29/12/2020 10:27
ជូនបណ្ណស្ងើចសរសើរដល់បណ្តាបុគ្គលដែលមានស្នាដៃ។ រូបថត៖ តូវៀង
* នគរបាលស្រុកទីវកឹង:
វាយតម្លៃស្ថានភាពអនុវត្តភារកិច្ចការងារនគរបាលឆ្នាំ ២០២០ លោកវរសេនីយ៍ឯកបម្រុងវ៉វុាំងក្វឹក ប្រធាននគរបាលស្រុកទីវកឹងបានឱ្យដឹង៖ បើប្រៀបជាមួយឆ្នាំ ២០១៩ បទលើ្មសព្រហ្មទណ្ឌលើភូមិសាស្រ្តថយចុះ ១០ ករណីអបាយមុខសង្គម ថយចុះ ៦ ករណីលួចទ្រព្យសព្វសារពើកើន ២៨ ករណី វិនិច្ឆ័យបទល្មើសអំពីគ្រឿងញៀន ៩ ករណីកើន ៥ ករណី អត្រាត្រួតពិនិត្យរំសាយក្តីសម្រេច ៩៦,២៩% រឿងក្តីយ៉ាងធ្ងន់ធ្ងរនិងធ្ងន់ធ្ងរពិសេសសម្រេច ១០០% អត្រាដោះស្រាយការថ្កោលទោស ការជូនដំណឹងអំពីបទល្មើស សំណើថ្កោលទោសសម្រេច៩២,៦៨%។ នគរបាលស្រុកក៏អនុវត្តសម្រេចដំណាក់កាលទី ២ គម្រោងផែនការលៃលកនគរបាលរៀបរយចុះទៅទទួលភារកិច្ចភ្នាក់ងារនគរបាលឃុំជាមួយចំនួននគររៀបរយ ៥៥ នាក់នៅ ១១ ឃុំ ទីប្រជុំជន។ ឆ្លុះបញ្ចាំងជាមួយបណ្តាកម្រិតផែនការសេចក្តីសម្រេចចិត្តនោះ ឆ្នាំ ២០២០ នគរបាល ស្រុកទីវកឹងអនុវត្តសម្រេចនិងលើស ៦៧/៦៨ កម្រិតការងារជាមួយកម្រិតសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន។
តាមផែនការឆ្នាំ ២០២១ នគរបាលស្រុកទីវ កឹង បន្តម្ចាស់ការក្តាប់ស្ថានភាព និងអនុវត្តល្អការងារធ្វើសេនាធិការសំណើជាមួយគណៈនាយកនគរបាលខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកដឹកនាំចង្អុលការអនុវត្តព្រមៗគ្នាបណ្តាដំណោះស្រាយបង្ការបង្រ្កាបបទល្មើសមិនបណ្តោយទុកឱ្យកើតមានករណីស្មុគស្មាញឥទ្ធិពលដល់ស្ថានភាពសន្តិសុខនយោ បាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តស្រុក។ អនុវត្តល្អគោលលំនាំសកម្មភាពរបស់ទូទាំងកងកម្លាំងនគរបាលឆ្នាំ ២០២១។ ផ្តុំអនុវត្តម៉ឹងម៉ាត់ការងារសំខាន់ៗឆ្នាំ ២០២១ «ការពារដាច់អហង្ការសន្តិសុខ សុវត្ថិភាពមហាសន្និបាតលើកទី ១៣ របស់បក្ស និងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦»កសាងបក្សកសាងកងកម្លាំង នគរបាលប្រជាជនពង្រីកល្អតួនាទីធ្វើជាគំរូ ខិតខំអនុវត្តសម្រេចនិងសម្រេចលើសបណ្តាគោលដៅភារកិច្ចដែលបានដាក់ចេញ។
ឱកាសនេះ នគរបាលស្រុកទីវកឹង មានកម្មាភិបាល យុទ្ធជនជាង ៥០ នាក់បានគណៈនាយកនគរបាលខេត្តស្ងើចសរសើរស្នាដៃឆ្នើមឆ្នាំ២០២០៕
* នគរបាលស្រុកថ្កូវ៖
គោលដៅរួមសម្រាប់ឆ្នាំ ២០២១ គឺម្ចាស់ការក្តាប់ជាក់ស្ថានភាពធានាលំ នឹងសន្តិសុខនយោបាយ។ អនុវត្តព្រមៗគ្នាបណ្តាវិធានការបង្ការបង្រ្កាបបទល្មើសលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋអំពីសន្តិសុខសណ្តាប់ធ្នាប់។ លើកកម្ពស់លទ្ធភាពដឹកនាំរបស់គណៈកម្មាធិការបក្សបង្កភាពវិវឌ្ឍន៍ទាំងស្រុងក្នុងការងារកសាងកងកម្លាំង។ អនុវត្តម៉ឹងម៉ាត់ការងារសំខាន់ៗ ឆ្នាំ ២០២១ ពង្រីកតួនាទី បន្ទុកម្ចាស់ការច្នៃប្រតិដ្ឋក្នុងបណ្តាការងារអនុវត្តសម្រេចនិងលើសបណ្តាកម្រិតផែនការដែលបានដាក់ចេញ។
ដើម្បីអនុវត្តល្អការងារភារកិច្ចក្នុងឆ្នាំ ២០២១ នគរបាលស្រុកថ្កូវកសាងក្រុមភារកិច្ចសំខាន់ ៩ យ៉ាងដោយមានបណ្តាកម្រិតផែនការជាក់ស្តែង ដើម្បីកម្មាភិបាលយុទ្ធជននគបាលម្នាក់ៗខិតខំអនុវត្ត។ អំពីការងារបង្ការបង្រ្កាបបទល្មើស និងបំពានច្បាប់អំពីសណ្តាប់ធ្នាប់សង្គមខិតខំកាត់បន្ថយបទល្មើសអំពីសណ្តាប់ធ្នាប់តិចបំផុត ៥% ប្រៀបជាមួយឆ្នាំ ២០២០។ អត្រាត្រួតពិនិត្យរំសាយរឿងក្តីរួមសម្រេចជាង ៩០%។ រកឃើញបំបាត់អបាយមុខសង្គមច្រើនជាង១៥%ប្រៀបជាមួយឆ្នាំ ២០២០ បំបាត់ករណីលេងល្បែងភ្នាល់ដោយរូបភាពរូបភាពហ្គេមបាញ់ត្រី។ អត្រាត្រួតពិនិត្យធ្វើឱ្យច្បាស់បណ្តាករណីលួចទ្រព្យសព្វសារពើពី ៧០% ឡើងទៅបង្កើតសំណុំលិខិតបញ្ជូនមុខសញ្ញាគ្រប់លក្ខណៈ ១០០% ទៅមូលដ្ឋានអប់រំ។ ចំនួនលើកយាមល្បាតធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានកើនតិចបំផុត ១៥% ប្រៀបជាមួយឆ្នាំ ២០២០៕
តូវៀង-តឹងតាយ-សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។