09/10/2020 08:56
កន្លងហើយ នៅលើវេទិការ ទំព័រ និងប្រព័ន្ធសង្គមបានផ្សាយជាច្រើនដំណឹងអំពីសកម្ម ភាពរបស់ប្រព័ន្ធ MyAladdinz នេះគឺជាប្រព័ន្ធរបស់ សម្ព័ន្ធ Success Resources សិង្ហបុរី ជំនាញខាងចាត់តាំងបណ្តាព្រឹត្តិការណ៍ផ្តើមអាជីពនៅច្រើនប្រទេស។ ប្រព័ន្ធ MyAladdinz នេះ បាន កសាង និងពង្រីករហ័សដូចជាស្ថានីយផ្សាយដោះដូរពាណិជ្ជកម្មអេឡិចត្រូនិចជាមួយនឹងផ្ទៃលក់ដូដោយទឹកប្រាក់ឡើងដល់ ៨០%។ ជន ដែលចង់បានចូលរួមក្នុង សហគមន៍ត្រូវប្រើប្រ ព័ន្ធ MyAladdinz គប្បីត្រូវបើកគណនេយ្យនៅលើប្រព័ន្ធ ហើយចាប់បង្ខំត្រូវមានអ្នកឧទ្ទេសនាម ទន្ទឹមនឹងនោះ ត្រូវបង់បញ្ចូលប្រាក់ទៅក្នុងគណនេយ្យលើក ដម្បូងយ៉ាងតិចណាស់ ១០០ ដុល្លារអាមេរិក។ បន្ទាប់ពីបញ្ចូលប្រាក់រួច អ្នក វិនិយោគនឹងបានចូលរួមទិញមុខទំនិញលក់មុខទំនិញនៅក្នុងប្រព័ន្ធ និងបានឧទ្ទេសនាមផល ប្រ យោជន៍ ជាច្រើនពេលដែលបានចូលរួម។
ថ្វីត្បិត តាមការវាយតម្លៃរបស់ស្ថាប័នសមត្ថ កិច្ច ប្រព័ន្ធនេះគឺជាផលិតផលមួយបានផ្សាយឲ្យទូរស័ព្ទប្រាជ្ញាគ្មាននីតិបុគ្គល តំណាងឲ្យពាណិជ្ជកម្ម ជនជាតំណាងច្បាប់នៅវៀតណាមឡើយ។ ទន្ទឹមនឹងនោះ ប្រព័ន្ធធ្វើសកម្មភាពតាមរូបភាពពហុសណ្ឋានមានសញ្ញាល្មើសច្បាប់ធ្វើសកម្មភាពពាណិជ្ជកម្ម ដើម្បីអូសទាញ កេណ្ឌប្រមូលចំនួនមនុស្សច្រើននាក់ចូលរួមចុះឈ្មោះ ដើម្បី បើកគណនេយ្យ បង់បញ្ចូលប្រាក់ទៅក្នុងប្រ ព័ន្ធ។ ជនដែលចូលរួម ប្រសិនបើឧទ្ទេសនាមបានមនុស្សផ្សងៗច្រើននាក់ ចូលរួមប្រើប្រាស់ និងទទួលបានប្រាក់កម្រៃភាគរយតាមបណ្តា កម្រិតថ្នាក់នៅក្នុងកាំជណ្តើររបស់ប្រព័ន្ធបានកំណត់។
នៅប្រទេសវៀតណាម បណ្តាមុខសញ្ញាពង្រីកប្រព័ន្ធ MyAladdinz អនុវត្តការកេណ្ឌប្រមូល ប្រ ភពទុន សងការប្រាក់តាមថ្ងៃ (០,២% ក្នុងមួយ ថ្ងៃ) ស្មើនឹងពន្ទុនៅលើប្រព័ន្ធ ថ្វីត្បិតអ្នកដែលប្រើប្រាស់ពេលដកហូតបានសាច់ប្រាក់ឬទេ គឺយោងទៅបណ្តាមុខសញ្ញាទៀត ផង។ អាស្រ័យ ដោយប្រព័ន្ធធ្វើសកម្មភាព តាមទម្រង់ពហុ សណ្ឋានបានជាយកប្រាក់របស់អ្នកក្រោយសងឲ្យអ្នកមុន ពេលដែលមិនទាក់ទាញបានអ្នកវិនិយោគថ្មីទេ គឺប្រព័ន្ធនេះអាចនឹងត្រូវមុខសញ្ញា វាយទម្លាក់ចុះ ដូច្នោះអ្នកវិនិយោគនឹងត្រូវបាត់ ប្រាក់ទាំងស្រុង។
នៅលើភូមិសាស្ត្រខេត្តត្រាវិញ ឆ្លងតាមការសំេណះសំណាលជាមួយ នឹងបណ្តាអង្គភាពជំនាញនគរបាលខេត្ត គិតមកដល់ពេលនេះមិនទាន់មានអង្គភាព អង្គការចាត់តាំងណា មួយដែលមានឈ្មោះ MyAladdinzបានផ្តាល់លិខិតអនុញ្ញតឲ្យធ្វើសកម្មភាពលក់ដូរពហុសណ្ឋានមុខទំនិញ ទន្ទឹមនឹងនោះមិនទាន់ទទួលបានព័ត៍មានឆ្លុះបញ្ចាំង ថ្កោលទោសរបស់ប្រជាជនអំពីបទល្មើសរបស់ការធ្វើសកម្មភាពដោយប្រព័ន្ធនេះឡើយ។ ថ្វីត្បិតដូច្នោះក្តី ដើម្បីកុំទុកឲ្យមានការអូសទាញចូលរួមវិនិយោគចូលក្នុងប្រព័ន្ធ MyAladdinz នេះ សូមសំ ណូមពរដល់ប្រជាជន កម្មាភិបាល បុគ្គលិក និយោជិតគប្បីត្រូវមានការប្រុងប្រយ័ត្ន មិនគប្បីចូលរួមបណ្តាអង្គសិក្ខាសាលា បណ្តាពិធីប្រជុំជូបសំណេះសំណាលដែលមានគំនិតចងធ្វើអាជីវកម្មតាមរូបភាពនេះរបស់បណ្តាក្រុមពូកមុខសញ្ញា ជៀសវាងស្ថានការណ៍ “ប្រាក់ក៏បង់ ថង់ក៏ដាច់”។
ទន្ទឹមនឹងនោះ អង្គការចាត់តាំងបុគ្គលដែល មានអំពើល្មើសច្បាប់ នឹងត្រូវវិនិច្ឆ័យយ៉ាងម៉ឹងម៉ាត់តាមអនុក្រឹត្យលេខ ៤០/២០១៨/NĐ-CP ចុះថ្ងៃទី ១២ មីនា ឆ្នាំ ២០១៨ របស់រដ្ឋាភិបាល “ស្តីអំពីការគ្រប់គ្រងធ្វើសកម្មភាពអាជីវកម្មតាមរូបភាពពហុសណ្ឋាន” អនុ ក្រឹត្យ លេខ ១៤១/ ២០១៨/ NĐ-CP ចុះថ្ងៃទី ០៨ តុលាឆ្នាំ ២០១៨ របស់រដ្ឋាភិបាលស្តីអំពី “ការកែប្រែ បំពេញបន្ថែម មាត្រាមួយចំនួនរបស់បណ្តាអនុក្រឹត្យវិនិច្ឆ័យ បទល្មើសច្បាប់ក្នុងការធ្វើសកម្មភាពអាជីវកម្មតាមរូបភាពពហុសណ្ឋាន” និងសេចក្តីកំណត់ នៅមាត្រា ២១៧ អា, លេខ ២៩០ របស់កម្រង ច្បាប់ព្រហ្មទណ្ឌ៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។