• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

នគរបាលឃុំហ្វាឡើយ៖បង្កើតកំណត់ហេតុពិន័យ ០៧ ករណីជួបជុំច្រើនគ្នា

17/08/2021 09:17

យោងតាមចំណុច C ខ្ទង់ទី ៣ មាត្រាទី ១២ របស់អនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP ចុះថ្ងៃ ទី ២៨ កញ្ញា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងមួយករណីត្រូវពិន័យប្រាក់ពី ១០-១៥ លានដុង។

បណ្តាមុខសញ្ញាដែលត្រូវបានធ្វើកំណត់ហេតុពិន័យអំពីការជួបជុំគ្នាច្រើន។ រូបថត៖ ផាមហើង​
     កាលពីថ្ងៃទី ១០ សីហា នគរបាលឃុំហ្វាឡើយ ស្រុកចូវថាញ់ សម្រេចសំណុំលិខិតស្នើឱ្យចេញសេចក្តីសម្រេចចិត្តពិន័យ ០៧ ករណីរួម៖ ថាច់ហ្វាយ ណ អាយុ ៤១ ឆ្នាំ ថាច់ វ អាយុ ២៥ ឆ្នាំ លឺវមិញ ត អាយុ ៣៤ ឆ្នាំ ថាច់មិញ ត អាយុ ២៩ ឆ្នាំ នៅភូមិដាហ្វាបាកជាមួយគ្នា ថាច់ង៉ុក ស អាយុ ៣០ ឆ្នាំ នៅភូមិដាហ្វាណាម ត្រឹងមិញ ដ អាយុ ២៧ ឆ្នាំ និងថាច់ហូវ ង អាយុ ៣៩ ឆ្នាំ នៅភូមិក្នុងស្រុក ឃុំហ្វាឡើយជាមួយគ្នា អំពីអំពើមិនប្រតិបត្តិតាមសេចក្តីសម្រេចចិត្តអនុវត្តវិធានការបន្ថយប្រមូលផ្តុំច្រើនគ្នា។
     មុននោះនៅម៉ោងប្រមាណ ១១ នៃថ្ងៃទី ០៩ សីហា ទទួលបានដំណឹងពីប្រជាជននៅភូមិដាហ្វាបាក រាយការណ៍ថាមានមនុស្សជួបជុំច្រើនគ្នា។ នគរបាលឃុំហ្វាឡើយសហការជាមួយនឹងក្រុមត្រួតពិនិត្យ អន្តរផ្នែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ឃុំប្រញាប់ចុះដល់ទីកើតហេតុ និងចាប់បានភស្តុតាងមុខសញ្ញា ០៧ នាក់ដែលបានពោលមកខាងលើ បានជានគរបាលឃុំហ្វាឡើយបង្កើតកំណត់ហេតុ រក្សាទុកបណ្តោះអាសន្នម៉ូតូ ០៥ គ្រឿង និងអញ្ជើញទៅស្ថាប័ននគរបាលធ្វើការ។ ស្ថិតនៅនឹងស្ថាប័ន នគរបាលមុខសញ្ញាទាំង ០៧ នាក់បានសារភាពទទួលអំពើបំពានរបស់ខ្លួន៕

     *ឃាត់ខ្លួនព្រហ្មទណ្ឌបណ្តោះអាសន្នចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់

មុខសញ្ញាជួញដូរគ្រឿងញៀន​ ។ 
     កាលពីថ្ងៃទី ០៨ សីហា ស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលស្រុកយ្វៀងហាយ ចេញសេចក្តីសម្រេចចិត្តឃាត់ខ្លួនព្រហ្មទណ្ឌបណ្តោះអាសន្នចំពោះមុខសញ្ញា ង្វៀងវុាំងត្រុង អាយុ ៣៦ ឆ្នាំ នៅ អនុសង្កាត់ទី ៥ ទីប្រជុំជនឡុងថាញ់ ស្រុកយ្វៀងហាយ អំពីអំពើជួញដូរគ្រឿងញៀនខុសច្បាប់។
     មុននោះ ឆ្លងតាមការងារក្តាប់ស្ថានការណ៍ កងកម្លាំងនគរងបាលប្រទះឃើញមុខសញ្ញាត្រុងមានការសម្តែងឱ្យឃើញមានការសង្ស័យថារក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់។ នៅម៉ោង ០២ ព្រឹក ថ្ងៃដដែល ពេលដែលមានមុខសញ្ញាញៀនម្នាក់មកកាន់ផ្ទះត្រុង ការិយាល័យកងតម្រូតស៊ើបអង្កតឧក្រឹដ្ឋជន​ អំពីគ្រឿងញៀននគរបាលខេត្តសហការជាមួយនឹងនគរបាលស្រុកយ្វៀងហាយ ដំណើរការត្រួតពិនិត្យប្រទះឃើញ និងប្រមូលរក្សាទុក ០៣ កញ្ចប់ជ័របិទខ្ជាប់ និងកំណត់បំពង់ជ័រ ០៨ កំ ណត់ខាងក្នុង មានផ្ទុកជាតិរាវព័ណ៌ស ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ គ្រឿង និងសម្ភារមួយចំនួនទាក់ទិន បានជាបង្កើតកំណត់ហេតុបិទវត្ថុភស្តុតាងទាំងនោះ។
     ឆ្លងតាមការធ្វើការ ត្រុង បានសារភាពទទួលស្គាល់ថាជាតិទាំងនេះ គឺជាគ្រឿងញៀនថ្មបានទិញ មកពីអ្នកស្គាល់ម្នាក់នៅទីក្រុងហូជីមិញយកមកប្រើប្រាស់ និងលក់ឱ្យបណ្តាអ្នកញៀននៅលើភូមិសាស្ត្រ។
     លទ្ធផលត្រួតពិនិត្យនេះ គឺជាគ្រឿងញៀនថ្មមានទម្ងាន់ ១៧,១៧ ក្រាម។ បច្ចុប្បន្ននេះ រឿងហេតុ បានស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលស្រុកយ្វៀងហាយកំពុងពង្រឹងសំណុំលិខិតវិនិច្ឆ័យ៕

*ឃាត់ខ្លួនប្រុសស្រ្តី ០៧ នាក់ប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ស្នាក់អាស្រ័យ

បណ្តាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ រូបថត៖ ហូយ៉ាង

​​     រាត្រីថ្ងៃទី ០៦ សីហា កងតម្រូតស៊ើបអង្កេតឧក្រឹដ្ឋជនអំពីសេដ្ឋកិច្ច និងគ្រឿងញៀននគរបាល ទីក្រុងត្រាវិញសហការជាមួយនឹងនគរបាលសង្កាត់ទី ៥ ត្រួតពិនិត្យប្រទះឃើញមុខសញ្ញាប្រុសស្រ្តី ០៧ នាក់ប្រមូលផ្តុំរក្សាទុក និងប្រើប្រាស់គ្រឿង ញៀនក្នុងបន្ទប់ស្នាក់អាស្រ័យនៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៥ ទីក្រុងត្រាវិញរួមមាន៖ ដងហ្វាងក្វឹង អាយុ ៣៣ ឆ្នាំ នៅភូមិលេខ ២ ឃុំមីកឹម ង្វៀងធីម៉ីតៀង អាយុ ២១ ឆ្នាំ នៅភូមិនិញបិញ ស្រុកកាងឡុងជាមួយគ្នា ហ្វិញអាញ់វ៉ូ អាយុ ២៦ ឆ្នាំ នៅភូមិម៉ាយហឿង ឃុំវិញគីម ស្រុកកូវង៉ាង វឿងក្វឹកថាយ អាយុ ២១ ឆ្នាំ នៅអនុសង្កាត់លេខ ៧ សង្កាត់ទី ៧ ហ្វាងធីថាញហៀង អាយុ ២០ ឆ្នាំ នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ១ វ៉តឹងទ្រឿង អាយុ ២១ ឆ្នាំ នៅភូមិឡុងដាយ ឃុំឡុងឌឹក ទីក្រុងត្រាវិញជាមួយគ្នា និងទ្រឿងធីថាញធ្វី អាយុ ២០ ឆ្នាំ នៅអនុសង្កាត់ដុងបិញ (អា) សង្កាត់ដុងធ្វឹង ទីផ្សាររួមខេត្តបិញមិញខេត្តវិញឡុង។
     ស្ថិតនៅនឹងកន្លែងត្រួតពិនិត្យកងកម្លាំងនគរបាល ប្រមូលរក្សាទុកថ្នាំ ០១ គ្រាប់ ចាន់ទាប ០១ មានផ្ទូកជាតិម្សៅ​ ព័ណ៌ស និងឧបករណ៍មួយចំនួនសម្រាប់ប្រើប្រាស់គ្រឿងញៀន។ ឆ្លងតាមការធ្វើការជាបឋមក្វឹងវ៉ូ សារភាពទទួលស្គាល់បណ្តា ជាតិទាំងនេះគឺជាគ្រឿងញៀន។ ក្នុងនោះក្វឹងឱ្យប្រាក់ឱ្យទ្រឿងនិងវ៉ូទៅទិញផ្ទាល់យកមក សម្រាប់ ឱយ ០៧ នាក់រួមប្រើប្រាស់។
ឆ្លងតាមការធ្វើតេស្តរហ័សជំងឺកូវីដ-១៩ មុខ សញ្ញាទាំង ០៧ នាក់នេះអវិជ្ជមាន។ កងកម្លាំង សមត្ថកិច្ចកត់ហេតុអំពីអំពើប្រមូលផ្តុំច្រើនគ្នាក្នុង រយៈពេលគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ រឿងក្តីកំពុងបានស្ថាប័នតម្រូត​ស៊ើបអង្កេតនគរបាលទីក្រុងត្រាវិញពិនិត្យវិនិច្ឆ័យ៕

 

 

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.