22/10/2020 08:01
នៅម៉ោង ១៤ និង ៤៥ នាទីនៃថ្ងៃទី ២១ តុលាឆ្នាំ ២០២០ ជើងហោះហើរ ០២ គ្រឿងរបស់ចរាចរជើងអាកាសវៀតណាម Airlines ដឹកជញ្ជូនពលរដ្ឋវៀតណាម ៤៤៦ នាក់មកពីប្រទេសកូរេខាងត្បូងចុះមកនៅអាកាសយានដ្ឋានអន្តរជាតិកឹងធើដោយសុវត្ថិភាព។ បន្ទាប់ពីនោះមានពលរដ្ឋ ២១៤ នាក់បានមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តត្រាវិញទទួលយក និងដឹកជញ្ជូនមកជម្លៀសសុខាភិបាលប្រមូលផ្តុំនៅកងវរសេនាធំថ្មើជើងលេខ ៩២៦ នៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញដើម្បីអនុវត្តការជម្លៀសសុខាភិបាល ១៤ ថ្ងៃតាមសេចក្តីកំណាត់របស់ការបង្ការទប់ស្កាត់អាសន្នរោគ SARS CoV ២។ ចំនួនពលរដ្ឋសល់ពីនោះបានដឹកជញ្ជូនទៅជម្លៀសសុខាភិបាលនៅខេត្តអាងយ៉ាង និងកាម៉ាវ។
ក្នុងចំនួនពលរដ្ឋ ២១៤ នាក់បានអនុវត្តការជម្លៀសសុខាភិបាលរួមមាន៖ បុរស ១១៧ នាក់ នារី ៦៨ នាក់ និងកុមារ ២៩ នាក់(ក្នុងនោះមានកុមារធំបំផុតមិនលើកពី ២៤ ខែ និងតូចបំផុត ៣ ខែ)។ពេលបញ្ជូនមកដល់តំបន់ជម្លៀសបានលំនឹង ចំនួនអ្នកដំណើរទាំងនេះបានមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺយកគូរូតែសរោគកូវីដ-១៩។
នេះគឺជាលើកជម្លៀសមុនដម្បូងដែលបានបណ្តាអង្គភាពស្ថិតក្រោមឪវាទគណៈបញ្ជាការដ្ឋានយោធាខេត្តអាងយ៉ាង គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញនិងគណៈបញ្ជាការដ្ឋានយោធាខេត្តកលាម៉ាវអនុវត្តការប្រមូលយកប្រាក់ចំពោះបណ្តាពលរដ្ឋតាមសារលិខិតលេខ ៧៧១៣ ចុះថ្ងៃទី ១៥ កញ្ញាឆ្នាំ ២០២០ របស់ខិទ្ទកាល័យរដ្ឋាភិបាល។ ជាមួយនឹងកម្រិតប្រមូលប្រាក់ហូបចុកក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ៨០.០០០ ដុង ប្រាក់ចំណាយប្រជុំជីវភាពក្នុងមួយថ្ងៃ ៤០.០០០ ដុង។ ក្រៅពីនោះមុខសញ្ញាជម្លៀសត្រូវសងប្រាក់ធ្វើតែសជំងឺ SARS CoV ២ ទៀតផង៕ហឺវហ៊ីប-រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។