន។

                 លោកវរសេនីយ៍ទោឡឹមថាញ់ចូវ ប្រធានកងតម្រួតគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនគរបាលស្រុកកូវង៉ាងបានឱ្យដឹង៖ កែប្រែរដ្ឋបាលជាភារកិច្ចសំខាន់ ជាភាពទម្លុះទម្លាយដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ រួមចំណែកកសាងកងកម្លាំងនគរបាលរៀបរយ រវៀសរវៃ ទំនើបជាបណ្តើរៗ។ ជាមួយស្មារតី «ដើម្បីបម្រើប្រជាជន» រយៈពេល ៥ឆ្នាំអនុវត្តទម្រង់« ចាត់តាំងផ្តល់ជូនអត្តសញ្ញា ណបណ្ណដល់យាយតាចាស់ជរា មានជំងឺតម្កាត់  គ្រួសារគោលនយោបាយ និងបណ្តាឃុំតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរ»សម្រេចបានលទ្ធផលយ៉ាងសកម្ម។ សរុបអត្តសញ្ញាណបណ្ណដែលបានផ្តល់ជូនចំនួន ៤.០៦០ ច្បាប់ មានកម្មាភិបាល យុទ្ធជន ១.២០០ លើកនាក់ចូលរួម។ ក្នុងនោះ ផ្តល់ជូននៅនឹងគ្រួសារដល់យាយតាចាស់ជរា មានជំងឺតម្កាត់ចំនួន ១.២៥៤ ករណី ផ្តល់ជូននៅតាមបណ្តាឃុំតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរគឺ ១.០៥១ ច្បាប់ ផ្តល់ជូននៅតាមបណ្តាសាលារៀនដល់សិស្សានុសិស្សចំនួន ៧៥៣ ច្បាប់។ ផ្តល់ជូនក្នុងថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ចំនួន ១.០០២ ច្បាប់។ ករណីទាំងអស់ដែលបានផ្តល់ជូននៅផ្ទាល់គ្រួសារសម្រាប់យាយតាមានជំងឺតម្កាត់សុទ្ធតែគ្មានគិតគូរប្រាក់បង់ប្រចាំនិងប្រាក់រូប(សំណុំលិខិតនីមួយៗគឺ ២០.០០០ ដុង)។ សរុបប្រាក់ប្រិតសំចៃជូនប្រជាជនចំនួន ៨១,២ លានដុង។ មិនបង្អង់ត្រឹមតែចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច សង្គមឡើយ ចំណុចលេចធ្លោសកម្មរបស់ទម្រង់គឺបង្រួញពេលវេលាផ្តល់អត្តសញ្ញាណនៅថ្ងៃធ្វើការពី ៥-៧ ថ្ងៃ(តាមកំណត់គឺ ១៥ ថ្ងៃធ្វើការ)។

                បង្កលក្ខណៈធានាឲ្យពលករគ្រប់រូបសុទ្ធតែមានលិខិតស្នាមទៅមក ស្នាក់នៅ ងាយស្រួលក្នុងបណ្តាទំនាក់ទំនងឯកជនតាមការកំណត់របស់ច្បាប់ បំផុតគឺ យាយតាដែលទទួលបណ្តារបបគោលនយោបាយរបស់រដ្ឋបានទាន់ពេល គ្រប់គ្រាន់ម៉្លោះហើយបានប្រជាជនគាំទ្រ៕               

ឌិញកាញ់-សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.