• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ភាពសុខដុមមនោសញ្ចេតនាកងទ័ព-ប្រជាជន

27/11/2020 08:24

បុណ្យតេតកងទ័ព-ប្រជាជនជាឱកាសសម្រាប់កងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងរដ្ឋអំណាចបណ្តាផ្នែក បណ្តាថ្នាក់ចាត់តាំងសប្បាយរីករាយទទួលអំណរនិទាឃរដូវបុណ្យតេតជាមួយនឹងប្រជាជនតំបន់ជ្រៅតំបន់មូលដ្ឋានតស៊ូដើម្បីរួមជា មួយនឹងមូលដ្ឋានអនុវត្តគោលនយោបាយសុខុមាលភាពសង្គមជាមួយនឹងចលនាប្រឡងប្រណាំង “កងកម្លាំងប្រដាប់អា វុធរួមកម្លាំងកសាងជនបទថ្មី”។ កសាងបណ្តាសំណង់បម្រើតម្រូវការសុខុមាលភាពប្រជាជនបង្កលក្ខណៈសម្រាប់ប្រជាជនលំនឹងជីវភាព។

ស្ពានជនបទនៅភូមិហ្វាឡាក។ រូបថតៈ ថាញ់ញ៉ា

     ក្នុងកម្មវិធីបុណ្យតេតកងទ័ព-ប្រជាជន កងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងបណ្តាគណៈ ផ្នែក អង្គាករមហាជន និងរដ្ឋអំណាចមូលដ្ឋានអនុវត្តការងារតបស្នងសងគុណ ថែទាំជីវភាពសម្ភារៈស្មារតីជូនគ្រួសារគោលនយោបាយ និង ប្រជាជនជាមួយនឹងសំណង់ការងារធ្វើជាច្រើន ដូចជា៖​កសាងស្ពានធ្វើផ្លូវសាងសង់ផ្ទះជូនមុខ​សញ្ញាគោលនយោបាយ។ បុណ្យតេតេកងទ័ព-ប្រជាជនឃុំលឿងហ្វា (អា) ស្រុកចូវថាញ់ឆ្នាំ ២០១៨ កន្លងហើយកងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជនចូលរួមពលកម្មជួយប្រជាជនកសាង និងជួសជុលផ្ទះជូនគ្រួសារគោលនយោបាយបាន ៧២ ខ្នង កសាងស្ពានបាន ១៧ កន្លែង កសាងផ្លូវ បាន ០៤ ខ្សែ ជូនអំណោយដល់គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ សិស្សក្រីក្របាន ២.១១៥ ចំណែកពិនិត្យផ្តល់ថ្នាំព្យាបាលជំងឺដល់ប្រជាជនបាន ១.០០០ នាក់ ជាមួយនឹងទឹកប្រាក់ សរុបរួមជាង ០៨ ពាន់លានដុង។
សមមិត្តគឹមង៉ុកស្វឹង មេបញ្ជាការដ្ឋានយោ ធាឃុំលឿងហ្វា (អា) បានជូនដំណើរយើងខ្ញុំទៅទស្សនាកំណាត់ផ្លូវជនបទភូមិហ្វាឡាក (សេ) និងស្ពានដែលបានកម្មវិធីបុណ្យតេតកងទ័ព-ប្រ ជាជនឧបត្ថម្ភដល់ឃុំ។ កំណាត់ផ្លូវទូលាយ ០៣ ម៉ែត្រ ប្រវែង ១,៥ គីឡូម៉ែត្រគឺជាកំណាត់ផ្លូវគមនាគមន៍សំខាន់របស់ប្រជាជនបណ្តាភូមិហ្វាឡាក (សេ) និងភូមិដាយទែន ឃុំលឿងហ្វា (អា)។ មិនត្រឹមតែដូច្នោះ ស្ថិតនៅលើកំណាត់ផ្លូវគមនាគមន៍នេះនៅទាំងមានស្ពានមួយដែលបានកម្មវិធីបុណ្យតេតកងទ័ព-ប្រជាជនឧបត្ថម្ភធំទូលាយ ០៣ ម៉ែត្រ ប្រវែង ១៤ ម៉ែត្រ។ បង ង្វៀងវុាំងញ៉ាញនៅភូមិហ្វាឡាក (សេ) រីករាយ បានឲ្យដឹងថា៖ ស្ពាននេះបានសាងសង់សម្រេច ប្រជាជនធ្វើដំណើរទៅមកបានងាយស្រូលប្អូនៗ កុមារាកុមារីទៅរៀនក៏ងាយស្រួលដែរ ប្រជាជននរណាក៏មានសេចក្តីសប្បាយរីករាយ នឹងជានិច្ចកាលនឹករលឹកដល់ពូៗកងទ័ពបានរួមជាកម្លាំងកសាងស្ពាននេះសម្រាប់បម្រើប្រជាជន។
       គ្រួសារលោកពូង្វៀងវុាំងភុកបានឲ្យដឹងថា៖ នៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វា (អា) ដែល បានបុណ្យតេតកងទ័ព-ប្រជាជនឧបត្ថម្ភប្រាក់ ៥០ លានដុងដើម្បីកសាងផ្ទះ។ ពេលមើលឃើញ ខ្នងផ្ទះស្អាតស្ថិតនៅក្បែរកំណាត់ធារាសាស្ត្រវាលស្រែជុំវិញ​ គឺជាវាលស្រែស្រូវកំពុងបែកគុម្ពហាក់ដូចជាបង្ហាញឲ្យឃើញជីវភាពសុខដុមរបស់ គ្រួសារខ្ញុំ និងប្រជាជននៅទីនេះ។ កាលពីឆ្នាំ ១៩៨៥ លោកពូភុកទៅបំពេញកាតព្វកិច្ចយោធាធ្វើភារកិច្ចបម្រើអន្តរជាតិនៅកម្ពុជាជាមិត្តភាព។ ក្រោយអស់រយៈកាល ០៥ ឆ្នាំ លោកពូបាន ចេញទ័ពវិលមកមូលដ្ឋាន អាស្រ័យដោយខ្វះដីផលិតបានជាជីវភាពកាន់តែលំបាក ខ្នងផ្ទះបានកសាងដោយឫស្សីស្លឹករបស់គ្រួសារត្រូវ ទ្រុឌទ្រោមប៉ុន្តែមិនទាន់មានលក្ខណៈដើម្បីជួសជុល។ កម្មវិធីបុណ្យតេតកងទ័ព-ប្រជាជនបានឧបត្ថម្ភឲ្យគ្រួសារបំពេញបន្ថែមកសាងបានផ្ទះមួយខ្នងសមរម្យ។
     បុណ្យតេតកងទ័ព-ប្រជាជននៅឃុំភឿងថាញ់ ស្រុកកាងឡុងឆ្នាំ ២០២០ ជាមួយនឹងសកម្មភាពជាច្រើនដូចជា៖ ចាត់តាំងល្វែងតាំងពិព័ណ៍ បណ្តាផលិតផលឈើដាំ សត្វចិញ្ចឹម សិប្បកម្ម របស់ស្រុកកាងឡុងបាន ១៤ ល្វែង។ ចាត់តាំង បណ្តាល្បែងប្រជាប្រិយ កម្មវិធីដោះដូរវប្បធម៌សិល្បៈជូនសម្ព័ន្ធយុវជន និងប្រជាជនមូលដ្ឋានចូលរួម។ ចលនាប្រភពថវិកាកសាងស្ពានបាន ០៣ កន្លែង កសាងកំណាត់ផ្លូវគមនាគមន៍ជន បទបាន ០២ ខ្សែ កសាងផ្ទះជូនមុខសញ្ញាគោលនយោបាយ បាន ២៨ ខ្នង បំពាក់អំពូលភ្លើងចាំង​បំភ្លឺផ្លូវភូមិស្រុកបាន ០៦ គីឡូម៉ែត្រ ជូនអំ ណោយដល់គ្រួសារគោលនយោបាយគ្រួសារ ក្រីក្រ គ្រួសារជិតក្រ មនុស្សឯកោបាន ១.៩០០ ចំណែក ពិនិត្យជូនថ្នាំព្យាបាលជំងឺដល់ប្រជា ជនលើភូមិសាស្ត្រឃុំបានជាង ១.០៥០ នាក់។
     គ្រួសារលោក ផាមវុាំងញឿក នៅភូមិង្វៀកទ្រឿង ឃុំភឿងថាញ់ជាគ្រួសារក្រីក្រគ្មានដីផលិត គ្រួសារស្នាក់នៅក្នុងផ្ទះមួយខ្នងទ្រុឌទ្រោមបណ្តោះ អាសន្ន។ នៅចុងឆ្នាំ ២០១៩ គ្រួសារពូបាន បុណ្យតេតកងទ័ព-ប្រជាជនឧបត្ថម្ភ ៣០ លានដុងសម្រាប់សាងសង់ផ្ទះក្រាលថ្មផ្កា ដំបូលប្រក់ ស័ង្កសីគឺជាផ្ទះមួយខ្នងដែលពីយូរមកហើយ ​ គ្រួសារលោកប្រាថ្នាឥឡូវនេះបានសម្រេចដូចបំណងប្រាថ្នា។ បច្ចុប្បន្ននេះប្តីប្រពន្ធលោកពូមានអាយុកាន់តែច្រើន កូនៗសុទ្ធតែកសាងគ្រួសារចេញនៅដោយឡែករៀងៗខ្លួន ផ្ទះនេះគឺជាទ្រនំសុខរបស់ប្តីប្រពន្ធលោកពេលឈានចូល វ័យចាស់។
    បណ្តាសំណង់ ការងារធ្វើទាំងនេះមិនត្រឹមតែបាននាំមកតម្លៃសម្ភារៈបុ៉ណ្ណោះវានៅទាំងនាំមកនូវតម្លៃស្មារតី ការដឹងគុណរបស់កងកម្លាំងប្រ ដាប់អាវុធ របស់បណ្តាថ្នាក់ បណ្តាផ្នែកជាមួយនឹងប្រជាជនតំបន់ជ្រៅតំបន់ជនបទ ឆ្លងតាមនោះលាតត្រដាងឡើងនូវមនោសញ្ចេតនាកងទ័ព-ប្រជាជនផ្សារភ្ជាប់ភាពសុខដុម៕ 
                   

ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.