• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

នគរបាលខេត្តត្រាវិញ៖ បង្កើនបណ្តាវិធានការបង្ការ រាំងស្កាត់យុវជនយុវកុមារបំពានច្បាប់

18/06/2021 08:06

តាមតួលេខស្ថិតិរបស់នគរបាលខេត្តត្រាវិញ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ នៅលើភូមិសាស្រ្តខេត្តកើតមានករណីយុវជន យុវកុមារបំពានច្បាប់ចំនួន ៩៧ ករណី។ គួរឲ្យចាប់អារម្មណ៍គឺចំនួនមុខសញ្ញាដែលបំពានច្បាប់ភាគច្រើនជាយុវវ័យ។ មូលហេតុបណ្តាលឲ្យយុវជនបំពានច្បាប់ភាគច្រើន អាស្រ័យដោយវ័ណ្ឌទំនាស់គ្នារួចជ្រើសយកវិធីដោះស្រាយដោយអំពើហឹង្សា។ ជាពិសេសថ្មីៗនេះមានករណីមួយចំនួនពាក់ព័ន្ធដល់សិស្សសាលា មូលហេតុមកពីដោះស្រាយបញ្ហាឯកជនដោយអំពើហឹង្សា មានពេលខ្លះបម្រុងគ្រឿងសស្រ្តាវុធតាមខ្លួនទៀតផង។

           សាហាវបំផុតគឺករណីនៃក្រុមយុវតីសិស្ស ០២ ក្រុមវាយគ្នាដើម្បីដោះស្រាយវ័ណ្ឌទំនាស់ ឯកជនកន្លងហើយថ្មីៗនេះ។ ង្វៀងង៉ុកអៀង ត្រឹងនិងង្វៀងធីកឹមទូ ជាមួយយុវតីសិស្សថ្នាក់ ទី ៩ នៃសាលាអនុវិទ្យាល័យមួយនៅលើភូមិសាស្រ្តទីក្រុងត្រាវិញនិងស្រុកចូវថាញ់។ អ្នកទាំងពីរបានស្គាល់គ្នា តាមបណ្តាញសង្គម "និយាយគ្នាទៅវិញទៅមក " បន្តិចក៏កើតវ័ណ្ឌទំនាស់។ ត្រឹងបានណាត់ជួបទូជាច្រើនលើក ដើម្បីដោះស្រាយបញ្ហាវ័ណ្ឌទំនាស់ ប៉ុន្តែទូប្រកែកមិនព្រមមកជួប។ លុះដល់រសៀលថ្ងៃទី ០៣ មិថុនា អ្នកទាំងពីរបានណាត់មកជួបគ្នា នៅស្ពានឡុងបិញលេខ ៣ (ភូមិវិញបាវ ឃុំ ហ្វាធ្វឹង ស្រុកចូវថាញ់) ដើម្បី " និយាយគ្នា " ។ គួរឲ្យចាប់អារម្មណ៍គឺអ្នកទាំងពីរទៅដល់កន្លែង ណាត់ជួបគ្នានោះមានទាំងមិត្តប្រុស-ស្រីមួយក្រុមទៀត។ ក្រុមមិត្តរបស់ត្រឹងនៅទាំងយកបំពង់បាញ់ជាតិហឹរ ដបសាំង  ០២ ដប និងកាំបិត ០២ គ្រឿង។ ក្នុងពេលត្រឹងនិងទូវាយគ្នា មិត្តទាំងនោះឈរស្រែកក្រ្ជៀវ គាំទ្រ រួចមានប្អូនខ្លះនៅទាំងយកទូរស័ព្ទបង្វិលរូបភាពរួចផុសឡើងបណ្តាញសង្គមទៀតផង។ សភាពការណ៍នោះ បានកងកម្លាំងនគរបាលប្រទះឃើញ រួចអញ្ជើញមកធ្វើការ។
     ចំពោះបញ្ហាកើតមានដូចពោលមកខាងលើ វរសេនីយ៍ឯក ផាងថាញ់ក្វឹង នាយករងនគរបាលខេត្ត ប្រធានស្ថាប័នតម្រួតស៊ើបអង្កេតនៃនគរបាលខេត្តបានចង្អុលការបណ្តាអង្គភាព ជំនាញនិងនគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ក្រុងឲ្យបង្កើនបណ្តាវិធានការបង្ការបង្រ្កាប យុវជនអនុវត្តបណ្ដាអំពើបំពានច្បាប់។ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត បន្តការអនុវត្តគម្រោងការ "បង្កើនការគ្រប់គ្រង អប់រំបង្ការទប់ស្កាត់យុវជន យុវកុមារបំពានច្បាប់នៅមូលដ្ឋាន" ដើម្បីរួមចំណែកអប់រំយុវជនបង្កើនការយល់ដឹងក្នុងការគោរពច្បាប់របស់យុវជន យុវកុមារ។ ទន្ទឹមនឹងនោះ អនុវត្តបែបបទសហការរវាងនគរបាលខេត្តជាមួយនឹងមន្ទីរអប់រំ និងបណ្តុះបណ្តាលស្តីពីការអនុវត្តភារកិច្ចធានាសន្តិសុខមាតុភូមិនិងធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការបង្រ្កាបជនបំពានច្បាប់ផ្សេងៗក្នុងផ្នែកអប់រំនៅលើភូមិសាស្រ្តខេត្ត។ វរសេនីយ៍ឯក ផាងថាញ់ក្វឹង នាយករងនគរបាលខេត្តធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញទៅធ្វើការជាមួយថ្នាក់ដឹកនាំមន្ទីរ អប់រំ និងបណ្តុះបណ្តាលស្តីពីបណ្តាខ្លឹមសារអនុវត្តបែបបទសហការ ជាពិសេសគឺផ្តល់បញ្ជី រាយនាមសិស្សមួយចំនួននៅភូមិសាស្រ្តទីក្រុង ត្រាវិញដែលមាននិន្នាការបំពានច្បាប់និងបុគ្គល មួយចំនួនមានទង្វើពិសេសពាក់ព័ន្ធដល់សិស្ស ក្នុងពេលថ្មីៗនេះដើម្បីសហការជំរុញមាំបណ្តា វិធានការបង្ការ រាំងស្កាត់ទង្វើបំពានច្បាប់ពាក់ព័ន្ធដល់សិស្សានុសិស្ស។ 
     នៅឱកាសជួបធ្វើការនោះដែរ  ផ្នែកទាំងពីរ បានឯកភាពខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធភាពជាងទៀត ចំពោះបែបបទសហការក្នុងពេលខាងមុខ។ ជាពិសេស គឺក្តាប់ច្បាស់ស្ថានភាព អាការៈរបស់ សិស្សដែលអាត្មានិយមមួយចំនួន ដើម្បីសហការជាមួយសង្គមគ្រួសារគ្រប់គ្រង អប់រំប្អូនៗឲ្យបានល្អ រួមចំណែកញុាំងឲ្យបរិស្ថានអប់រំប្រ កបដោយសុវត្ថិភាពមានប្រយោជន៍ រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារបង្ការ រាំងស្កាត់ បណ្តាករណីធ្វើបាបកុមារ បង្ការ បង្រ្កាបជនបំ​ពានច្បាប់ពាក់ព័ន្ធដល់អ្នកស្ថិតក្នុងវ័យក្រោម ពី ១៨ ឆ្នាំនៅលើភូមិសាស្រ្តខេត្ត៕             

                                                                                                                                           ប្រែសម្រួល៖ សុជា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.