• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

បង្កើនការផលិតនៅកងអនុសេនាធំព័ត៌មាន

23/07/2021 10:03

បណ្ដាឆ្នាំកន្លង កងអនុសេនាធំព័ត៌មានការិយាល័យសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្តតែងជំរុញមាំការផលិត ធានាប្រភពស្បៀងអាហារគ្រប់គ្រាន់នៅនឹងកន្លែងសម្រាប់បំពេញបន្ថែមអាហារូបត្ថម្ភក្នុងពេលបាយរាល់ថ្ងៃជូនដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ សកម្មភាពបង្កើនការផលិតបានគណៈកម្មាធិការបក្សគណៈបញ្ជាការ និងកម្មាភិបាលយុទ្ធជនកងអនុសេនាធំយកចិត្តទុកដាក់អនុវត្តសម្រេចបានបណ្ដាលទ្ធផលគួរឲ្យកត់សម្គាល់។

រយៈពេលកន្លង កងអនុសេនាធំព័ត៌មានតែងអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន ធានាព័ត៌មានទំនាក់ទំនងរលូនឲ្យកងកម្លាំងប្រដាប់អាវុធខេត្ត ធានារ៉ាប់រងព័ត៌មានប្រៃសនីយ៍ទ័ព បញ្ជូន និងទទួលសារលិខិត ឯកសារឲ្យគណៈបញ្ជាការដ្ឋានយោធាខេត្ត។ ធានាព័ត៌មានទូរលេខឥតខ្សែ បម្រើព័ត៌មានទំនាក់ទំនងឲ្យគណៈបញ្ជាការដ្ឋានយោធាខេត្តជាមួយគណៈបញ្ជាការដ្ឋានយោធាបណ្ដាស្រុក និងយោធភូមិភាគ។ ក្រៅពីនោះ អង្គភាពនៅទាំងចូលរួមការងារហ្វឹកហាត់ ត្រៀមបម្រុង ប្រយុទ្ធ ឧបត្ថម្ភដល់បណ្ដាអង្គភាពក្នុងការងារសមយុទ្ធ និងកិច្ចការផ្សេងៗទៀត។ ទន្ទឹមនឹងការអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ជូននោះ ការងារបង្កើនការផលិតក៏បានគណៈបញ្ជាការកងអនុសេនាធំយកចិត្តទុកដាក់ ហើយចាត់ទុកជាភារកិច្ចមួយក្នុងបណ្ដាភារកិច្ចបានរក្សាជាប្រចាំ និងបន្តបន្ទាប់។

បណ្តាយោធិនថែទាំបន្លែ។

កងអនុសេនាតូចនីមួយៗបានប្រគល់ឲ្យទទួលបន្ទុកតាមតំបន់ ប្រធានកងអនុសេនាតូចនៃកងអនុសេនាតូចនីមួយៗឧស្សាហ៍ត្រួតពិនិត្យកែប្រែដី ចុះពូជលើតំបន់ដែលទទួលបន្ទុក មិនទុកឲ្យដីនៅទំនេរឡើយ។ ក្រោយម៉ោងហ្វឹកហាត់ និងបំពេញការងារមុខជំនាញ កម្មាភិបាលយុទ្ធជនកងអនុសេនាធំចូលរួមសកម្មភាពបង្កើនការផលិត។ ម្នាក់ៗទទួលការងារមួយ ក្នុងមួយក្រុមទទួលការងារមួយ គាស់ដី ពោររង បណ្ដុះ គ្រាប់ពូជ ដកស្មៅ ថែទាំបន្លែដែលកំពុងលូតលាស់។ បណ្ដាប្រភេទបន្លែបង្ការបានដាំតាមរដូវកាល ឆ្លាស់រដូវធានាឲ្យគ្រប់ចំនួនបន្លែស្រស់សម្រាប់ផ្គត់ផ្គង់អង្គភាពខួបឆ្នាំ។

ទាហានឯកផាងថាញ់ហ៊ីវ យុទ្ធជនក្រុមលេខ ១ នៃកងអនុសេនាតូចលេខ ១ ស្ថិតក្រោមកងអនុសេនាធំព័ត៌មានចែករំលែក៖ “បានចូលរួមសកម្មភាពបង្កើនការផលិតរួមជាមួយអង្គភាព នរណាក៏រីករាយ ព្រោះបានរួមកម្លាំងមួយចំណែកដាំបានបន្លែច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់អង្គភាព។ឆ្លងតាមរយៈសកម្មភាពផលិតបង្កបានស្មារតីទទួលបន្ទុក និងបរិយាកាសប្រឡងប្រណាំងសម្រាប់កម្មាភិបាល យុទ្ធជនម្នាក់ៗក្នុងអង្គភាព”។

ដើម្បីបង្កើនប្រសិទ្ធភាពផលិត និងធានាអនាម័យសុវត្ថិភាពអាហារឲ្យបណ្ដាផលិតផលបន្លែស្រស់នោះ ឆ្នាំ ២០១៩ កងអនុសេនាធំបានវិនិយោគកសាងផ្ទះសំណាញ់បិទផ្ជិត ជាមួយថវិកាជិត ៥០ លានដុង។ ផ្ដើមពីនោះ ការដាំប្រភេទបន្លែបង្កានៅកងអនុសេនាធំព័ត៌មានបានងាយស្រួលជាងអាស្រ័យដោយមិនសូវមានដង្កូវក្រាបំផ្លាញ ម៉្លោះហើយបន្លែរីកស្រស់ល្អ។ ទន្ទឹមនឹងការរក្សាចម្ការបន្លែ កងអនុសេនាធំព័ត៌មានក៏បានបើកទូលាយផ្ទៃកសិដ្ឋាន ស្រះចិញ្ចឹមសត្វពាហនៈ បសុសត្វ និងត្រីគ្រប់ប្រភេទ។ ក្នុងឆ្នាំ ២០២០ និងបណ្ដាខែដើមឆ្នាំ ២០២១ កងអនុសេនាធំប្រមូលផលបន្លែគ្រប់ប្រភេទបានជិត ១៥ តោន  និងត្រី សាច់គ្រប់ប្រភេទបានចំនួន ០៣ តោន។ ក្រោយពេលប្រមូលផលបណ្ដាផលិតផលពីការផលិតរបស់កងអនុសេនាធំនោះបានយកទៅចម្អិនបម្រើពេលបាយរបស់អង្គភាព និងលក់មួយចំណែកទទួលបានប្រាក់ចំណូលនោះទុកសម្រាប់វិនិយោគផលិតសារជាថ្មីទៀត និងទុកមួយចំណែកសម្រាប់ធ្វើមូលនិធិសកម្មភាពឲ្យអង្គភាព។

តាមប្រសាសន៍របស់វរសេនីយ៍ត្រីត្រឹងមិញត្រឹក ប្រធានកងអនុសេនាធំព័ត៌មាន ជាមួយគោលដៅពង្រីកការផលិតត្រូវធានាគួបផ្សំជាមួយចលនាប្រឡងប្រណាំងកសាង គ្រប់គ្រង បន្ទាយរៀបរយ ស្រស់ ជ្រះ ស្អាត និងការពារបរិស្ថាន។ ក្នុងពេលកន្លង កងអនុសេនាធំព័ត៌មានបានអនុវត្តគម្រោងផែនការបណ្ដាចម្ការបន្លែស្រស់ តំបន់ចិញ្ចឹមនៅក្នុងបរិវេណអង្គភាព។ ផលិតផលផលិតបានប្រើប្រាស់ត្រូវតាមគោលដៅ មានប្រសិទ្ធភាព និងធានាគ្រប់សម្រាប់បម្រើក្នុងអង្គភាព។ រក្សាល្អការងារបង្កើនការផលិត ម្ចាស់ការប្រភពអាហារនៅនឹងកន្លែង បង្កើនតម្លៃអាហារូបត្ថម្ភក្នុងពេលទទួល ទានឲ្យកងទ័ព និងគួបផ្សំជាមួយបណ្ដាវិធីសាស្រ្តថែទាំសុខភាពជូនកម្មាភិបាល យុទ្ធជន ក្នុងអង្គភាព។

ការជោគជ័យនៃទម្រង់ចិញ្ចឹម ដាំដុះមិនត្រឹមធានាប្រភពអាហារនៅនឹងកន្លែង កែលម្អពេលអាហារជូនកម្មាភិបាល យុទ្ធជន បង្កើនបន្ថែមប្រភពចំណូលឲ្យអង្គភាព ហើយនៅទាំងបង្កបានជាចលនាប្រឡងប្រណាំងពលកម្មផលិតក្នុងសមូហភាពកម្មាភិបាល យុទ្ធជនទៀតផង។ នោះក៏ជាលទ្ធផលនៃការងារចង្អុលការប្រមូលផ្ដុំបង្កបានជាស្មារតីសាមគ្គី ខ្លួនទីពឹងខ្លួនក្នុងសមូហភាពកម្មាភិបាល យុទ្ធជនកងអនុសេនាធំព័ត៌មានក្នុងចលនាប្រឡងប្រណាំងពលកម្មផលិតផងដែរ៕             

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.