• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ភូមិអញ្ចាញ់(បេ)៖ បំផុសចលនាប្រជាជនអនុវត្តចលនា «ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស»

20/11/2020 08:00

កាលពីមុន អាស្រ័យកម្រិតប្រជាបញ្ញាមិនស្មើគ្នា ម៉្លោះហើយ ការគោរពច្បាប់របស់ប្រជាជនមួយចំនួនមិនសូវបានល្អនៅកើតមានអបាយមុខសង្គម។ កំណត់បានពីប្រការនោះ សាខាបក្ស គណៈកម្មការប្រជាជនភូមិអញ្ចាញ់ (បេ) បានបំផុសចលនាបណ្តាគ្រួសារចូលរួមអនុវត្តល្អចលនា «ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស» ទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជន។

មាមីងខ្មែរភូមិអញ្ចាញ់ (បេ) ចូលរួមស្តាប់ការផ្សព្វផ្សាយអប់រំច្បាប់។

        ភូមិអញ្ចាញ់(បេ) ឃុំឡុងហ៊ីប ស្រុកថ្កូវ មានគ្រួសារប្រជាជនចំនួន ២០៦ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ៨៦៨ នាក់ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរ ១៧៨ គ្រួ ស្រូបយកអត្រា ៨៦,៤%។ អនុវត្តសារាចរលេខ០៩/CT-TW របស់គណៈលេខាមជ្ឈិមបក្សស្តីពី«បង្កើនការដឹកនាំរបស់បក្សចំពោះចលនាទូទាំងប្រជាជនការពារសន្តិសុខក្នុងស្ថានភាពថ្មី» សារាចរលេខ ៤៨-CT/TW​ ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១០របស់ការិយាល័យនយោបាយស្តីពី«បង្កើនការដឹកនាំរបស់បក្សចំពោះការងារតស៊ូបង្ការ បង្រ្កាបបទល្មើសក្នុងស្ថានភាពថ្មី»​ ក្នុងឆ្នាំ ២០២០ សាខាបក្ស គណៈកម្មការប្រជាជនភូមិអញ្ចាញ់(បេ) សហការជាមួយនគរបាល បណ្តាអង្គការមហាជនឃុំកសាងទម្រង់«អបរំ ទាក់ទាញមុខសញ្ញានៅនឹងគ្រួសារនិងសហគមន៍អាសយជន» ក្នុងមូលដ្ឋានសាសនា​ចាត់ តាំងការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយចលនា«ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស» បានចំនួន ១០ លើក​ដោយមានមនុស្សជាង ២៥០ លើកនាក់ចូលរួម។ បណ្តាខ្លឹមសារផ្សព្វផ្សាយផ្តុំទៅលើការងារបង្ការ បង្រ្កាបបណ្តាបទលើ្មស បណ្តាសារាចររបស់រដ្ឋាភិបាល សារណែនាំរបស់ក្រសួងនគរបាលសកម្មភាពបណ្តាអបាយមុខសង្គម ដូចជា៖ ឥណទានងងិត គ្រឿងញៀន បង្កអុកឡុកធ្វើឱ្យបាត់សណ្តាប់ធ្នាប់សាធារណៈ។ល។ ទន្ទឹមនឹងនោះបានផ្សាយដោយខិត្តបណ្ណអំពី            ការងារបង្ការ បង្រ្កាបគ្រឿងញៀនដល់ប្រជាជន​ បានប្រជាជនផ្តល់ជូនប្រភពដំណឹងមានតម្លៃចំនួន ៩ ដំណឹង ជួយឱ្យផ្នែកនគរបាលដោះស្រាយបានទាន់ពេល មិនទុកឱ្យកើតមានជាចំណុចក្តៅនៅលើភូមិសាស្រ្ត។ តាមរយៈបណ្តាទង្វើខាងលើ បានរួមចំណែកលើកកម្ពស់ស្មារតីប្រតិបត្តិគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋក្នុងប្រជាជន ជាពិសេសរួមចំណែករក្សាលំនឹងសណ្តាប់ធ្នាប់តំបន់អាសយជន។

         បងគាងថាញ់ ប្រជាជននៅភូមិអញ្ចាញ់ (បេ) បានឱ្យដឹងថា៖ ឆ្លងតាមរយៈការផ្សព្វផ្សាយរបស់រដ្ឋអំណាចមូលដ្ឋានស្តីពីការងារការពារសន្តិសុខមាតុប្រទេស ការបង្ការ បង្រ្កាបបទល្មើស អបាយមុខសង្គម ខ្ញុំសម្គាល់ឃើញថា ប្រជាជននៅក្នុងភូមិតែងមានស្មារតីប្រតិបត្តិច្បាប់បានល្អ។ កាលពីមុនមានករណីស្រវឹងស្រវិត បង្កអុកឡុកធ្វើឱ្យបាត់សណ្តាប់ធ្នាប់​បង្កអំពើហឹង្សាក្នុងគ្រួសារ បច្ចុប្បន្ន អ្នកទាំងនោះមានការកែប្រែរបៀបរស់នៅ របៀបធ្វើដ៏គួរឱ្យពណ៌នា ជាក់ស្តែងគឺពួកគាត់មានការឧស្សាហ៍ព្យាយាមជាងក្នុងពលកម្មផលិត ដើម្បីធ្វើមានស្របច្បាប់សម្រាប់ខ្លួនសម្រាប់គ្រួសារ។

         បច្ចុប្បន្ន ទម្រង់ក្លឹប «អប់រំ ទាក់ទាញមុខសញ្ញានៅនឹងគ្រួសារ និងសហគមន៍អាសយជន»ក៏ពង្រីកបានប្រសិទ្ធភាព រួមចំណែកកែប្រែរបៀបរស់នៅសម្រាប់មុខសញ្ញាមានបាតុភាពបំពាន និងបណ្តាមុខសញ្ញាដែលមានការជ្រុលជ្រួសប្រតិបត្តិរួចរាល់ការពិន័យ។ ទន្ទឹមនឹងនោះ ពង្រឹងក្រុមស័្វយគ្រប់គ្រង ៥ កន្លែងលើភូមិសាស្រ្តធ្វើសកម្មភាពត្រូវតាមសេចក្តីកំណត់។

         លោកថាច់ជេដ្ឋា ប្រធានគណៈកម្មការប្រជាជនភូមិអញ្ចាញ់(បេ)បានឱ្យដឹងថា៖ បំផុសចលនាបណ្តាគ្រួសារលើភូមិសាស្រ្តប្រតិបិត្តល្អចលនា«ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស»តែងជាក្តីប្រាថ្នារបស់សាខាបក្ស គណៈកម្មការប្រជាជនភូមិ ។ លទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លង ក៏ស័ក្តិសមជាមួយភារកិច្ចរបស់មូលដ្ឋាន។ អាស្រ័យហេតុនោះ ដើម្បីរក្សា និងលើកកម្ពស់ជាងទៀតការងារបំផុសចលនាប្រជាជន សាខាបក្ស គណៈកម្មការប្រជាជនភូមិបានដាក់ចេញកម្រិតផែនការខិតខំមួយចំនួន​ ក្នុងនោះបន្តសហការជាមួយគណៈការងាររណសិរ្សភូមិអនុវត្តល្អសេចក្តីសម្រេចចិត្តអន្តរក្រសួងផែនការសហផ្នែករវាងរណសិរ្ស បណ្តាសាខាសមាគមអង្គការមហាជន និងនគរបាលដើម្បីធ្វើល្អការងារផ្សព្វផ្សាយការបង្ការ បង្ក្រាបបណ្តាបទលើ្មស អបាយមុខសង្គម អនុវត្តល្អសារាចរលេខ ០៨  លេខ ០៩របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្តីពី«កិច្ចចលនាទូទាំងប្រជាជនចូលរួមបង្ការ បង្ក្រាបបទល្មើស»។ ទន្ទឹមនឹងនោះ ចាត់តាំងអនុវត្តល្អសេចក្តីសម្រេចចិត្ត លេខ ០៩/NQ-CP របស់រដ្ឋាភិបាលស្តីពី «កម្មវិធីគោលដៅជាតិបង្ការ បង្ក្រាបបទល្មើស» កសាងនិងពង្រីកកងកម្លាំងស្នូល​ លើកកម្ពស់ប្រសិទ្ធភាពជាងទៀតបណ្តាទម្រង់ក្លឹប ក្រុមស្វ័យគ្រប់គ្រងលើភូមិសាស្រ្ត៕

អត្ថបទ - រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.