• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅមូលដ្ឋាន

04/06/2024 09:39

     កាលពីថ្ងៃទី ២៨ ខែឧសភា ស្ថិតនៅនឹងឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ នាយកដ្ឋានកសាងចលនា​ការពារមាតុភូមិ (ក្រសួងនគរបាល) និងនគរបាលខេត្តត្រាវិញចាត់តាំងសន្និបាតផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅមូលដ្ឋានឆ្នាំ​ ២០២៤។

នគរបាលខេត្តត្រាវិញជូនលិខិតសរសើរដល់បណ្តាសមូហភាព បុគ្គល។

     វរសេនីយ៍ឯក ហ្វិញវ៉ាំងទិន នាយករងនគរបាលខេត្តធ្វើជាអធិបតី។ អញ្ជើញចូលរួមមានវរសេនីយ៍ឯកង្វៀងផុងទីន អនុប្រធាននាយកដ្ឋានកសាងចលនាការពារ​សន្តិសុខមាតុភូមិរួមជាមួយនឹងបណ្តាមេបញ្ជាការនៃបណ្តាអង្គភាពជំនាញរបស់នាយកដ្ឋានកសាងចលនាការពារសន្តិសុខមាតុភូមិ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង (ក្រសួងនគរបាល) តំណាងនគរបាលបណ្តាអង្គភាពជំនាញនគរបាលខេត្ត គណៈកម្មាធិការប្រជាជនស្រុកថ្កូវ ទីវកឹង និងតំណាងអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាព និងប្រជាជនជិត ៥០០ អង្គ -រូប។

     ស្ថិតក្នុងសន្និបាតនគរបាលខេត្តបានបញ្ចាំងបទពណ៌នាផ្សព្វផ្សាយជាមួយនឹងបណ្តាខ្លឹមសារកត់សម្គាល់តួនាទីរបស់អ្នកមុខអ្នកការសាសនាក្នុងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់​នៅ​នឹងមូលដ្ឋាន។ ទន្ទឹមនឹងនោះ បណ្តាអង្គភាពជំនាញនគរបាលខេត្តរបាយការណ៍​បណ្តាឯកទេសបទស្តីពីការលើកកម្ពស់ចំណេះដឹង ប្រុងប្រយ័ត្នចំពោះបណ្តាឧបាយកល​មួលបង្កាច់ផ្សព្វផ្សាយ កលល្បិចប្រតិដ្ឋញុះញង់ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជន​ជាតិរបស់បណ្តាអានុភាពជាអមិត្ត បណ្តាវិធីសាស្ត្រ ឧបាយកលធ្វើសកម្មភាពរបស់ឧក្រឹដ្ឋជនបោកបញ្ជោតប្រវ័ញ្ចនៅលើលំហបណ្តាញ និងបណ្តាវិធានការបង្ការទប់ស្កាត់ លើកកម្ពស់ចំណេះដឹងរបស់មហាជនប្រជាជនក្នុង​ការបង្ការប្រឆាំងឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម គ្រឿងញៀន ផលប៉ះពាល់របស់​គ្រឿងញៀន និងរបៀបបង្ការ។  

     ដើម្បីជំរុញទឹកចិត្តស្ងើចសរសើរដល់បណ្តាសមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុង​ការងារផ្សព្វផ្សាយចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅលើភូមិសាស្ត្រខេត្ត នាយកដ្ឋានកសាងចលនាប្រជាជនទាំងមូលការពារសន្តិ​សុខមាតុភូមិ (ក្រសួងនគរបាល) និងនាយកនគរបាលខេត្តត្រាវិញបានសម្រេចចិត្ត​ស្ងើចសរសើរដល់សមូហភាព ០៤ កន្លែង និងបុគ្គល ០៦ រូបដែលមានស្នាដៃឆ្នើម។  

     ក្នុងឱកាសនេះដែរ សមមិត្តអនុប្រធាននាយកដ្ឋានកសាងចលនាប្រជាជនទាំងមូល​ការពារសន្តិសុខមាតុភូមិ និងសមមិត្តនាយករងនគរបាលខេត្តបានជូនអំណោយ ១៥ ចំណែកដល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅបណ្តាឃុំតឹបស៊ើង តឹងស៊ើង លឺវង៉ីបអាញ់ អាងក្វាងហ៊ឺវ ស្រុកថ្កូវ និងឃុំតឹងហ៊ុង ហ៊ុងហ្វា តឹងហ្វា ស្រុកទីវកឹង។ មានយោបល់សន្និដ្ឋានសន្និបាត វរសេនីយ៍ឯក ង្វៀងផុងទីន អនុប្រធាននាយកដ្ឋាន​កសាងចលនាការពារសន្តិសុខមាតុភូមិ(ក្រសួងនគរបាល)បានកត់សម្គាល់ វាយតម្លៃខ្ពស់ការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន បណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជនរបស់ខេត្តត្រាវិញជាមួយការងារ កសាងចលនាការពារសន្តិសុខមាតុភូមិ។ ទន្ទឹមនឹងនោះសំណូមពរនគរបាលខេត្តត្រាវិញ​គប្បីបន្តធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ។ សេចក្តីណែនាំលេខ ១២៤/២០២១ /TT-BCA ចុះថ្ងៃទី ២៨/១២/២០២១ របស់ក្រសួងនគរបាលកំណត់អំពីតំបន់អាសយជន ឃុំ សង្កាត់ ទីប្រជុំជន ស្ថាប័ន អាជីវកម្ម មូលដ្ឋានអប់រំសម្រេចសម្បទា “សុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់” សេចក្តីណែនាំលេខ ២២/HD-V០៥-P២ ចុះថ្ងៃទី ១៨/១១/២០២២ ស្តីពីកសាង ពង្រីកទូលាយទម្រង់ គំរូជឿន​លឿនក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ កងកម្លាំងនគរបាលបង្កើនការសហការជាមួយនឹងយោធា រណសិរ្សមាតុភូមិ និងបណ្តា​គណៈ ផ្នែក អង្គការចាត់តាំងមហាជនទៅក្នុងការងារកសាងពង្រីកទូលាយទម្រង់ គំរូជឿន​លឿនក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ ជាពិសេសគឺបណ្តាកម្មវិធី ផែនការអន្តរផ្នែកដែលបានចុះហត្ថលេខាស្តីពីការងារធានាសន្តិសុខ សណ្តាប់ធ្នាប់។ ជំរុញទឹកចិត្ត ស្ងើចសរសើរទាន់ពេលដល់បណ្តាសមូហភាព បុគ្គលឆ្នើម បណ្តាទម្រង់ល្អ​ពូកែ របៀបធ្វើច្នៃប្រតិដ្ឋដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារកសាងចលនាប្រ​ជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅលើភូមិសាស្រ្តខេត្តត្រាវិញ៕

ប្រែសម្រួល៖ រតនា 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.