• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ត្រាក់ទ័រ កែច្នៃដោយខ្លួនឯង “ឡើងផ្លូវ”

11/05/2021 07:39

កន្លងហើយ ប្រជាជនបានបញ្ជូនត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ចូលរួមគមនាគមន៍បង្កឱ្យស្ថានការណ៍អសុវត្ថិភាព ពិតជាមធ្យោបាយប្រភេទនេះ គ្មានច្បាប់ធ្វើចរាចរណ៍តាមផ្លូវក៏ពិតមែន ប៉ុន្តែក៏មានកើតឡើងការប៉ះទង្គិចគ្រោះថ្នាក់ជាច្រើនករណីដែរ។

ពិនិត្យត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ចូលរួមចរាចរណ៍អសុវត្ថិភាព ។  រូបថត៖ ង្វៀងខា
     ត្រាក់ទ័រ កែច្នៃដោយខ្លួនឯង មានវត្តមាននៅលើបណ្តាកំណាត់ផ្លូវនារដូវប្រមូលផលស្រូវភា ច្រើនគឺនៅតាមបណ្តាស្រុកកាងឡុង ចូវថាញ់ ថ្កូវ និងកូវង៉ាង។ តាមសេចក្តីកំណត់គឺត្រាក់ទ័រ កែច្នៃដោយខ្លួនឯង បើចងផ្លាស់ប្តូរកន្លែងត្រូវមានមធ្យោ បាយមួយគ្រឿងផ្សេងជំនាញខាងដឹកជញ្ជូន ប៉ុន្តែ​តាមការពិតមិនសូវបានដូច្នោះឡើយ ភាគច្រើនប្រជាជនបើកបរមធ្យោបាយដោយខ្លួនឯងឡើង តាមដងផ្លូវ។ ស្ថានភាពដែលត្រាក់ទ័រ កែច្នៃដោយ ខ្លួនឯង “ប្រជែងដណ្តើមផ្លូវ” បណ្តាលឱ្យមានការ លំបាករាំងស្ទះចរាចរណ៍បង្កឱ្យគ្រោះថ្នាក់ ពិសេសគឺនៅពេលយប់។ ពីព្រោះមធ្យោបាយប្រភេទនេះ មិនបានបំពាក់គ្រប់បច្ចេកទេស សំខាន់នោះគឺ ចង្កៀងប្រកាសសញ្ញា ចង្កៀងចាំងពន្លឺ។
     ចំពោះត្រាក់ទ័រ កែច្នៃដោយខ្លួនឯងដែលបានប្រជាជនប្រគុំតម្លើងបន្ថែមបន្សំកន្ទុយរ៉ឺម៉កពីខាង ក្រោយក្បាលត្រាក់ទ័រភាគច្រើន គឺជាត្រាក់ទ័រ រាស់ត្រាក់ទ័រភ្ជួរ ។ល។ តាមការស្ថិតិ បច្ចុប្បន្ននេះ នៅក្នុងស្រុកនីមួយៗមានត្រាក់ទ័រ កែច្នៃដោយខ្លួនឯងជាង ១០០ គ្រឿង ប្រជាជនប្រើសម្រាប់ដឹក ជញ្ជូនមុខទំនិញកសិផល ដឹកជញ្ជូនដី និងមុខទំនិញ សម្ភារៈផ្សេងៗជាច្រើនទៀត។ កន្លងហើយ កងកម្លាំងតម្រូតចរាចរណ៍នគរបាលខេត្ត និងនគរបាលបណ្តាមូលដ្ឋានបង្កើនការផ្សព្វផ្សាយ អប់រំប្រជាជនមិនទុកឱ្យមធ្យោបាយនេះចូលរួមចរាចរណ៍នៅលើកំណាត់ផ្លូវ។ ថ្វីត្បិតការវិនិច្ឆ័យ គង់នៅមានការជួបលំបាកច្រើនរយៈពេលកន្លង ហើយនគរបាលបណ្តាមូលដ្ឋានភាគច្រើនអញ្ជើញ បណ្តាម្ចាស់មធ្យោបាយមកដើម្បីអប់រំឱ្យធ្វើខិតប័ណ្ណសន្យា។
     វរសេនីយ៍ទោ យឿងវុាំងកាញ់ ប្រធានក្រុមតម្រូតចរាចរណ៍ សណ្តាប់ធ្នាប់ នគរបាលស្រុកកូវង៉ាង បានឱ្យដឹងថា៖ មធ្យោបាយកែច្នៃដោយខ្លួនឯងបានធ្វើសកម្មភាពសុទ្ធតែគេចជៀសម៉ោង ដើរល្បាតត្រួតពិនិត្យរបស់កងកម្លាំងតម្រូតចរាចរណ៍។ ទន្ទឹមនឹងនោះ មធ្យោបាយប្រភេទនេះគឺជាប្រភពផលិតសំខាន់ ដើម្បីចិញ្ចឹមគ្រួសាររបស់ប្រជាជន ប្រសិនបើត្រូវវិនិច្ឆ័យគឺត្រូវរឹបយក មធ្យោបាយបណ្តាលឱ្យជះឥទ្ធិពលយ៉ាងធំដល់ជីវភាពប្រជាជន។
     ឆ្លងតាមការស្វែងយល់បានដឹងថា៖ បណ្តាប្រ ជាជនដែលបានប្រើប្រាស់ត្រាក់ទ័រ កែច្នៃដោយ ខ្លួនឯង ដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូនមុខទំនិញគ្រួសារ និងមានករណីមួយចំនួនដឹកជញ្ជូន ស៊ីឈ្នួល ប៉ុន្តែប្រការគួរឱ្យយកចិត្តទុកដាក់នោះ គឺធុងរថយន្តមិនធានាសុវត្ថិភាព គ្មានបានក្រិត តាមខ្នាត់គំរូប្លង់ប្រគុំតម្លើងធម្មតាជញ្ជាំងមិនរឹងមាំខ្វះប្រព័ន្ធប្រកាសសញ្ញាចង្កៀងចាំងភ្លឺ ។ល។
     គ្រួសារបងថាច់ថាញ់ត្រា នៅភូមិចើរ ឃុំឡុង ហីុប ស្រុកថ្កូវមានត្រាក់ទ័រ កែច្នៃដោយខ្លួនឯង ០២ គ្រឿង បងត្រាបានឱ្យដឹងថា៖ ខ្ញុំទិញឧប ករណ៍សម្ភារៈ គ្រឿងបន្លះយកមកប្រគុំដោយខ្លួន ឯង។ ពិតជាបានយល់ដឹងថាការប្រើប្រាស់ត្រាក់​ ទ័រ កែច្នៃដោយខ្លួនឯងនេះ បើកបរនៅលើផ្លូវ គឺជាការល្មើសច្បាប់ចរាចរណ៍ពិតមែន ប៉ុន្តែអាស្រ័យ​ដោយជីវភាពរស់នៅជួបការលំបាកបានលបលួច​ ធ្វើសកម្មភាព។
     បញ្ហាដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺឧបស័គ្គគ្រោះថ្នាក់ទាក់ទិនដល់ប្រភេទមធ្យោបាយនេះណាស់ដែរ។ ក្នុងរយៈពេលតែ ០១ យប់របស់ ថ្ងៃដើមខែមេសា នៅលើភូមិសាស្ត្រស្រុកថ្កូវមានកើតឡើងការប៉ះទង្គិច ០៣ ករណីដែលទាក់ទិន ដល់ត្រាក់ទ័រ កែច្នៃដោយខ្លួនឯង បណ្តាលឱ្យមនុស្ស ស្លាប់ ០១ ករណី រងរបួស ០៣ ករណី ភាគ ច្រើនគឺត្រូវបុកពីខាងក្រោយ។
     អាស្រ័យហេតុនោះ ដើម្បីធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍មាមីងគប្បីមិនត្រូវបើកបរបណ្តាប្រភេទមធ្យោបាយត្រាក់ទ័រ ឬ រថយន្តកែច្នៃដោយខ្លួនឯងឡើងលើផ្លូវ៕            
         

      ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.