21/01/2021 15:13
មីងថាច់ធីសាញ់នៅភូមិថ្មីឃុំឡុងស៊ើងប្រមូលផលម្ទេស ។ រូបថត៖ ម៉ីញ៉ឹង
ចំពោះអ្នកដាំម្ទេសប្រៀបជាមួយនឹងដំណាក់កាលនៃឆ្នាំមុន តម្លៃឆ្នាំនេះកើនពី ០៣-០៥ ដង អាស្រ័យដោយផ្ទៃដីដាំម្ទេសឆ្នាំនេះតិចជាងឆ្នាំមុនតម្រូវការទីផ្សារនាឱកាសចុងឆ្នាំច្រើន ម៉្លោះហើយតម្លៃម្ទេសកើនខ្ពស់។
មីងថាច់ធីសាញ់ នៅភូមិយ៉ុងមើយ ឃុំឡុងសើុងរីករាយបានឲ្យដឹងថា៖ ពេលបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ គ្រួសារមីងមានប្រភពចំណូលលំនឹងពី ៥០-៦០ លានដុងក្នុងមួយហិកតា ពិសេសដើមឆ្នាំ ២០២១ ផ្ទៃដីដាំម្ទេស ០,៤ ហិកតានេះជាដំណាំបានបង្វែរពីដីផលិតស្រូវមុនដំបូងរបស់គ្រួសារនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់លក់ជាមួយតម្លៃមធ្យមពី ៨០.០០០-១២០.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមការប៉ាន់ស្មានរបស់មីងសាញ់ ចំណាយវិនិយោគក្នុងការដាំពីដើមរដូវមកដល់ចុងរដូវប្រមាណ ៣០ លានដុង។ពេលប្រមូលផលមកដល់ពេលនេះជាង ០១ ខែ ក្នុងមួយសប្ដាហ៍ប្រមូលផល ០២ ថ្ងៃ គិតជាមធ្យមបានពី ៣០០-៣៥០ គីឡូក្រាមក្នុងមួយថ្ងៃទទួលបានប្រភពចំណូលជិត ១៥០ លានដុងនិងប្រមូលបានដើមទុនមកវិញ។ ដាំម្ទេសទិន្នផលផ្ដល់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនខ្ពស់ ជាពិសេសប្រមូលផលលើកទី ២ ទិន្នផលនឹងផ្ដល់ខ្ពស់ជាង លើកទី ១ ៕
ម៉ីញ៉ឹង-លឺវវូ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។