18/12/2020 13:00
ស្រុកចូវថាញ់ជូនអាងស្តុកទឹកស្អាត។ ហឺវហេ្វ
គិតមកដល់ពេលនេះ អង្គភាពអនុវត្តសម្រេចបាន ១០០% បរិមាណពង្រីកទូលាយកំណាត់បំពង់ផ្គត់ផ្គង់ទឹកឲ្យបណ្តាគ្រួសារក្រីក្រ គ្រួសារគោលនយោបាយទុក្ខលំបាកអំពីទឹកប្រជុំជីវភាព ក្នុងរដូវប្រាំងឆ្នាំ ២០១៩-២០២០ និងបំពាក់ឲ្យគ្រួសារត្រូវជះឥទ្ធិពលរាំងរឹះជ្រាបជាតិជូរប្រៃ ៤.០០០ គ្រួរបស់ ០២ ស្រុក គឺកាងឡុង និង ចូវថាញ់។ ទិញបំពង់ និងឧបករណ៍តម្លើងប្រព័ន្ធបំពង់ផ្គត់ផ្គង់ទឹកប្រជុំជីវភាពដល់គ្រួសារប្រជាជន ២.៩៥០ គ្រួរបស់ ០៣ ស្រុក គឺស្រុកកូវង៉ាង កូវកែ និងទីវកឹង និងបំពេញបន្ថែមអណ្តូងស្វាន ០៦ កន្លែង។ ជាមួយនឹងប្រភពថវិកាវិនិយោគសរុបរួម ២៣,១៩៧ ពាន់លានដុង (ទុនថវិការដ្ឋ ១៧,៨២៨ ពាន់លានដុង ថវិកាមជ្ឈមណ្ឌល ៥,៩១៥ ពាន់លានដុង) គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២០ ផ្គត់ផ្គង់ឲ្យគ្រួសារប្រជាជនចំនួន ១៣៣,៥៩៧ គ្រួ បានប្រើប្រាស់ទឹកម៉ាស៊ីនសម្រេច ៩៩,៥% នៃផែនការឆ្នាំ។
តាមប្រសាសន៍លោកប៊ូយវុាំងម៉ឹង ផែនការដល់ចុងឆ្នាំនឹងអនុវត្តតម្លើងផ្លូវបំពង់ទឹកបន្ថែមឲ្យ គ្រួសារជនបទបានប្រើប្រាស់ទឹកស្អាតស្របអនាម័យ ២.៤០០ គ្រួ។ សហការជាមួយនឹងរដ្ឋអំណាចមូលដ្ឋានជំរុញមាំការងារផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ទឹកម៉ាស៊ីន បន្តតភ្ជាប់នាឡិការទឹកជូនបណ្តាគ្រួសារប្រជាជនស្រុកថ្កូវ និងចូវថាញ់។ អនុវត្តសម្រេចសំណង់បើកទូលាយប្រព័ន្ធចែកចាយផ្គត់ផ្គង់ទឹក ប្រជុំជីវភាពជូនប្រជាជនទុក្ខលំបាកនៅលើភូមិសាស្ត្រអាងឡុក ឃុំហ្វាតឹង ស្រុកកូវកែ ទម្រង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំ និងទឹកផឹកនៅសាលារៀនរបស់បណ្តាឃុំកោះខេត្តត្រាវិញ តាមសេចក្តីសម្រេចចិត្តលេខ ៧១២/QĐ-TTg ចុះថ្ងៃទី ២៦ ឧសភាឆ្នាំ ២០១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបន្តផ្សព្វផ្សាយគ្រប់គ្រង និងចលនាដំណាក់ចែកចាយទឹកដែលមានស្រាបខិតខំដល់ចុងឆ្នាំអត្រាប្រជាជនជនបទបានប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩% (ទឹកស្អាត ៦៨%)។
បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងអនុវត្តការ ឧបត្ថម្ភកម្មវិធីបញ្ជូនទឹកម៉ាស៊ីនចុះដល់គ្រួសារប្រជាជនដោយឆ្លងតាមប្រភពមូលនិធិសង្រ្គោះ គ្រោះធម្មជាតិរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ផ្សព្វផ្សាយជាមួយនឹង ថវិកាសរុបរួម ២,៧ ពាន់លានដុង ផ្គត់ផ្គង់ដល់គ្រួ សារប្រជាជន គ្រួសារគោលនយោបាយ ១.៧២០ គ្រួ របស់ ០៨ ស្រុក ប្រមូលផ្តុំច្រើនបំផុតគឺស្រុក កូវកែ ៣៧៨ គ្រួ កូវង៉ាង ២៧២ គ្រួ ថ្កូវ ២៣៩ គ្រួ។ល។ ឆ្លងតាមនោះចាត់តាំងតភ្ជាប់បាន ១.៣៤៣/១.៧២០ គ្រួសារ។ ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្តបញ្ជូនទឹកស្អាតចុះជនបទ មូល ដ្ឋានភាគច្រើន ផ្សព្វផ្សាយជួបការលំបាកយ៉ាង ច្រើន ផ្តើមពីនោះជះឥទ្ធិពលដល់សន្ទុះកំណើន តភ្ជាប់ប្រព័ន្ធរបស់ដំណាក់ផ្គត់ផ្គង់ទឹក។
កត់ត្រាជាក់ស្តែងនៅឃុំហ៊ីបម៉ីដុង ស្រុកកូវ ង៉ាង នេះគឺជាមូលដ្ឋានដែលបានមជ្ឈមណ្ឌលទឹកស្អាត និងបរិស្ថានជនបទខេត្តផ្សព្វផ្សាយដំណើរការសាងសង់ផ្លូវបំពង់ផ្គត់ផ្គង់ទឹកស្អាតប្រជុំ ជីវភាពប្រវែងប្រមាណ ១៥,៨០៦ គីឡូម៉ែត្រផ្គត់ផ្គង់ទឹកឲ្យគ្រួសារប្រជាជន ១០៥ គ្រួនៅមក ៣,៨៣៤ គីឡូម៉ែត្រកំណាត់បំពង់ស្ថិតលើកំណាត់ផ្លូវស្រុកលេខ ៣៥។
ផ្តោះប្តូរយោបល់ជាមួយនឹងយើងខ្ញុំ លោក ង្វៀងមិញល្វឹង លេខាបក្សឃុំហ៊ីបម៉ីដុង ស្រុក កូវង៉ាងបានឲ្យដឹងថា៖ ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវបំពង់ទឹកនេះ អង្គភាពជួបលំបាកជាច្រើន អាស្រ័យដោយគ្រួសារមួយចំនួនមិន យល់ព្រមឲ្យកំណាត់ផ្លូវបំពង់ដើរឆ្លងទីធ្លារបេតុងរបស់ផ្ទះ ផ្តើមពីនោះបណ្តាលឲ្យជះឥទ្ធិពលដល់សន្ទុះកំណើនការកសាងសម្រេច និងចលនាតភ្ជាប់ចូលរោងចក្រផលិតទឹកស្អាត។
ជូនដំណឹងជាមួយយើងខ្ញុំ លោកប៊ូយវាំុងម៉ឹង នាយកមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទខេត្តបានឲ្យដឹងថា៖ ក្រៅពីការអនុ វត្តន៍តាមផែនការតភ្ជាប់ និងពង្រីកទូលាយបណ្តាបំពង់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនជនបទអង្គភាព ត្រៀមបម្រុងជាស្រេចបំពង់ចំនួន ៥០.០០០ ម៉ែត្រ ដើម្បីបម្រុងឲ្យរដូវរាំងរឹះជ្រាបជាតិជូរប្រៃឆ្នាំ ២០២១ ពេលដែលមានការកើតឡើង “ចំ ណុចក្តៅ” អំពីការខ្វះទឹកសម្រាប់ផ្គត់ផ្គង់ដល់គ្រួ សារប្រជាជនបានទាន់ពេល។ អង្គភាពក៏ចលនាផ្សព្វផ្សាយប្រជាជនលើកកម្ពស់ចំណេះដឹងក្នុងការប្រើប្រាស់ប្រិតសំចៃទឹកស្អាតចំពោះស្ថាន ភាពរាំងរឹះជ្រាបជាតិជូរប្រៃឆ្នាំ ២០២១៕ ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។