• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ចំនួន ០៤ កន្លែងនៅលើបណ្តាកំណាត់ផ្លូវជាតិ

08/06/2021 09:57

អនុវត្តតាមការចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ កាលពីថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទាំង ០៤ កន្លែងបានចេញទ័ពអនុវត្តភារកិច្ចនៅតាមបណ្តាច្រកចេញចូលខេត្ត រួមមាន៖ប៉ុស្តិ៍ត្រួតពិនិត្យ ស្ពានកូចៀង (ឃុំដាយភឿក) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានម៉ាយទឹក (ទីប្រជុំជនកាង ឡុង និងស្រុក កាងឡុង) ប៉ុស្តិ៍ត្រួតពិនិត្យកំពង់ចម្លងដាយង៉ាយ (ទីប្រជុំជនកូវក្វាង ស្រុកទីវកឹង) ប៉ុស្តិ៍ត្រួតពិនិត្យស្ពានត្រាមែក (ឃុំថុងហ្វា ស្រុកកូវកែ)។

     ប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលមានអធិការកិច្ចគមនាគមន៍ស្ថិតក្រោមឱវាទមន្ទីរគមនាគមន៍  និង ដឹកជញ្ជូន មន្ទីរសុខាភិបាល និងកងតម្រូតចរាចរណ៍នគរបាលខេត្ត ធ្វើសកម្មភាព ២៤/២៤ ម៉ោង (ព្រមទាំងថ្ងៃសៅរ៍ អាទិត្យ) ជាមួយនឹងភារកិច្ចត្រួតពិនិត្យស៊ើបអង្កេត របាយការណ៍សុខាភិបាល អប់រំ ដាស់តឿនប្រជាជនលើកកម្ពស់ចំណេះដឹងរួមជាមួយនឹងសហគមន៍ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ របាយការណ៍ជូនគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានទាន់ពេលចំពោះបណ្តាករណីមានការសង្ស័យជ្រាបជំងឺដើម្បីម្ចាស់ការអនុវត្តបណ្តាវិធានការធ្វើចត្តាឡីស័ក បង្ការទប់ស្កាត់ជំងឺ។ សមមិត្តប្រធានប៉ុស្តិ៍ត្រួតពិនិត្យមានភារកិច្ច បង្កើតបញ្ជីកត់ហេតុប្រចាំថ្ងៃ ចាត់និងប្រគល់ភារកិច្ចប្រចាំការអនុវត្តភារកិច្ច៕   ប្រែសម្រួល៖  រតនា

* សម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀងហាយរួមដៃរុញច្រានអាសន្នរោគជំងឺកូវីដ-១៩

     អនុវត្តសារាចរលេខ ០៤ ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ “ស្តីអំពីប្រញាប់អនុវត្តវិធានការជាបន្ទាន់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត ត្រាវិញ” សម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀង ហាយចង្អុលការបណ្តាសម្ព័ន្ធយុវជនឃុំ សង្កាត់សកម្មអនុវត្តបណ្តាសកម្មភាពបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្ត។

គណៈចង្អុលការបង្ការជំងឺកូវីដ-១៩។

អធិការកិច្ចគមនាគមន៍ណែនាំប្រជាជនរបាយការណ៍។

កងកម្លាំងសមត្ថកិច្ចណែនាំឈប់រថយន្ត។

បណ្តាមធ្យោបាយឈប់រងចាំរាយការណ៍សុខាភិបាល។

  ស្ថិតលើមូលដ្ឋាននោះ សម្ព័ន្ធយុវជនឃុំទ្រឿងឡុហ្វាបានម្ចាស់ការសហការជាមួយបណ្តាផ្នែកឃុំ ចាត់ឲ្យក្រុមស្ម័គ្រចិត្តចូលរួមបង្ការ ទប់ស្កាត់កូវីដ-១៩ ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍អនុវត្តគោលលំនាំ ទៅគ្រប់ច្រក គោះរាល់ទ្វារផ្ទះ ត្រួតពិនិត្យរាល់មុខសញ្ញាពីកន្លែងផ្សេងមកមូលដ្ឋាន ចលនាបណ្តាគ្រួសារប្រជាជនត្រួតពិនិត្យក្តាប់ស្ថានភាព និងដាស់តឿនញាតិសន្តានឲ្យរបាយការណ៍សុខាភិបាលនៅដំណាក់សុខាភិបាលឃុំ សង្កាត់។ ចាត់តាំងឧគ្ឃោសន ស័ព្ទផ្សព្វផ្សាយចល័តអំពីការងារបង្ការទប់ស្កាត់អាសន្នរោគនៅតាមគ្រួសារប្រជាជននៅតំបន់ ជ្រៅ តំបន់ឆ្ងាយ លើភូមិសាស្រ្តឃុំជារៀងរាល់ថ្ងៃ (០៥ ម៉ោងក្នុងមួយថ្ងៃ)។ ក្រៅពីនោះ បណ្តា សមាជិកសម្ព័ន្ធយុវជននៅទាំងសហការជាមួយដំណាក់សុខាភិបាលឃុំអនុវត្តការងារថែទាំសុខភាពជូនយុវកុមារនៅលើភូមិសាស្រ្ត ចាត់តាំងឲ្យកុមារលេប Vitamin A នាឱកាសទិវាកុមារអន្តរ ជាតិ ០១ មិថុនា ។

បុគ្គលិកសុខាភិបាលស្ទង់កាយឧណ្ហធាតុអ្នកដើរផ្លូវ។

កងកម្លាំងនគរបាលឃុំស្ទង់កាយឧណ្ហធាតុប្រជាជន។
       សមាជិកសម្ព័ន្ធយុវជនឃុំយ៉ឹងថាញ់ ម្ចាស់ការថតសំឡេង និងផ្តិតបណ្តាឯកសារផ្សព្វផ្សាយ ដកស្រង់ខ្លឹមសារសេចក្តីកំណត់សារាចរលេខ ០៤ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល និងបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ជំងឺកូវីដ-១៩ ដាក់បដាផ្សព្វផ្សាយនៅកន្លែងងាយឃើញ។ រួមជាមួយបណ្តាសកម្មភាពខាងលើ សម្ព័ន្ធយុវជនសង្កាត់ទី ១ សហការជាមួយកងទ័ពបណ្តាផ្នែកអង្គការមហាជន និងក្រុមកូវីដសហគមន៍ចាត់តាំងជូនរបាំងមុខសុខាភិបាលដោយគិតថ្លៃជិត ៥.០០០ ផ្ទាំងដល់បណ្តាពាណិជ្ជករ និងប្រជាជននៅមណ្ឌលទីផ្សារ។ ផ្តល់ជូនខិត្តបណ្ណផ្សព្វផ្សាយ និងណែនាំប្រជាជនពីរបៀបប្រើ ប្រាស់របាំងមុខត្រូវរបៀប ចលនាប្រជាជនអនុវត្តរបាយការណ៍សុខាភិបាលដើម្បីបង្ការអាសន្ន រោគជំងឺ។

ចលនាបណ្តាគ្រួសារប្រជាជនត្រួតពិនិត្យក្តាប់ស្ថានភាព។

សម្ព័ន្ធយុវជនជូនរបាំងមុខឲ្យប្រជាជន។

ចាត់តាំងឧគ្ឃោសនស័ព្ទផ្សព្វផ្សាយចល័តអំពីការងារបង្ការទប់ស្កាត់ជំងឺតាមផ្លូវភូមិ។
      នៅចំពោះមុខស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ សកម្មភាពរបស់ សម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀងហាយបានបង្កើតទម្រង់ថ្មីៗជាច្រើន ដោយមានការច្នៃប្រតិដ្ឋ ក្នុងនោះមានទម្រង់ជាច្រើននាំមកប្រសិទ្ធភាព និងមានកម្លាំងសាយភាយក្នុងសហគមន៍។ បណ្តា សមាជិកសម្ព័ន្ធយុវជនកំពុងខិតខំជារៀងរាល់ថ្ងៃ រួមជាកម្លាំងដើម្បីចូលរួមជាមួយទូទាំងប្រទេស រុញច្រាន និងកាត់បន្ថយការឆ្លងរាលដាលរបស់អាសន្នរោគកូវីដ-១៩។ ឆ្លងតាមរយៈនោះ បណ្តាសកម្មភាពបានឧបត្ថម្ភទាន់ពេលដល់ប្រជាជន និងយុវកុមារមានស្ថានភាពលំបាកឆ្លងកាត់ការ ជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ លំនឹងជីវភាព៕             

             មិញទ្រី-តឹងង៉ុក

 

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.