• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

មូលនិធិឧបត្ថម្ភការចូលរួមរស់នៅក្នុងសហគមន៍ឡើងវិញ៖ ជនប្រតិបត្តិសម្រេចទោសពន្ធនាគារ និងមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ

07/09/2020 14:26

ពីមុននេះជនប្រតិបត្តិសម្រេចទោសពន្ធនាគារបានវិលមករស់នៅក្នុងសហគមន៍ឡើងវិញនោះ ប៉ុន្តែភាគច្រើនត្រូវជាប់ចោទល្មើសច្បាប់ឧក្រឹដ្ឋជាបន្ត ស្រូបយកអត្រាខ្ពស់។ ដើម្បីកាត់បន្ថយស្ថានភាពនេះ ក្នុងបណ្តាឆ្នាំកន្លងហើយ គណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានចង្អុលការឲ្យនគរបាលស្រុកទីវកឹងបានជាច្រើនវិធីសាស្ត្រដើម្បីជួយដល់ជនប្រតិបត្តិសម្រេចទោសពន្ធនាគារ និងមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារដើម្បីឈានឡើងក្នុងជីវភាព កាត់បន្ថយការឡុងគំនិតក្នុងគន្លងចាស់ដោយបំពានទោសក្រឹដ្ឋជាបន្ត។ នេះគឺជាវិធីសាស្ត្រមួយក្នុងបណ្តាវិធីសាស្ត្រមានប្រសិទ្ធភាពនោះគឺចលនាបង្កើតមូលនិធិឧបត្ថម្ភការចូលរួមរស់នៅក្នុងសហគមន៍ឡើងវិញ។

ព័ត៍មានពីនគរបាលស្រុកទីវកឹង គិតតាំងពីឆ្នាំ ២០១១ ទៅមុខ ដោយឆ្លងតាមការងារស៊ើបអង្កើតជាសារវន្តបានបញ្ជាក់ឲ្យឃើញថា ចំនួនមុខសញ្ញាបានប្រតិបត្តិសម្រេចទោសពន្ធនាគាររួចបានលើកលែងចេញឬបានលើកលែងពិសេសវិលមករស់នៅមូលដ្ឋានហើយល្មើសច្បាប់ឡើងវិញមានអត្រាខ្ពស់ (ជាង ៧០%)។ មូលហេតុសំខាន់នោះគឺអាស្រ័យដោយមុខសញ្ញាត្រូវបន្ថោកខ្លួន តូចចិត្ត គ្មានការងារធ្វើ គ្មានប្រាក់ទុនផលិត។ល។ បានជាឆ្លងអស់មួយរយះកាលក្រោយមកដែលបានវិលមកមូលដ្ឋានត្រូវល្មើសច្បាប់ជាបន្ត

កាលពីថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១១ រដ្ឋាភិបាលបានចេញផ្សាយអនុក្រឹត្យលេខ ៨០/២០១១/ NĐ-CP “ស្តីពីសេចក្តីកំណត់បណ្តាវិធីសាស្ត្រធានាការចូលរួមរស់ក្នុងសហគមន៍ឡើងវិញ” ។ យោងតាមនោះ នគរបាលស្រុកទីវកឹង បានជ្រើសយកភូមិសាស្ត្រទីប្រជុំជនកូវក្វាងធ្វើជាកន្លែងដំណើរការកសាងទម្រង់ចលនាកសាងមូលនិធិឧបត្ថម្ភការចូលរួមរស់នៅក្នុងសហគមន៍ឡើងវិញ។ ថ្នាក់ដឹកនាំនគរបាលស្រុវទីវកឹង និងក្រុមកសាងចលនាបានសហការជាមួយនឹងរដ្ឋអំណាចមូលដ្ឋានចុះទៅជួបផ្ទាល់បណ្តាអាជីវកម្ម បរិបាល អ្នកមានប្រជាប្រិយភាពដើម្បីចលនាចូលរួមវិភាគទានទៅក្នុងមូលនិធិនេះ។ នៅខែ ធ្នូ ឆ្នាំ ២០១១ ទម្រង់នេះបានបង្កើតឡើង និងពេញសិទ្ធិចេញបង្ហាញមុខដំបូងបង្អស់នៅទីប្រជុំជនកូវក្វាង ជាមួយនឹងប្រភពមូលនិធិចលនាបាន ៦០ លានដុង។ ឆ្លងតាមនោះ រំសាយឲ្យមុខសញ្ញា ០៤ នាក់ ដើម្បីបានបុលទុនសម្រាបវិនិយោគទៅក្នុងបណ្តាទម្រង់ផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ ជាមួយនឹងកម្រិតបុលក្នុងមនុស្សម្នាក់ពី ១០-១៥ លានដុង រយះពេល ២៤ ខែ ជាមួយនឹងការប្រាក់ទាប។ ឆ្លងតាមការត្រួតពិនិត្យតាមដាន ក្នុងដំណាក់កាលប្រើប្រាស់ប្រាក់ទុន អ្នកដែលបានឧបត្ថម្ភទុនតែងឧស្សាហ៍ព្យាយាមប្រកបរបររកស៊ី និងប្រើប្រាស់ប្រាក់ទុនបានត្រឹមត្រូវ។

ផ្តើមពីលទ្ធផលសម្រេចបាន ថ្នាក់ដឹកនាំនគរបាលស្រុកទីវកឹង ចង្អុលការដល់នគរបាលបណ្តាឃុំ ទីប្រជុំជនឲ្យដំណើរការចលនាបណ្តាអាជីវកម្ម និងបណ្តាបរិបាលចូលរួមវិភាគទានដើម្បីកសាងមូលនិធិដើម្បីទុកឲ្យមានប្រភពទុនច្រើនឧបត្ថម្ភដល់ជនប្រតិបត្តិ សម្រេចទោសពន្ធនាគារចូលរួមរស់នៅក្នុងមូលដ្ឋានឡើងវិញ ដើម្បីជួយឲ្យជនទាំងនេះមានលក្ខណៈពង្រីលសេដ្ឋកិច្ចគ្រួសារ។ គិតមកដល់បច្ចុប្បន្ននេះ ស្រុកទីវកឹងបង្កើតបាន ១១ ក្លឹបនៅ ១១/១១ ឃុំ ទីប្រជុំជន ជាមួយនឹងចំនួនទឹកប្រាក់ជាង ១,១ ពាន់លានដុង ឆ្លងតាមនោះ មានមនុស្ស ៦៨ នាក់បានឧបត្ថម្ភជាមួយនឹងចំនួនទឹកប្រាក់ជាង ០១ ពាន់លានដុង។ ទន្ទឹមនឹងនោះ នគរបាលស្រុកនៅទាំងសហការជាមួយនឹងការិយាល័យទំនាក់ទំនងធនាគារគោលនយោបាយសង្គមរំសាយឲ្យ ១២ រូមបានបុលជាមួយនឹងទឹកប្រាក់ ២២៥​ លានដុងសម្រាប់វិនិយោគទៅក្នុងបណ្តាទម្រង់ផលិតរបស់គ្រួសារ។

ដើម្បីសន្សឹមៗនឹងជួយឧបត្ថម្ភដល់ជនប្រតិបត្តិសម្រេចទោសពន្ធនាគារ វិលមកមូលដ្ឋានឆាប់បានចូលរួមរស់នៅក្នុងសហគមន៍ចីរភាព កាត់បន្ថយការល្មើសច្បាប់ឡើតវិញនោះ នគរបាលស្រុកទីវកឹងសំណើរដ្ឋអំណាចមូលដ្ឋានគម្បីយកចិត្តទុកដាក់ដល់បណ្តាមុខសញ្ញាជនប្រតិបត្តិសម្រេចទោសពន្ធនាគារវិលមកមូលដ្ឋាន ចង្អុលការដល់បណ្តាផ្នែក អង្ការមហាជន សហការជាមួយនឹងបណ្តាអ្នកមុខអ្នកការ អ្នកមានប្រជាប្រិយភាពជានិច្ចកាលជួបសំណេះសំណាលដើម្បីជំរុញទឹកចិត្ត ឧបត្ថម្ភនៅគ្រាដែលជួបលំបាក។ ផ្តើមពីនោះ បង្កភាពស្និទ្នស្នាលដើម្បីឧបត្ថម្ភឲ្យពួកនេះលុបបំបាតនូវការតូចចិត្ត។ គណៈថ្នាក់ដឹកនាំនគរបាលស្រុកទីវកឹងមានទួនាទីធ្វើជាស្នូលក្នុងការចង្អុលការបណ្តាក្រុមមានការទាក់ទិនសហការជិតដិតជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងនគរបាលឃុំ ទីប្រជុំជន កោះហៅ និងចលនាផ្ទាល់ដល់ស្ថាប័ន អង្គការចាត់តាំងសាសនា អាជីវកម្ម និងបណ្តាអ្នកបរិបាលជាមួយនឹងស្មារតីស្ម័គ្រចិត្តចូលរួមវិភាគទានសម្រាប់ឧបត្ថម្ភដល់បណ្តាជនភ័នច្រឡំខុសឆ្គងពេលបានវិលមកមូលដ្ឋានដើម្បីមានការងារធ្វើលំនឹង ពង្រីកសេដ្ឋកិច្ចគ្រួសារ។ បន្តរក្សាខ្ជាប់ និងពង្រីកទូលាយមូលនិធិឧបត្ថម្ភការចូលរួមរស់នៅក្នុងសហគមន៍ឡើងវិញ ។ ទន្ទឹមនឹងនោះ ជារៀងរាលឆ្នាំ ត្រូវមានការបូកសរុបវាយតម្លៃលទ្ធផលដំណាក់កាលធ្វើសកម្មភាពរបស់គណៈអធិការ ការរកទទួលទានរបស់ជនដែលបានឧបត្ថម្ភទុនដើម្បីមានវីធានការដោះស្រាយការទុកលំបាកបានទាន់ពេល។

ក្រៅពីនោះ ក្នុងដំណាក់កាលអនុវត្ត គណៈអធិការនៃបណ្តាក្លឹបជានិច្ចកាលត្រូវក្តាប់ខ្ជាប់ស្ថានភាពប្រែប្រួលរបស់ជនប្រតិបត្តិសម្រេចទោសពន្ធនាគារ ពិសេសគឺចំពោះចំនួនអ្នកដែលបានឧបត្ថម្ភប្រាក់ទុនបានកែប្រែខ្លួនពីអាក្រក់មកជាល្អ ខិតខំព្យាយាមរកទទួលទានសម្រេចបានលទ្ធផលល្អ។ ធ្វើសេនាធិការ សំណើបណ្តារូបភាពដើម្បីស្ងើចសរសើរ ជំរុញទឹកចិត្តដល់ជនទាំងនោះ រួមចំណែកសន្សឹមៗនឹងកាត់បន្ថយដល់កម្រិតទាមបំផុតបណ្តាករណីល្មើសច្បាប់សារឡើងវិញនៅលើភូមិសាស្ត្រស្រុក៕ប្រែសម្រួល៖រតនា

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.