16/07/2021 08:48
ចាប់ឃាត់ខ្លួននិងរឹបយកមធ្យោបាយបណ្តាមុខសញ្ញាប្រណាំងម៉ូតូខុសច្បាប់។
បណ្តាមុខសញ្ញាត្រូវពិន័យរួមមាន៖ ឡេយ៉ឹងអាយុ ១៦ ឆ្នាំ នៅឃុំហ៊ីវថាញ់ ឡេង្វៀងដាំងយ្វី អាយុ ២៧ ឆ្នាំ នៅឃុំញើងបិញ ឡេថាញ់ហៀវ អាយុ ១៦ ឆ្នាំ នៅឃុំថើយហ្វា ស្រុកតាអន់ជាមួយគ្នា ឡេទ្រឿងស៊ើង អាយុ ២០ ឆ្នាំ នៅឃុំម៉ីថាញ់ត្រុង ស្រុកតាមបិញ ប៊ូយមិញទ្រឿង អាយុ ១៩ ឆ្នាំនៅឃុំដុងភូ ស្រុកឡុងហូ ខេត្តវិញឡុង ង្វៀងទ្រីង្វៀង អាយុ ២១ ឆ្នាំ នៅឃុំថាញ់ភូ ស៊ើងថាញ់ញឹក អាយុ ១៩ នៅឃុំថុងហ្វា ស្រុកកូវកែ ជាមួយគ្នា ឡេឌឹកតាយ អាយុ ២៣ ឆ្នាំ នៅឃុំតឹងបិញ ស្រុកកាងឡុង ត្រឹងមិញតៀង អាយុ ២០ ឆ្នាំ នៅឃុំ ងាយហុង ស្រុកទីវកឹង ខេត្តត្រាវិញ។
មុននោះ ពេលជិតភ្លឺនាថ្ងៃទី ២៩ មេសា ទទួលបានដំណឹង ក្រុមតម្រូតចរាចរណ៍នគរបាលស្រុកកូវកែ រួមជាមួយនឹងនគរបាលឃុំចាត់តាំងយាមល្បាតចាប់បានភស្តុតាង បណ្តាមុខសញ្ញាដែល បានពោលខាងលើ កំពុងប្រណាំងម៉ូតូខុសច្បាប់ នៅលើកំណាត់ផ្លូវជាតិលេខ ៥៤ របស់ភូមិត្រាមែក ឃុំថុងហ្វា ស្រុកូវកែ។ ស្ថិតនៅនឹងស្ថាប័ន នគរបាល បណ្តាមុខសញ្ញាបានសារភាពអំពីបទល្មើស។ ក្រុមតម្រូតចរាចរណ៍បានកត់ហេតុបទល្មើសរួមជាមួយនឹងកំហុសមួយចំនួនផ្សេងៗដូចជា៖ គ្មានលិខិតបើកបរ គ្មានប្រព័ន្ធបន្ថយសម្លេង ផ្លាស់ប្តូររចនាម៉ូតូដោយខ្លួនឯង មិនទាន់គ្រប់អាយុបើកបរម៉ូតូ។ល។
ជាមួយនឹងបណ្តាកំហុសខាងលើ គណៈកម្មាធិការប្រជាជនស្រុកកូវកែចេញសេចក្តីសម្រេចចិត្តពិន័យមុខសញ្ញាឡេយ៉ឹង ៤,៥ លានដុង ង្វៀងទ្រីង្វៀង ៨,៨ លានដុង ឡេទ្រឿងស៊ើង ៨,១ លាន ដុង ស៊ើងថាញ់ញឹក ៩,៥ លានដុង។ ទន្ទឹមនោះ បង្ខំឱ្យបង់ចំនួនប្រាក់ប្រហាក់ប្រហែលនឹងមធ្យោបាយប្រណាំងពី ១៦-១៨ លានដុង ចំពោះមុខសញ្ញា យ៉ឹង ស៊ើង ញឹក ង្វៀងទៀតផង។ នគរបាលស្រុកពិន័យពី ៧,៨-១០,៤ លានដុង ឃាត់យកមធ្យោបាយចំពោះមុខសញ្ញាយ្វី តាយ ទ្រឿង តៀង។ ដោយឡែកឡេថាញ់ហុីវ ត្រូវពិន័យព្រមាន និង បង្ខំឱ្យបង់ប្រាក់ ៣,២ លានដុង៕
កម្ទេចកន្លែងជល់មាន់
ទទួលបានដំណឹងរបាយការណ៍ពីប្រជាជន នគរបាលឃុំដាឡុក និងនគរបាលស្រុកចូវថាញ់ ត្រួតពិនិត្យចាប់ភស្តុតាងមុខសញ្ញាជាច្រើននាក់ កំពុងជល់មាន់ស៊ីសងដោយប្រាក់នៅតំបន់វាលស្រែរបស់ភូមិអូរតាពៅ ឃុំដាឡុក។
បណ្តាមុខសញ្ញាត្រូវឃាត់ខ្លួនរួមមាន៖ តៀងតៀងត្រៀង អាយុ ៥០ ឆ្នាំ នៅភូមិចាយ៉ា ឃុំវិញ កីម ង្វៀងវុាំងកៀម អាយុ ៥១ ឆ្នាំនៅអនុសង្កាត់លេខ ១ ទីប្រជុំជនម៉ីឡុង ឡឹមវុាំងមិញកាញ់ អាយុ ៣១ ឆ្នាំ នៅភូមិបើកិញទី ១ ឃុំម៉ីហ្វា ស្រុកកូវង៉ាងជាមួយគ្នា ង្វៀងថាយយុង អាយុ ៤២ ឆ្នាំ នៅ ភូមិង៉ូវុាំងគៀត ឃុំតឹបងាយ ស្រុកទីវកឹង និងង្វៀង ហុងភឿក អាយុ ២៨ ឆ្នាំ នៅភូមិភូញៀវ ឃុំម៉ីចាញ់ ស្រុកចូវថាញ់។ វត្ថុភស្តុតាងប្រមូលបានរួមមានមាន់ ០៣ ក្បាល ឆ្នាល់មាន់ធ្វើអំពីលោហធាតុចំនួន ១២ ឆ្នាល់ ជញ្ជីងនាឡិកា ០១ គ្រឿង ម៉ូតូ ២៤ គ្រឿង និងវត្ថុជាភស្តុតាងជាជ្រើនទៀតសម្រាប់ចាត់តាំងជល់មាន និងទឹកប្រាក់ជាង ២៦ លានដុង។
ឆ្លងតាមការធ្វើការជាបឋមបណ្តាមុខសញ្ញាសារភាពអំពីបទល្មើស និងឱ្យដឹងថាទើបរើកន្លែងមកទីនេះដើម្បីជល់មាន់បានប៉ុន្មានថ្ងៃ ក្នុងការជល់ ម្តងៗស៊ីសងពី ០៥-១០ លានដុង៕ ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។