• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

បុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ ២០២១៖ ឧបត្ថម្ភឃុំឡុងហ៊ីបកសាងជនបទថ្មី

11/12/2020 09:04

ក្នុងកម្មវិធីបុណ្យតេតកងទ័ព-ប្រជាជន កងកម្លាំងប្រដាប់អាវុធ សហការជាមួយបណ្តាផ្នែក បណ្តាមូលដ្ឋានកេណ្ឌប្រមូលបណ្តាអាជីវកម្ម សប្បុរសជនឧបត្ថម្ភសម្ភារជំនួយបណ្តាមូលដ្ឋានដែលជួបការលំបាកឬកំពុងខិតខំអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។

ផ្លូវគមនាគមន៍នៅឃុំឡុងហ៊ីប។​ រូបចត៖ រតនា

   ឆ្នាំ ២០២១ គណៈចង្អុលការតេតកងទ័ព-ប្រជាជនខេត្តជ្រើសឃុំឡុងហ៊ីប ស្រុកថ្កូវ ជាមូលដ្ឋានចាត់តាំងបណ្តាសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន រួមចំណែកឲ្យឃុំឡុងហ៊ីបអនុវត្តសម្រេចបណ្តាលក្ខឋានការកសាងជនបទថ្មី។ ផ្សព្វផ្សាយកម្មវិធីតេតកងទ័ព-ប្រជាជន កងកម្លាំងប្រដាប់អាវុធរបស់ខេត្ត​ ស្រុកថ្កូវ អនុវត្តតាមគោលលំនាំ ៣​ រួម៖​ រួមហូបចុក​ រួមរស់នៅជាមួយ រួមធ្វើការ ក្នុងនោះធ្វើម្ចាស់ការគឺកងកម្លាំងយោធាមូលដ្ឋាន រួមជាមួយបណ្តាផ្នែក អង្ការមហាជន ធ្វើស្ពាន ផ្លូវ​ ជួសជុលផ្ទះ ជូនអំណោយដល់គ្រួសារគោលនយោបាយ។ល។ តេតកងទ័ព-ប្រជាជន ឈានមកដល់ ញ៉ាំងឲ្យទិដ្ឋភាពជនបទនៅឃុំឡុងហ៊ីបមានការវិវឌ្ឍន៍ថ្មី។ ប៉ុន្តែលទ្ធផលគួរកត់សំគាល់គឺកងទ័ពនិងប្រជាជនបន្តបង្កើនស្មារតីទទួលបន្ទុកការពាររក្សាភូមិ ស្ថានភាពសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបានលំនឹង។

   ទោះបីមិនទាន់ដល់តេតតឹងសឺវឆ្នាំ ២០២១ ប៉ុន្តែកម្មវិធីតេតកងទ័ព-ប្រជាជនតែងបានផ្សព្វផ្សាយពីពាក់កណ្តាលឆ្នាំ ២០២០​ និងបានចេញទ័ពកសាងសំណង់ឲ្យបានឆាប់រហ័ស។​ មកដល់បច្ចុប្បន្ន តេតកងទ័ព-ប្រជាជនស្រុកថ្កូវបានបំផុសចលនាបណ្តាអង្គការចាត់តាំង បុគ្គល បណ្តាផ្នែកចូលរួមវិភាគទានកសាងបណ្តាសំណង់​ ការងារបានជាង ១៧ ពាន់លានដុង។ ដោយឡែកឃុំឡុងហ៊ីបមានការងារជាច្រើនបានផ្សព្វផ្សាយ ដូចជា៖ សាងសង់ផ្ទះ ២៤ ខ្នងជូនមុខសញ្ញាគោលនយោបាយ ចាត់តាំងពិនិត្យជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃដល់គ្រួសារ ៥០០ គ្រួ​  ជូនអំណោយ ជិត ១.០០០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ ជូនទោចក្រយាន ១០ គ្រឿងដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។ តេតកងទ័ព-ប្រជាជន នៅទាំងឧបត្ថម្ភមូលដ្ឋានកសាងបន្ទប់រៀន ០២ បន្ទប់​ ធ្វើផ្លូវថ្មីប្រវែង ៥២០ ម៉ែត្រ កសាងបង្គោលទង់ ២៣៨ បង្គោល កងកម្លាំងស្រុកនៅទាំងឧបត្ថម្ភថ្ងៃពលកម្ម រួមជាមួយកងកម្លាំងរបស់ប្រជាជននៅមូលដ្ឋានអនាម័យបរិស្ថាន​ ដាំដើមឈើ បង្កសោភ័ណភាពជ្រះស្អាត។

   តាមលោកស្រីត្រឹងង៉ុកមិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ស្រុកថ្កូវបានឲ្យដឹង៖ តេតកងទ័ព-ប្រជាជនបានចាត់តាំងនៅឃុំឡុងហ៊ីបបង្កក្តីសប្បាយជូនចំពោះរដ្ឋអំណាចមូលដ្ឋាន និងប្រជាជននៅលើភូមិសាស្រ្ដឃុំ។ សកម្មភាពតេតកងទ័ព-ប្រជាជន មិនត្រឹមតែជួយពង្រឹងនិងពង្រីកមនោសញ្ចេតនាយោធា និងប្រជាជនឲ្យផ្សារភ្ជាប់ប៉ុណ្ណោះ ហើយនៅទាំងរួមចំណែកឧបត្ថម្ភមូលដ្ឋានអនុវត្តល្អការងារតបស្នងសងគុណ​ សុខុមាលភាពសង្គម និងកសាងជនបទថ្មី។ ជាមួយការឧបត្ថម្ភរបស់តេតកងទ័ព-ប្រជាជន បានរួមចំណែកជំរុញឲ្យឃុំឡុងហ៊ីបអនុវត្តសម្រេច និងបង្កើនគុណភាពបណ្តាលក្ខឋាន​ដូចជា៖ ប្រភពចំណូល​ លំនៅឋាននៅជនបទ បរិស្ថាន។ល។ បច្ចុប្បន្ន ឃុំឡុងហ៊ីបអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី។

   វរសេនីយ៍ត្រីង្វៀងវ៉ាំងដេ៖ អ្នកនយោបាយគណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវបានឲ្យដឹង៖ កំណត់តេតកងទ័ព-ប្រជាជន ជាសកម្មភាព “ប៉ិនប្រសប់ការងារប្រជាចលនា” ពោរពេញដោយអត្ថន័យជាក់ស្តែងរបស់ទូទាំងប្រព័ន្ធនយោបាយ។ ទន្ទឹមនឹងនោះជាឱកាសដើម្បីកងកម្លាំងប្រដាប់អាវុធរឹតបន្តឹងចំណងសាមគ្គីកងទ័ព-ប្រជាជន ហេតុនោះបណ្តាសមមិត្តក្នុងគណៈប្រតិបតិ្តការបក្ស​​ គណៈបញ្ជាការដ្ឋានយោធាស្រុក​ដល់កម្មាភិបាល​ យុទ្ធជនបានចូលរួមតេតកងទ័ព-ប្រជាជនអនុវត្តភារកិច្ចដោយស្មារតីស្ម័គ្រចិត្ត និងទទួលបន្ទុកខ្ពស់។

   ឱកាសបុណ្យតេតតឹងសឺវកំពុងឈានមកដល់​ ស្រុកថ្កូវ ឃុំតឹងហ៊ីបកំពុងសកម្មត្រៀមបម្រុងតេតកងទ័ព-ប្រជាជនប្រកបដោយភាពសុខដុម​ និងមានអត្ថន័យ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.