• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

នគរបាលស្រុកទីវកឹង៖ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះអំពើផ្តុំគ្នាបើកបរម៉តូដោយល្បឿនខ្ពស់

20/07/2021 08:01

ស្រុកទីវកឹងមានដងផ្លូវជាតិលេខ ៥៤ និងផ្លូវជាតិលេខ ៦០ ឆ្លងកាត់ មានដងផ្លូវលំ ផ្លូវខេត្ត ផ្លូវជនបទតភ្ជាប់ពីភូមិមួយទៅភូមិមួយប្រវែងរាប់រយគីឡូម៉ែត្រ។ ទន្ទឹមនឹងនោះ ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គមលើភូមិសាស្រ្តស្រុកមិនបង្អង់រីកចម្រើន មានដងផ្លូវជាច្រើនបានបង្កើនកម្រិតជួសជុល បើកទូលាយ ជីវភាពសម្ភាររបស់ប្រជាជនមិនបង្អង់បានកែលម្អ។ ទោះជាដូច្នោះក៏ដោយ រយៈពេលជិតៗនេះ មានស្ថានភាពយុវវ័យងប់ចិត្តជាមួយល្បឿន កាន់ជើងភ្នាល់ ផ្លាស់ប្តូររចនាបទយានយន្តផ្តុំគ្នាបើកបរឆ្វៀលឆ្វាត់ ប្រទាក់ប្រទាម បំពងសំឡេង ម៉ាស៊ីនបង្កឱ្យបាត់សន្តិសុខសណ្តាប់ធ្នាប់លើដងផ្លូវមួយចំនួន បង្កឲ្យមានភាពកង្វល់ដល់អ្នកចូលរួមចរាចរណ៍។

បណ្តាយុវវ័យចូលរួមផ្តុំគ្នាបើកបរម៉ូតូដោយល្បឿនខ្ពស់។

ស្ថិតក្នុងស្ថានភាពនេះ នគរបាលស្រុកទីវកឹងបានផ្សព្វផ្សាយអនុវត្តដំណោះស្រាយ ការងារទប់ស្កាត់ជាច្រើនដូចជា ម្ចាស់ការក្តាប់ស្ថានភាព លៃលកកងកម្លាំង មធ្យោបាយ ឧបករណ៍ បច្ចេកទេសវិជ្ជាជីវៈ ផ្តុំផ្សព្វផ្សាយ និងសហការជាមួយនគរបាលបណ្តាឃុំ ទីប្រជុំជនបង្កើនការងារដើរល្បាត ពិនិត្យអង្កេត ប្រមូលផ្តុំនៅតាមបណ្តាដងផ្លូវ រង្វង់ម៉ោងច្រើនកើតមានការបំពានដើម្បីវិនិច្ឆ័យបណ្តាអំពើបំពានអំពីសណ្តាប់ធ្នាប់ចរាចរណ៍។

ក្នុងរយៈពេល ៦​ ខែដើមឆ្នាំ​ ២០២១ តម្រួតចរាចរណ៍សណ្តាប់ធ្នាប់នគរបាលស្រុកចាត់តាំងល្បាតបានជាង ១.០០០ លើក រួចវិនិច្ឆ័យករណីបំ​ពានចំនួន ១.៣០០ ករណី ក្នុងនោះ រកឃើញ ៤​ ករណីមានយុវវ័យ ២៩ នាក់ផ្តុំគ្នាបើកម៉ូតូ​ដោយល្បឿនខ្ពស់ ទាក់ទងដល់ការប្រណាំងម៉ូតូខុសច្បាប់។ ឆ្លងតាមរយៈនោះ បានវិនិច្ឆ័យរដ្ឋបាល​ ១៣ ករណីជាមួយទឹកប្រាក់ជិត ២៨ លានដុង។ ចំនួនក្រៅពីនោះអប់រំឱ្យធ្វើលិខិតសន្យាមិនបំពានទៀត រឹបយកមធ្យោបាយចំនួន ៤ គ្រឿង រួចបញ្ជូនទៅការិយាល័យតម្រួតចរាចរណ៍នគរបាលខេត្តវិនិច្ឆ័យ ១៥ ករណីតាមសិទ្ធិអំណាច។

ទន្ទឹមនឹងនោះ តម្រួតចរាចរណ៍សណ្តាប់ធ្នាប់ស្រុកពិនិត្យស្ថិតិមូលដ្ឋានយានយន្ត ១៣ កន្លែង  មានសញ្ញាកាន់ជើង ភ្នាល់ម៉ូតូលើភូមិសាស្រ្ត ដើម្បីចាត់តាំងការផ្សព្វផ្សាយ អប់រំច្បាប់ និងឱ្យធ្វើលិខិតសន្យាមិនជួសជុល ផ្លាស់ប្តូរប្លង់ រចនាបទ ទិន្នលេខបច្ចេកទេសរបស់ម៉ូតូ យានយន្តនិងឱ្យយុវវ័យ ៨៣ នាក់ច្រើនផ្តុំគ្នាបើកម៉ូតូ ដោយល្បឿនខ្ពស់ធ្វើលិខិតសន្យាមិនចូលរួម ជំរុញទឹកចិត្តមិនប្រមូលផ្តុំប្រណាំងម៉ូតូ​ខុសច្បាប់។

កាលពីថ្ងៃទី ២១ ខែមិថុនា តម្រួតចរាចរណ៍ សណ្តាប់ធ្នាប់នៃនគរបាលស្រុកទីវកឹង បានកោះហៅយុវវ័យ ៧ នាក់ក្នុងអំឡុងអាយុ ១៧‑២២ ឆ្នាំនៅស្រុកទីវកឹងទៅកាន់ស្ថាប័ននគរបាលធ្វើការស្តីពីអំពើប្រមូលផ្តុំគ្នាបើកម៉ូតូបំពងសំឡេង ល្បឿនខ្ពស់បង្កឱ្យបាត់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តឃុំ​តឹបង៉ាយ។ នៅស្ថាប័ននគរបាល យុវវ័យទាំង ៧ នាក់បានទទួលស្គាល់អំពើប្រមូលផ្តុំគ្នាបើកម៉ូតូល្បឿនខ្ពស់ តម្រួតចរាចរណ៍បានបង្កើតសំណុំរឿងជាមួយបណ្តាកំហុស៖ មិនទាន់គ្រប់អាយុបើកបរម៉ូតូ គ្មានលិខិតបើកបរម៉ូតូ មិនចុះឈ្មោះម៉ូតូ គ្មានឧបករណ៍បន្ថយសំឡេង គ្មានកញ្ចក់ឆ្លុះទៅ​ក្រោយខាងឆ្វេង និងផ្លាស់ប្តូររចនាបទម៉ូតូដោយខ្លួនឯង។ល។ ទន្ទឹមនឹងនោះ រក្សាម៉ូតូទុកបណ្តោះអាសន្នដើម្បីវិនិច្ឆ័យតាមការកំណត់។

តាមការលាតត្រដាងរបស់ប្រជាជន ទោះបីបណ្តាស្ថាប័នមានសមត្ថកិច្ចបានវិនិច្ឆ័យករណីបំពានជាច្រើនក៏ដោយ ប៉ុន្តែស្ថានភាពយុវវ័យផ្តុំគ្នាច្រើនបើកបរម៉ូតូដោយល្បឿនខ្ពស់ បំពងសំឡេងច្រើនកើតមានឡើងនៅពេលយប់ប៉ះពាល់ដល់ការប្រជុំជីវភាពរបស់ប្រជាជននៅក្បែរបណ្តាដងផ្លូវគមនាគមន៍។

លោកវរសេនីយ៍ឯកបម្រុង វ៉វ៉ាំងក្វឹក ប្រធាននគរបាលស្រុកទីវកឹងបានឱ្យដឹងថា៖ ពេលកន្លងមានយុវវ័យមួយចំនួនចូលរួមផ្តុំគ្នាបើកបរម៉ូតូដោយល្បឿនខ្ពស់ ក្នុងនោះ មានមុខសញ្ញាជាច្រើនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយមុខសញ្ញាញៀនមានអាយុពី ១៨ ឆ្នាំដល់ ២៥ ឆ្នាំ គ្មានការងារធ្វើ ប្រមូលផ្តុំគ្នាជាញឹកញាប់ បបួលគ្នាដើម្បីប្រណាំងម៉ូតូ ពេលកងកម្លាំងនគរបាលជួបក៏ទប់ស្កាត់ទាន់ពេល មុខសញ្ញាបំពានលើវិស័យណានោះប្រគល់ជូនកងកម្លាំងសមត្ថកិច្ចវិស័យនោះវិនិច្ឆ័យ ជាពិសេស ក្រោយពេលវិនិច្ឆ័យរួច មុខសញ្ញាទាំងនោះហាក់ដូចជាបោះបង់មធ្យោបាយ។ រយៈពេល ៦ ខែដើមឆ្នាំ ២០២១ នគរបាលស្រុកទីវកឹងបានបំប្លែងតម្លៃម៉ូតូចំនួន ១០៣ គ្រឿង ក្នុងនោះមានម៉ូតូ ២៤ គ្រឿងទាក់ទងដល់ការបើកបរឆ្វៀលឆ្វាត់ ប្រទាក់ប្រទាមដែលត្រូវរក្សាទុកមធ្យោបាយ ក្រោយមកមានប្រាក់បង់ពិន័យ រួចបោះបង់ចោលមធ្យោបាយ។ នៅពេលខាងមុខកងកម្លាំងនគរបាលបន្តក្តាប់ស្ថានភាពចំនួនយុវវ័យដែលមានសញ្ញាប្រមូលផ្តុំបើកម៉ូតូដោយល្បឿនខ្ពស់ដើម្បីមានវិធានការវិនិច្ឆ័យទាន់ពេល។ សហការជាមួយរដ្ឋអំណាចបណ្តាផ្នែកអង្គការមហាជនគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់យុវវ័យឱ្យយល់ដឹង ពន្យល់ឱ្យឃើញឥទ្ធិពលក្នុងបញ្ហាប្រណាំងម៉ូតូខុសច្បាប់ ផ្តើមពីនោះកាត់បន្ថយស្ថានភាពប្រណាំងម៉ូតូខុសច្បាប់ដល់កម្រិតទាបបំផុត៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.