25/12/2020 08:30
ទម្រង់ប្រិតសំចៃឥណទានភូមិ ស្រុក។ រូបថត៖ ថាញក្វាង
កាលពីថ្ងៃទី ១៧ ធ្នូ សមាគមសហព័ន្ធនារីស្រុកទីវកឹងបូកសរុបលទ្ធផលធ្វើសកម្មភាពរបស់ទម្រង់”ប្រិតសំចៃឥណទានភូមិ ស្រុក” និងទម្រង់រកស៊ីចិញ្ចឹមជីវិតឆ្នាំ ២០២០ របស់ “គម្រោងការបង្ការ និងទប់ទល់អាកាសធាតុប្រែប្រួលដំណាក់កាល ២០១៨ -២០២២” អាស្រ័យដោយអង្គការចាត់តាំងសហព័ន្ធន័រវែសនៅនឹងវៀតណាមឧបត្ថម្ភ។
ឆ្នាំ ២០២០ សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបន្តចលនាបង្កើតថ្មី”ប្រិតសំចៃឥណទានភូមិ ស្រុក” បាន ២៥ ក្រុម នៅនឹង ១១ ឃុំ ទីប្រជុំជនដោយមានសមាជិក ៤៥៥ នាក់ចូលរួមបង្កើនចំនួនមកទល់ពេលនេះក្នុងទូទាំងស្រុកបង្កើតបាន ៧៥ ក្រុម ជាមួយនឹងសមាជិក ១.៤៤៥ នាក់ចូល រួម។ ឆ្លងតាមបណ្តាសកម្មភាពបណ្តាសមាជិកចូលរួមប្រាក់ទុន”ប្រិតសំចៃឥណទានភូមិ ស្រុក” បាន ៩៦២ លានដុង។ ចំនួនប្រាក់នេះដោះស្រាយឲ្យសមាជិក ៥១២ លើកនាក់បុលអាទិភាពសម្រាប់ ផលិតធើ្វអាជីវកម្មផ្តើមអាជីព។ ទន្ទឹមនឹងនោះចូលរួមមូលនិធិឧបត្ថម្ភគ្នាគ្រាអាសន្នអន់ក្រជំងឺបាន ៤៧ លានដុង។ ទន្ទឹមនឹងនោះសមាគមនារី នៅទាំងសហការជាមួយនឹងគណៈគ្រប់គ្រងគំរោងការសហព័ន្ធន័រវែស និងសហព័ន្ធសហករណ៍ខេត្ត ចាត់តាំងហ្វឹកហាត់អំពីលទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារបាន ១២ វគ្គ ដោយមានសមាជិក ៣៩៣ លើកនាក់របស់ ១១ ឃុំ ទីប្រជុំជនចូលរួម។
ឆ្នាំ ២០២០ នេះសមាគមនារីស្រុកទីវកឹងនៅទាំងសហការជាមួយនឹងការិយាល័យកសិកម្ម និងអភិវឌ្ឍជនបទផ្សព្វផ្សាយអនុវត្តទម្រង់រកស៊ីចិញ្ចឹមជីវិតនៅ ០៧ ឃុំតំបន់គម្រោងការដោយមានសមាជិក ២៤២ នាក់ចូលរួម ទន្ទឹមនឹងនោះ ចាត់តាំងបាន ០៧ វគ្គហ្វឹកហាត់អំពីទម្រង់រកស៊ីចិញ្ចឹមជីវិតប្រាជ្ញាជាមួយនឹងអាកាសធាតុប្រែប្រួលជូនសិក្ខាកាម ២៧០ នាក់។ ឆ្លងតាមនោះ មានគ្រួសារប្រជាជន ៨១ គ្រួ បានចុះឈ្មោះបុលទុនអាទិភាពជាមួយនឹងចំនួនទុន ៤០៥ លាន ដុងដើម្បីអនុវត្តទម្រង់ចិញ្ចឹមសត្វសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។
តាមផែនការឆ្នាំ ២០២១ នេះ ស្រុកបន្តបង្កើតបន្ថែមក្រុម”ប្រិតសំចៃឥណទានភូមិ ស្រុក” ២៥ ក្រុមទៀតនៅ ១១ ឃុំ ទីប្រជុំជន ក្រុមនីមួយៗមានសមាជិកពី ១៥-២០ នាក់ និងចាត់តាំងវគ្គហ្វឹកហាត់អំពីការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ០៦ វគ្គ ជូនដល់បណ្តាសមាជិកថ្មី។ បន្តឧបត្ថម្ភទុនដាំដុះ ចិញ្ចឹមសត្វតាមទិសដៅសុវត្ថិភាពជីវសាស្ត្រជូនគ្រួសាររកស៊ីចិញ្ចឹមជីវិតតំបន់គម្រោងការ។ ទន្ទឹមនឹងនោះចង្អុលការសមាគមនារីបណ្តាឃុំទីប្រជុំជនជានិច្ចកាលក្តាប់ខ្ជាប់ស្ថានភាពងាយស្រួល ទុក្ខលំ បាករបស់បណ្តាក្រុម”ប្រិតសំចៃឥណទានភូមិ ស្រុក” និងគ្រួសាររកស៊ីចិញ្ចឹមជីវិតដើម្បីមានទិសដៅដោះស្រាយទាន់ពេល៕ ថាញក្វាង-រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។