• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ទីវកឹង៖ បង្កើនពង្រឹងខឿនការពារជាតិទូទាំងប្រជាជន ភ្ជាប់ជាមួយស្ថានភាពសន្តិសុខប្រជាជន

22/12/2020 09:53

ជ្រួតជ្រាបបណ្តាសេចក្តីសម្រេចចិត្តប្រធានបទស្តីពីភារកិច្ចការពារជាតិយោធាមូលដ្ឋាន ក្នុងបណ្តាឆ្នាំកន្លង គណៈកម្មាធិការបក្សនៃគណៈបញ្ជាការដ្ឋានយោធាស្រុកទីវកឹងបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកដឹកនាំចង្អុលការដល់បណ្តាផ្នែក មូលដ្ឋានក្នុងស្រុកអនុវត្តល្អបង្គួរភារកិច្ច កសាងពង្រឹងខឿនការពារជាតិទូទាំងប្រជាជនភា្ជប់ជាមួយស្ថានភាពសន្តិសុខប្រជាជនតាមទិសដៅរឹងមាំ។

​​​​​​​                                           យុទ្ធជនសម្រេចភារកិច្ចចុះឈ្មោះចេញចាកជួរវិលមកមូលដ្ឋាន។  រូបថត៖ តូវៀង

     ទន្ទឹមនឹងនោះបំប៉នបញ្ចូលចំណេះដឹងជាញឹកញាប់ជូនកងជួរកម្មាភិបាល និយោជិត បុគ្គលិក សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមបណ្តាអង្គការមហាជន អ្នកមុខអ្នកការបណ្តាសាសនាលើភូមិសាស្រ្តស្រុកដើម្បីលើកកម្ពស់កម្រិតចំណេះដឹងស្មារតីអំពីយុទ្ធសាស្រ្តការពារជាតិ សន្តិសុខភារកិច្ចការពារជាតិក្នុងស្ថានភាពថ្មី ជាពិសេសយកចិត្តទុកដាក់ផ្សព្វផ្សាយលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះបណ្តាឧបាយកល ល្បិចកលសកម្មភាព«ប្រែប្រួលសន្តិភាព» របស់បណ្តាអានុភាពជាអមិត្ត។
      បច្ចុប្បន្ន ស្រុកទីវកឹងក៏បង្កើតបានគណៈចង្អុលការកសាងតំបន់បង្ការទប់ទល់ គណៈចង្អុលការបង្ការជម្នះគ្រោះធម្ម ជាតិ-ស្វែងរកសង្គ្រោះបង្ការទប់ទល់កិច្ចការប្រជាជនទីតាំងសមរភូមិក្រោយ ទីតាំងភស្តុភារបច្ចេកទេស គណៈបញ្ជាការដ្ឋានបណ្តាគោលដៅសំខាន់ធានាឱ្យស្ថានភាពបង្ការទប់ទល់លើភូមិសាស្រ្តស្រុកសម្រេចតាមសំណូមពរជាបន្តបន្ទាប់។ ការងារកសាង កងកម្លាំងប្រដាប់អាវុធប្រចាំធានាអំពីចំនួនទ័ពកងកម្លាំងប្រជាស្វ័យត្រាណសម្រេចជាង១,៦៦% នៃចំនួនប្រជាជនកងកម្លាំងកំណែនបម្រុងបានតម្រែតម្រង់រៀបចំត្រូវតាមវិជ្ជាជីវៈយោធាសំរេច ៩៨% ជិតត្រូវតាមវិជ្ជាជីវៈយោធាសម្រេច ២% សមត្ថភាពកៀរគរប្រមូលផ្តុំហ្វឹកហាត់ពិនិត្យការត្រៀមប្រយុទ្ធសម្រេច ៩៥%។ កងទ័ពចេញចាកជួរវិលមកមូលដ្ឋានចុះឈ្មោះទៅក្នុងក្របខ័ណ្ឌសម្រេច១០០%។ ការងារសមរភូមិក្រោយហិរញ្ញវត្ថុ បច្ចេកទេសធានាបានល្អសម្រាប់ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធស្រុក។ បច្ចុប្បន្នឃុំ ទីប្រជុំជនទាំង ១១ របស់ស្រុកបានទទួលស្គាល់ ទទួលស្គាល់ឡើងវិញរឹងមាំអំពីការពារជាតិ។
      ទន្ទឹមនឹងនោះ ការងារសហការរវាងគណៈ​បញ្ជាការដ្ឋានយោធា​និងនគរបាលក្នុងការអនុ​វត្តន៍ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុ​​ប្រទេសមិនបង្អង់បានពង្រឹងនិងរីកចម្រើន បណ្តាទម្រង់បង្ការបង្រ្កាបបទល្មើស ការពារសន្តិសុខមាតុប្រទេសបានរក្សានិងពង្រីកទូលាយ។ បច្ចុប្បន្នលើភូមិសាស្រ្តស្រុកមានទម្រង់ចំនួន ៩ ប្រភេទជាមួយក្លឹបបង្ការបង្ក្រាបបទល្មើសចំនួន ៧៣ កន្លែង។ ឃុំ ទីប្រជុំទាំង ១១ លើភូមិសាស្រ្តស្រុក មានក្លឹបបង្កមូលនិធិឧបត្ថម្ភរួមរស់ជាមួយសហគមន៍ឡើងវិញ គិតមកទល់ពេលនេះរំសាយ ប្រាក់ទុនឲ្យមុខសញ្ញា ៦៣ នាក់បុលជាមួយទឹកប្រាក់ជិត ៨៥០ លានដុង។

                                         ហ្វឹកហាត់យុទ្ធសាស្រ្ត​។ រូបថត៖​ តូវៀង
      ភាពជាក់ស្តែងបានឱ្យឃើញថាសេដ្ឋកិច្ច-សង្គម រីកចម្រើនជីវភាពប្រជាជនបានកែលម្អ ទើបមានមូលដ្ឋានសម្រាប់បង្កើនសក្តានុភាពការពារជាតិ។ រួចផ្ទុយមកវិញ ការពារជាតិសន្តិសុខបានពង្រឹង បង្កើនឡើងនឹងបង្កលក្ខណៈងាយស្រួលឱ្យសេដ្ឋ កិច្ច សង្គមរីកចម្រើន។ អាស្រ័យហេតុនោះ ភារកិច្ចចំពោះមុខក៏ដូចជាយូរអង្វែងត្រូវកៀរគរកម្លាំងរឹងមាំចម្រុះរបស់ទូទាំងប្រជាជន ដើម្បីកសាងខឿនការពារជាតិទូទាំងប្រជាជនភ្ជាប់ជាមួយស្ថានភាពសន្តិសុខប្រជាជន កសាងសក្តានុពលនយោបាយ សម្ភារ ស្មារតីបង្កបង្កើតទៅជាស្ថានភាពបង្ការទប់ទល់ ត្រៀមទប់ទល់ពេលមានសភាពការណ៍កើតឡើង។ នេះក៏ជាដំណោះស្រាយសំខាន់និងជាប្រចាំ ក្នុងដំណាក់កាលកសាងខឿនការពារជាតិទូទាំងប្រជាជន ស្ថានភាពសន្តិសុខប្រជាជន ឆ្លើយតបទៅនឹងសំណូមពរភារកិច្ចការពារមាតុប្រទេសក្នុងស្ថានភាពថ្មី៕         

        តូវៀង-សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.